Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ

ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ

នា​រសៀល​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០​២៣​ គណៈ​ប្រតិ​ភូ​សាកល​វិទ្យា​ល័យ​ James Cook Universityនៃ​ប្រ​ទេស​សឹង្ហ​បុរី​ លោក​ Jacky Leng បាន​អញ្ជើញ​ទស្សន​កិច្ច​ និង​ធ្វើ​បង្ហាញ​អំពី​កម្ម​វិធី​សិក្សា​ តម្លៃ​សិក្សា​ អា​ហា​រូប​ករណ៍​ និង​ជីវិត​សិក្សា​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី​ ជូន​ដល់​សិស្សា​នុ​សិស្ស​ថ្នាក់​ទី​១១​ និង​ទី​១២ នៃ​សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទី​៩ (សាខា​ស្ទឹង​មាន​ជ័យ​) ដោយ​មាន​ការ​ចូល​រួម​សហ​ការ​ពី​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​។​

សា​កល​វិទ្យា​ល័យ​ James Cook University គឺ​ជា​សាកល​វិទ្យា​ល័យ​ដៃ​គូ​របស់​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បើក​ដំ​ណើរ​ការ​ក្នុង​ឆ្នាំ​ ២០​០៣​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ជន​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​។​

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ នៅ​សាកល​វិទ្យា​ល័យ​ James Cook University អ្នក​នឹង​ទទួល​បាន​សញ្ញា​ប័ត្រ​មួយ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជុំវិញ​ពិភព​លោក​។​ ត្បិត​អី​ សាកល​វិទ្យា​ល័យ​មួយ​នេះ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ២​ ក្នុង​ចំ​ណោម​សាកល​វិទ្យា​ល័យ​នាំ​មុខ​ទាំង​អស់​ជុំវិញ​ពិភព​លោក​ ព្រម​ទាំង​ជា​គ្រឹះ​ស្ថាន​ដំ​បូង​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​គុណ​ភាព​លើ​វិស័យ​អប់​រំ​ផ្នែក​ឯក​ជន​ ដោយ​ EduTrust Star ពី​រដ្ឋា​ភិ​បាល​សិង្ហ​បុរី​។

មិន​ត្រឹម​តែ​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ២​ នោះ​ទេ​ តែ​សាកល​វិទ្យា​ល័យ​នេះ​ ក៏​បង្ហាត់​បង្រៀន​និ​ស្សិត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ជំ​នាញ​លើ​ឯក​ទេស​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ ជំ​នាញ​ពា​ណិ​ជ្ជ​កម្ម​ ព័ត៌​មាន​វិទ្យា​ ចិត្ត​វិទ្យា​ ការ​អប់​រំ​ គណ​នេយ្យ​ សិល្បៈ​ វារី​វប្ប​កម្ម​ វិទ្យា​សាស្រ្ត​បរិ​ស្ថាន​ ឌី​ស្សាញ​ហ្គេម​កម្សាន្ត​ ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​ ជា​ដើម​។​

សិក្សា​នៅ​ James Cook University អ្នក​នឹង​មាន​ឱ​កាស​អាច​ប្រើ​ប្រាស់​បាន​នូវ​គ្រឿង​បរិ​ក្ខារ​ និង​សេ​វា​កម្ម​ ដែល​ប្រកប​ដោយ​គុណ​ភាព​ ដើម្បី​ជា​ជំ​នួយ​ដល់​ការ​សិក្សា​របស់​អ្នក​។ គ្រឿង​បរិ​ក្ខារ​ និង​សេ​វា​កម្ម​ ទាំង​អស់​នោះ​រួម​បញ្ចូល​ទាំង​ការ​បង្រៀន​ បន្ទប់​សិក្ខា​សាលា​ បណ្ណា​ល័យ​ បន្ទប់​សិក្សា​ បន្ទប់​ពិ​សោធន៍​ កុំ​ព្យូ​ទ័រ​ បន្ទប់​ហិរ​ញ្ញ​វត្ថុ​ និង​ការ​ទទួល​បាន​នូវ​សម្ភារៈ​កីឡា​ជា​ច្រើន​ផ្សេង​ទៀត​។​

កំ​ឡុង​ពេល​សិក្សា​នៅ​ប្រ​ទេស​សិង្ហ​បុរី​ អ្នក​ក៏​អាច​ចុះ​កម្ម​សិក្សា​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​ ហើយ​អ្នក​ដែល​រៀន​នៅ​អូ​ស្ត្រា​លី​ ក៏​អាច​មក​ចុះ​កម្ម​សិក្សា​នៅ​សិង្ហ​បុរី​បាន​ដែរ​។ កម្ម​វិធី​នេះ​រៀប​ចំ​ឡើង​ ដើម្បី​ធា​នា​ឲ្យ​និ​ស្សិត​ទទួល​បាន​នូវ​លទ្ធ​ផល​ល្អ​ ចំពោះ​ការ​សិក្សា​របស់​ពួក​គេ​។​

James Cook University ទទួល​បាន​ពិន្ទុ​លំ​ដាប់​ផ្កាយ​ប្រាំ​ ពី​ Good University Guide ស​ម្រាប់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដូ​ច្នេះ​ហើយ​ James Cook University នឹង​ជួយ​ឲ្យ​និ​ស្សិត​ទាំង​អស់​ ទ​ទួល​បាន​ការ​ងារ​ល្អ​ ដែល​សាក​សម​នឹង​ចំណេះ​ដឹង​របស់​ពួក​គេ​។​

កន្លង​មក​ ក្រៅ​ពី​សា​កល​វិទ្យា​ល័យ​ James Cook University សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​ MoU ជា​មួយ​សា​កល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​ ចំនួន​៧៤​ រួច​មក​ហើយ​ រួម​មាន  ទី​១​-ចក្រ​ភព​អង់​គ្លេស​ ចំនួន​៦  ទី​២​-សហ​រដ្ឋ​អា​មេ​រិក​ ចំនួន​១៣  ទី​៣​-កា​ណា​ដា​ ចំ​នួន​២  ទី​៤​-អូ​ស្ត្រា​លី​ ចំ​នួន​៣  ទី​៥​-សិង្ហ​បូរី​ ចំនួន​៥  ទី​៦​-ចិន​ ចំនួន​១២  ទី​៧​-កូរ៉េ​ខាង​ត្បូង​ ចំនួន​៥​ ទី​៨​-ជប៉ុន​ ចំនួន​៤  ទី​៩​-ម៉ា​ឡេ​ស៊ី​ ចំ​នួន​៦  ទី​១០​-ថៃ​ ចំនួន​៨​ ទី​១១​-ឥណ្ឌូ​នេ​ស៊ី​ ចំនួន​១​ ទី​១២​-នូ​វែល​សេ​ឡង់​ ចំនួន​១​ ទី​១៣​-ស្វីស​ ចំនួន​២​ ទី​១៤​-បង់​ក្លា​ដេស​ ចំនួន​១​ ទី​១៥​-បា​រាំង​ ចំនួន​១​ និង​ទី​១៦​-ប៉ូ​ឡូញ​ ចំនួន​១​ ហើយ​ថ្មីៗ​នេះ​ សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​​អ​នុ​ស្ស​រណៈ​យោគ​យល់​គ្នា​បន្ថែម​មួយ​ទៀត​ជា​មួយ​សា​កល​វិទ្យា​ល័យ​ Kyungdong University Global ដែល​ជា​ដៃ​គូ​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​អ​ន្តរ​ជាតិ​ទី​៧៤​ រ​បស់​ប៊ែល​ធី​។









_______________________________________________________________________


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 1 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 90036

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​