Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ ប៊ែលធី ចុះអនុស្សរណៈយោគយល់

គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Canada West ប្រទេសកាណាដា

ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៧​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យCanada West មក​ពី​ប្រ​ទេស​កា​ណា​ដា​ ក្រោម​អ​ធិប​តី​ភាព​​ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នា​យក​ប៊ែល​ធី​គ្រុប ​និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​​​​​​​​​​​​​​ និង​លោក​បណ្ឌិត​ Arthur Coren សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​ដា​

លោក លី ណា​វុឌ្ឍ​ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​មាន​ប្រ​សា​សន៍​ថា​៖​ គោល​បំ​ណង​នៃ​ការ​ចុះ MOU ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ភាព​ជា​ដៃ​គូ​អន្តរ​ជាតិ​ ដូច​ជា​ការ​ផ្លាស់​ប្តូរ​កម្ម​វិ​ធី​សិក្សា​ បទ​ពិ​សោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ កម្ម​វិ​ធី​ផ្លាស់​ប្តូរ​និ​សិ្សត​ និង​ទស្សន​កិច្ច​សិក្សា​ផ្សេងៗ​ តាម​រយៈ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ ដែល​មាន​បម្រើ​សេ​វា​កម្ម​ធំៗ​ ចំ​នួន​ ០៣ រួម​មាន​៖

១​.​បញ្ជូន​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​ពូ​កែ ​និង​សិស្ស​និ​ទ្ទេស​A​ ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​តាម​រយៈ​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង

២​.​បញ្ជូន​សិស្ស​-​និ​ស្សិត​កម្ពុជា​ទូ​ទៅ​ទូ​ទាំង​ប្រ​ទេស ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ តាម​រយៈ​ការ​ទទួល​ខុស​ត្រួវ​លើក​ការ​បង់​ថ្លៃ​សិក្សា​ និង​ការ​ចំ​ណាយ​លើ​ការ​ស្នាក់​នៅ​ផ្សេងៗ

៣​.​បញ្ជូនបុគ្គ​លិក​ និង​សិស្ស​-​និ​ស្សិត​ ទៅ​ធ្វើ​ទស្សន​កិច្ច​ក្រៅ​ប្រ​ទេស

តាម​រយៈ​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ស​រុប​ ចំ​នួន​ ៥៦​នាក់ ក្នុង​នោះ​ ចក្រ​ភព​អង់​គ្លេស​ ១០​នាក់​ អា​មេ​រិក​ ០១​នាក់​ សិង្ហ​បុ​រី​ ៣៧​នាក់​ ចិន ០៥​នាក់​ ថៃ ០៣​នាក់​ និង និ​ស្សិត​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង ចំ​នួន​ ០៦​នាក់​ កំ​ពុង​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។

លោក​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ថា​៖​ កន្លង​មក​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​ MOU ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រ​ទេស​ ចំ​នួន​៣២​ រួច​មក​ហើយ​រួម​មាន​៖

-​ទី​១​៖ ប្រ​ទេស​អង់​គ្លេស​ ចំ​នួន​៥​៖ ១​.​សា​កល​វិ​ទ្យា​ល័យ​ Regent’s University London ២​.​សា​កល​វិ​ទ្យា​ល័យ​ York Saint John ​៣​.​ម​ហា​វិ​ទ្យា​ល័យ​ Cambridge Tutors College​ ៤​.​Springboard4Cambodia ​និង​៥​.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS

-​ទី​២​៖ ស​ហ​រដ្ឋ​អា​មេ​រិក ​ចំ​នួន​៥​.​ម​ហា​វិ​ទ្យា​ល័យ​ Shoreline Community College ​.​ Edmonds Community College ​៣​.​ Education First (EF) ​. McGraw Hill Education ​និង​៥​.​ មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL​​

-ទី៣៖ ប្រ​ទេស​សិង្ហ​បូ​រី ​ចំ​នួន​១​ គឺ​វិ​ទ្យា​ស្ថាន East Asia Institute of Management (EASB)

-​ទី​៤​៖ ប្រ​ទេស​ចិន​ចំ​នួន​១០​៖១​.​សា​កល​វិ​ទ្យា​ល័យ Guangxi Medical ​.​Guangxi University of Foreign Languages ​.Guangxi University of Nationalities ​.Guilin University of Technology ​.Guilin University of​ Aerospace Technology ​.Guilin Institute of Tourism ​៧​.​Youjiang Medical​ University for Nationalities ​.​Guizhou Medical University ​.​សា​កល​វិ​ទ្យា​ល័យ​ WUHAN ​និង​១​០​.​សា​កល​វិ​ទ្យា​ល័យ​ Guangxi Teachers Education

-​ទី​៥​៖ ប្រ​ទេស​កូ​រ៉េ ​ចំ​នួន​៣​៖​.​អង្គ​ការ​សម្ព័ន្ធ​យុ​វ​ជន​អន្តរ​ជាតិ IYF ២​.​សា​កល​វិ​ទ្យា​ល័យ​ Sangmyung ​និង ​៣​.​សា​កល​វិ​ទ្យា​ល័យ​ SUNY KOREA INCHEON

-​ទី​៦​ ប្រ​ទេស​ជប៉ុន​ ចំ​នួន​២​ គឺ​សា​កល​វិ​ទ្យា​ល័យHOSEI ​និង​សា​កល​វិ​ទ្យា​ល័យ​ Fukui

-​ទី​៧​៖ ប្រ​ទេស​ម៉ា​ឡេ​ស៊ី ​ចំ​នួន​២​.​សាកលវិទ្យាល័យ Kuala Lumpur University ​និង ២​.​សា​កល​វិ​ទ្យា​ល័យ Taylor University

-ទី៨៖ ប្រ​ទេស​ថៃ ​ចំ​នួន​៤​.​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​.​សា​កល​វិ​ទ្យា​ល័យ​ Bangkok ​.University of the Thai Chamber of Commerce ​និង ៤​.​សា​កល​វិ​ទ្យា​ល័យ​ RAJAMANGALA

ថ្ងៃ​នេះ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ ​បាន​ចុះ MOU​ បន្ថែម​មួយ​ទៀត​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​ដា​។

បន្ទាប់​មកលោក​បណ្ឌិត​ Arthur Corenសា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ Canada Westបាន​មាន​ប្រ​សាសន៍​ថា​៖​ លោក​ពិត​ជា​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដែល​សា​កល​វិ​ទ្យា​ល័យ​របស់​លោក​បាន​ចុះ​ MOU​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យប៊ែល​ធី​ អន្តរ​ជាតិ ​ដែល​ជា​សា​កល​វិ​ទ្យា​ល័យ​មួយ​ដែល​មាន​កម្ម​វិធី​សិក្សា​ជា​​លក្ខណៈ​​អន្តរ​ជាតិ​ និង​ជា​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​មួយ​​ដែល​មាន​កេរិ៍្ត​ឈ្មោះ​ល្អ​ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា​។

ក្នុង​ឱ​កាស​នោះ​ដែរ ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នា​យកប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​មាន​ប្រ​សាសន៍​ថា​៖ ​ថ្ងៃ​នេះ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​ MOU​ បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹង​សា​កល​វិ​ទ្យា​ល័យ​ Canada West មក​ពី​ប្រ​ទេស​កា​ណា​ដា​។ ​ការ​ចុះ​ MOU​ នេះ ​សា​កល​វិ​ទ្យា​ល័យ​ទាំង​ពីរ​នឹង​ទ​ទួល​បាន​ភាព​ជា​ដៃ​គូ​យ៉ាង​ជិត​ស្និតនិង​ការ​ស​ហ​ការ​គ្នា​យ៉ាង​ល្អ​រវាង​ថ្នាក់​ដឹក​នាំ ​បុគ្គ​លិក​ សាស្ត្រា​ចារ្យ​ និង​ជា​ពិ​សេស​ផ្តល់​ឱ​កាស​ជូន​ដល់​សិស្ស​-​និ​ស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា​នៅ​ទី​នោះ ​សំ​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​-​និ​ស្សិត​ទ​ទួល​បាន​នូវ​​ចំ​ណេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹង និង​ជំ​នាញ​ ដើម្បី​អាច​ប្រ​កួត​ប្រ​ជែង​ក្នុង​ទី​ផ្សារ​ការ​ងារ​ជាតិ​ និង​អន្តរ​ជាតិ ​និង​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ទៅ​ថ្ងៃ​អ​នា​គត​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ លី ឆេង​ និង​លោក​បណ្ឌិត​ Arthur Coren បាន​ចុះ​ MOU ​ ​និង​បាន​ប្រ​គល់​វត្ថុ​អនុ​ស្សាវ​រីយ៍​ ជូន​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល​នោះ​ផង​ដែរ។















___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

09/01/2020:ប៊ែលធី គ្រុប រៀបចំសន្និបាត សរុបការងារឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ 05/12/2019:ពិធី​ចុះ​ហត្ថ​ លេ​ខា​លើ​អនុ​ស្ស​រណៈជាមួយ ​សា​កល​វិ​ទ្យា​ល័យ ​ហ្សូ​ហ្គុ ​ប្រ​ទេស​ជប៉ុន​
26/11/2019:ប៊ែលធី MoU សាលាគ្រប់គ្រង សណ្ឋាគារអន្តរជាតិ ប៉ាស៊ីហ្វិក ប្រទេសញូ ហ្សេឡែន 16/11/2019:MoU រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង World Skills Academy នៅប្រទេសម៉ាឡេស៊ី
26/06/2019:ប៊ែលធី MoU ជាមួយ British Council ក្រភពអង់គ្លេសបើកមជ្ឈ មណ្ឌលប្រឡង តេស្តអន្តរ ជាតិ IELTS នៅកម្ពុជា 17/06/2019:ពិធី(MoU)សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ MAHSA ប្រទេសម៉ាឡស៊ី
14/05/2019:ឯកឧត្តម បណ្ឌិត លី ឆេង ទទួល សញ្ញាបត្របណ្ឌិតកិត្តិ យសពីសាកលវិទ្យា ល័យស៊ីនហាន កូរ៉េខាងត្បូង 26/04/2019:សន្និសីទដៃគូ អន្តរជាតិឆ្នាំ ២០១៩
12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ នៅកោះពេជ្រ 09/04/2019:សន្និ​សីទ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ អន្តរ​ជាតិ ​ប៊ែល​ធី ​ឆ្នាំ​២០១៩ ​រៀប​ចំ​ឡើង​ដោយ​សា​កល​វិទ្យា​
23/03/2019:​ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ០៥​រូប​ ទៅ​ចូល​រួម​កម្ម​វិ​ធី​បោះ​ជំ​រំ​អន្តរ​ជាតិ នៅប្រទេសថៃ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia)
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​.. 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់...
23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76201

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​