Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ

ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ

នា​រសៀល​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០​២៣​ គណៈ​ប្រតិ​ភូ​សាកល​វិទ្យា​ល័យ​ James Cook Universityនៃ​ប្រ​ទេស​សឹង្ហ​បុរី​ លោក​ Jacky Leng បាន​អញ្ជើញ​ទស្សន​កិច្ច​ និង​ធ្វើ​បង្ហាញ​អំពី​កម្ម​វិធី​សិក្សា​ តម្លៃ​សិក្សា​ អា​ហា​រូប​ករណ៍​ និង​ជីវិត​សិក្សា​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី​ ជូន​ដល់​សិស្សា​នុ​សិស្ស​ថ្នាក់​ទី​១១​ និង​ទី​១២ នៃ​សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទី​៩ (សាខា​ស្ទឹង​មាន​ជ័យ​) ដោយ​មាន​ការ​ចូល​រួម​សហ​ការ​ពី​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​។​

សា​កល​វិទ្យា​ល័យ​ James Cook University គឺ​ជា​សាកល​វិទ្យា​ល័យ​ដៃ​គូ​របស់​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បើក​ដំ​ណើរ​ការ​ក្នុង​ឆ្នាំ​ ២០​០៣​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ជន​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​។​

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ នៅ​សាកល​វិទ្យា​ល័យ​ James Cook University អ្នក​នឹង​ទទួល​បាន​សញ្ញា​ប័ត្រ​មួយ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជុំវិញ​ពិភព​លោក​។​ ត្បិត​អី​ សាកល​វិទ្យា​ល័យ​មួយ​នេះ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ២​ ក្នុង​ចំ​ណោម​សាកល​វិទ្យា​ល័យ​នាំ​មុខ​ទាំង​អស់​ជុំវិញ​ពិភព​លោក​ ព្រម​ទាំង​ជា​គ្រឹះ​ស្ថាន​ដំ​បូង​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​គុណ​ភាព​លើ​វិស័យ​អប់​រំ​ផ្នែក​ឯក​ជន​ ដោយ​ EduTrust Star ពី​រដ្ឋា​ភិ​បាល​សិង្ហ​បុរី​។

មិន​ត្រឹម​តែ​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ២​ នោះ​ទេ​ តែ​សាកល​វិទ្យា​ល័យ​នេះ​ ក៏​បង្ហាត់​បង្រៀន​និ​ស្សិត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ជំ​នាញ​លើ​ឯក​ទេស​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ ជំ​នាញ​ពា​ណិ​ជ្ជ​កម្ម​ ព័ត៌​មាន​វិទ្យា​ ចិត្ត​វិទ្យា​ ការ​អប់​រំ​ គណ​នេយ្យ​ សិល្បៈ​ វារី​វប្ប​កម្ម​ វិទ្យា​សាស្រ្ត​បរិ​ស្ថាន​ ឌី​ស្សាញ​ហ្គេម​កម្សាន្ត​ ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​ ជា​ដើម​។​

សិក្សា​នៅ​ James Cook University អ្នក​នឹង​មាន​ឱ​កាស​អាច​ប្រើ​ប្រាស់​បាន​នូវ​គ្រឿង​បរិ​ក្ខារ​ និង​សេ​វា​កម្ម​ ដែល​ប្រកប​ដោយ​គុណ​ភាព​ ដើម្បី​ជា​ជំ​នួយ​ដល់​ការ​សិក្សា​របស់​អ្នក​។ គ្រឿង​បរិ​ក្ខារ​ និង​សេ​វា​កម្ម​ ទាំង​អស់​នោះ​រួម​បញ្ចូល​ទាំង​ការ​បង្រៀន​ បន្ទប់​សិក្ខា​សាលា​ បណ្ណា​ល័យ​ បន្ទប់​សិក្សា​ បន្ទប់​ពិ​សោធន៍​ កុំ​ព្យូ​ទ័រ​ បន្ទប់​ហិរ​ញ្ញ​វត្ថុ​ និង​ការ​ទទួល​បាន​នូវ​សម្ភារៈ​កីឡា​ជា​ច្រើន​ផ្សេង​ទៀត​។​

កំ​ឡុង​ពេល​សិក្សា​នៅ​ប្រ​ទេស​សិង្ហ​បុរី​ អ្នក​ក៏​អាច​ចុះ​កម្ម​សិក្សា​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​ ហើយ​អ្នក​ដែល​រៀន​នៅ​អូ​ស្ត្រា​លី​ ក៏​អាច​មក​ចុះ​កម្ម​សិក្សា​នៅ​សិង្ហ​បុរី​បាន​ដែរ​។ កម្ម​វិធី​នេះ​រៀប​ចំ​ឡើង​ ដើម្បី​ធា​នា​ឲ្យ​និ​ស្សិត​ទទួល​បាន​នូវ​លទ្ធ​ផល​ល្អ​ ចំពោះ​ការ​សិក្សា​របស់​ពួក​គេ​។​

James Cook University ទទួល​បាន​ពិន្ទុ​លំ​ដាប់​ផ្កាយ​ប្រាំ​ ពី​ Good University Guide ស​ម្រាប់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដូ​ច្នេះ​ហើយ​ James Cook University នឹង​ជួយ​ឲ្យ​និ​ស្សិត​ទាំង​អស់​ ទ​ទួល​បាន​ការ​ងារ​ល្អ​ ដែល​សាក​សម​នឹង​ចំណេះ​ដឹង​របស់​ពួក​គេ​។​

កន្លង​មក​ ក្រៅ​ពី​សា​កល​វិទ្យា​ល័យ​ James Cook University សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​ MoU ជា​មួយ​សា​កល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​ ចំនួន​៧៤​ រួច​មក​ហើយ​ រួម​មាន  ទី​១​-ចក្រ​ភព​អង់​គ្លេស​ ចំនួន​៦  ទី​២​-សហ​រដ្ឋ​អា​មេ​រិក​ ចំនួន​១៣  ទី​៣​-កា​ណា​ដា​ ចំ​នួន​២  ទី​៤​-អូ​ស្ត្រា​លី​ ចំ​នួន​៣  ទី​៥​-សិង្ហ​បូរី​ ចំនួន​៥  ទី​៦​-ចិន​ ចំនួន​១២  ទី​៧​-កូរ៉េ​ខាង​ត្បូង​ ចំនួន​៥​ ទី​៨​-ជប៉ុន​ ចំនួន​៤  ទី​៩​-ម៉ា​ឡេ​ស៊ី​ ចំ​នួន​៦  ទី​១០​-ថៃ​ ចំនួន​៨​ ទី​១១​-ឥណ្ឌូ​នេ​ស៊ី​ ចំនួន​១​ ទី​១២​-នូ​វែល​សេ​ឡង់​ ចំនួន​១​ ទី​១៣​-ស្វីស​ ចំនួន​២​ ទី​១៤​-បង់​ក្លា​ដេស​ ចំនួន​១​ ទី​១៥​-បា​រាំង​ ចំនួន​១​ និង​ទី​១៦​-ប៉ូ​ឡូញ​ ចំនួន​១​ ហើយ​ថ្មីៗ​នេះ​ សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​​អ​នុ​ស្ស​រណៈ​យោគ​យល់​គ្នា​បន្ថែម​មួយ​ទៀត​ជា​មួយ​សា​កល​វិទ្យា​ល័យ​ Kyungdong University Global ដែល​ជា​ដៃ​គូ​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​អ​ន្តរ​ជាតិ​ទី​៧៤​ រ​បស់​ប៊ែល​ធី​។









_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
17/10/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះMOU ជាមួយ សាកលវិទ្យល័យ Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ 06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​
31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក
01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ
18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia) 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​..
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​.. 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់...
23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 90504

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​