Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈ

នៃការយោគយលគ្នា ជាមួយសាកលវិទ្យល័យ

Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ

សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ចុះ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MoU & MoA)​ ជា​មួយ​សាកល​វិទ្យា​ល័យ​ Kyungdong University Global ដែល​ជា​សាកល​វិទ្យា​ល័យ​ឯក​ជន​ នៃ​សា​ធារ​ណៈ​រដ្ឋ​កូរ៉េ​

នារ​សៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២៣​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បាន​ចុះ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MoU) និង​អនុ​ស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​ (MoA) ជា​មួយ​សាកល​វិទ្យា​ល័យ​ Kyungdong University Global នៃ​សាធារ​ណ​រដ្ឋ​កូរ៉េ​ ដែល​ជា​សាកល​វិទ្យា​ល័យ​លំដាប់​ថ្នាក់​ពិភព​លោក​ ក្រោម​អធិបតី​ភាព​​ ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ សាកល​វិទ្យា​ធិការ​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​និង​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ JOHN Lee សាកល​វិទ្យា​ធិការ​ សាកល​វិទ្យា​ល័យ​ Kyungdong University Global

ក្នុង​ឱកាស​នៃ​ពិធី​ចុះ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ និង​អនុ​ស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ឯក​ឧត្តម​ លី​ ណា​វុឌ្ឍ​ បាន​ថ្លែង​ថា​៖ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ និង​ឈ្លាស​វៃ​របស់​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិ​ភាព​ ស្ថេរ​ភាព​នយោ​បាយ​ កំ​ណើន​សេដ្ឋ​កិច្ច​ និង​ការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​។ ជាក់​ស្តែង​ ថ្ងៃ​នេះ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​ចុះ​ MoU ​បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹង​សាកល​វិទ្យា​ល័យ​ Kyungdong University Global មក​ពី​សា​ធា​រណ​រដ្ឋ​កូរ៉េ​ ក្នុង​គោល​បំណង​ដូច​ជា​៖

-ចូល​រួម​លើក​កម្ពស់​គុណ​ភាព​ ឧ​ត្តម​ភាព​ក្នុង​ការ​អប់​រំ និង​ការ​ស្រាវ​ជ្រាវ​ រវាង​គ្រឹះ​ស្ថាន​អប់​រំ​នៃ​ប្រ​ទេស​ទាំង​ពីរ​

-ស្វែង​រក​នូវ​ការ​អភិ​វឌ្ឍ​ក្នុង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ និង​បញ្ជូន​និ​ស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​សា​ធារ​ណ​រដ្ឋ​កូរ៉េ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​និ​ស្សិត​ទ​ទួល​បាន​នូវ​ចំ​ណេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹង និង​ជំ​នាញ​ ដើម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ក្នុង​ទី​ផ្សារ​ការ​ងារ​ជាតិ​ និង​អន្តរ​ជាតិ​

-ការ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​កែ​លម្អ​ និង​អភិ​វឌ្ឍ​កម្ម​វិធី​សិក្សា​នៃ​គ្រឹះ​ស្ថាន​អប់​រំ​ទាំង​ពីរ​

-ផ្លាស់​ប្ដូរ​ចំ​ណេះ​ដឹង​តាមរយៈ​កម្ម​វិ​ធី​ផ្លាស់​ប្តូរ​និ​សិ្សត​ កម្ម​វិធី​ពហុ​វប្ប​ធម៌​ ទស្សន​កិច្ច​សិក្សា និង​ការ​ចែក​រំលែក​បទ​ពិ​សោធន៍​ផ្សេងៗ

-ការ​ផ្តល់​ឱ​កាស​ជូន​ដល់​និស្សិត​ចុះ​កម្ម​សិក្សា​ និង​ឱ​កាស​ការ​ងារ​

-ការ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃ​គូ​អន្តរ​ជាតិ​រវាង​ភាគី​ទាំងពី​រ។

ឯក​ឧត្តម​ លី​ ណា​វុឌ្ឍ​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖ តាម​រយៈ​ការ​ចុះ​​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ និង​ អនុ​ស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ នឹង​រីក​រាយ​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ដល់​និស្សិត​អន្តរ​ជាតិ​មក​ពី​សាកល​វិទ្យា​ល័យ​ Kyungdong University Global ចំ​ពោះ​ការ​ជ្រើស​រើស​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ និង​ថ្នាក់​បណ្ឌិត​ លើ​ ៤២​ ជំ​នាញ​ នៃ​ ១២​ មហា​វិទ្យា​ល័យ​ នៃ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ទាំង​ ២​ទី​តាំង​។ ពិ​សេស​ជាង​នេះ​ទៅ​ទៀត​នោះ​ សាកល​វិទ្យា​ល័យ​ ​ ប៊ែល​ធី ​អន្តរ​ជាតិ​ ក៏​មាន​ផ្តល់​ជូន​នូវ​អន្តេ​វា​សិក​ដ្ឋាន​ (Dormitory) បន្ទប់​ធំ​ទូ​លាយ​សម្រាប់​និស្សិត​មក​ពី​ក្រៅ​ប្រទេស​ស្នាក់​នៅ​ផង​ដែរ​។ ឯក​ឧត្តម  លី​ ណា​វុឌ្ឍ​ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​៖ កន្លង​មក​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ចុះ​ MoU ជា​មួយ​សាកល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​ ចំនួន​៧៤​ រួច​មក​ហើយ​ រួម​មាន  ទី១​-ចក្រ​ភព​អង់គ្លេស​ ចំនួន​៦  ទី​២​-សហ​រដ្ឋ​អាមេរិក​ ចំនួន​១៣  ទី​៣​-កាណាដា​ ចំនួន​២  ទី​៤​-អូស្ត្រាលី​ ចំនួន​៣  ទី​៥-សិង្ហ​បូរី​ ចំនួន​៥  ទី​៦​-ចិន​ ចំនួន​១២  ទី​៧​-កូរ៉េ​ខាង​ត្បូង​ ចំនួន​៥   ទី​៨​-ជប៉ុន​ ចំនួន​៤  ទី​៩​-ម៉ា​ឡេ​ស៊ី​ ចំនួន​៦  ទី​១០​-ថៃ​ ចំនួន​៨   ទី​១១​-ឥណ្ឌូ​នេ​ស៊ី​ ចំនួន​១​ ទី​១២​-នូ​វែល​សេ​ឡង់​ ចំនួន​១​ ទី​១៣​-ស្វីស​ ចំនួន​២​ ទី​១៤​-បង់​ក្លា​ដេស​ ចំនួន​១​ ទី​១៥​-បារាំង​ ចំនួន​១​ និង​ទី​១៦​-ប៉ូ​ឡូញ​ ចំនួន​១​ ហើយ​ថ្ងៃ​នេះ​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ចុះ​​អនុ​ស្សរណៈ​យោគ​យល់​គ្នា​បន្ថែម​មួយ​ទៀត​ជា​មួយ​សាកល​វិទ្យាល័យ​ Kyungdong University Global ដែល​ជា​ដៃ​គូ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ទី​៧៤​ របស់​ប៊ែលធី។

លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ JOHN Lee បាន​មាន​ប្រ​សាសន៍​ថា​៖ លោក​ពិត​ជា​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​ចុះ​​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ និង​អនុ​ស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​ ជា​មួយ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ ដែល​ជា​សាកល​វិទ្យា​ល័យ​មួយ​ដែល​មាន​កម្ម​វិធី​សិក្សា​ជា​​លក្ខណៈ​​អន្តរ​ជាតិ​ និង​ជា​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​មួយ​​ដែល​មាន​កេរិ៍្ត​ឈ្មោះ​ល្អ​ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា​។​ លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ JOHN Lee បាន​បន្ថែម​ថា​៖ ក្នុង​នាម​ជា​សាកល​វិទ្យា​ធិ​ការ​ សាកល​វិទ្យា​ល័យ​ Kyungdong University Global លោក​ពិត​ជា​មាន​ក្តី​រំ​ភើប​ខ្លាំង​ណាស់​ដែល​មាន​ឱ​កាស​បាន​ចូល​រួម​ជា​មួយ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ក្នុង​ការ​ចាប់​ផ្ដើម​កិច្ច​សហ​ការ​លើ​ការ​ផ្លាស់​ប្ដូរ​ ចែក​រំ​លែក​ចំ​ណេះ​ដឹង​ បទ​ពិ​សោធន៍​នៃ​ការ​គ្រប់​គ្រង​ និង​កម្ម​វិធី​សិក្សា​ រវាង​សាកល​វិទ្យា​ល័យ​ទាំង​ពីរ​ ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ និង​ កូរ៉េ​ខាង​ត្បូង​ និង​ជឿ​ជាក់់​យ៉ាង​មុត​មាំ​ថា​ សាកល​វិទ្យា​ល័យ​ទាំង​ពីរ​នឹង​ទទួល​បាន​លទ្ធ​ផល​ប្រកប​ដោយ​ផ្លែ​ផ្កា​ក្នុង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​នេះ​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ លី ណា​វុឌ្ឍ​ និង​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ JOHN Lee ​បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នានិង​អនុ​ស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​ ព្រម​ទាំង​បាន​ប្រគល់​វត្ថុ​អនុស្សាវ​រីយ៍​ ជូន​គ្នា​ទៅ​វិញ​ទៅ​មកនា​ពេល​នោះ​ផង​ដែរ។​














_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
19/10/2023:សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ 06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​
31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក
01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ
18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia) 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​..
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​.. 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់...
23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 85465

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​