ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ដឹកនាំសិស្ស
សាលាប៊ែលធីអន្តរជាតិ ០៩នាក់ ទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក
នាថ្ងៃទី ១០ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានដឹកនាំសិស្សានុសិស្សចំនួន ០៩រូប មកពីសាលា ប៊ែលធី អន្តរជាតិ ចូលរួមកម្មវិធីទស្សនកិច្ចសិក្សារយៈពេល ១២ថ្ងៃនៅ San Mateo Colleges of Silicon Valley រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ តាមរយៈកម្មវិធីនេះសិស្សានុសិស្ស បង្កើនចំណេះដឹង និងបទពិសោធន៍របស់ពួកគេ ដែលជាផ្នែកមួយនៃសកម្មភាពបន្ថែមលើកម្មវិធីសិក្សា។ ជាពិសេសសិស្សានុសិស្សបានសិក្សាវគ្គ ភាសាអង់គ្លេស និងវប្បធម៌សហរដ្ឋអាមេរិក ដែលរៀបចំដោយ Silicon Valley Intensive English (SVIEP) ក៏ដូចជាការធ្វើដំណើរទៅកាន់តំបន់ Silicon Valley និង San Francisco។ សិស្សានុសិស្សក៏បានជួបជាមួយបុគ្គលិក និងមន្រ្តី ដែលប្រាស្រ័យទាក់ទងជាមួយសិស្ស-និស្សិតអន្តរជាតិ។ លើសពីនេះទៅទៀតពួកគេក៏ជួបជាមួយ សាកលវិទ្យាល័យជាដៃ (CUP) ដើម្បីពិភាក្សាគ្នាអំពីការផ្ទេរការសិក្សា និងការជ្រើសរើសជម្រើសនៃការសិក្សាដែលត្រឹមត្រូវ។
|
![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ