Skip to Menu Skip to Content Skip to Footer
 

ឆ្នាំ២០១៨ = ១០នាក់

ចាប់​ពី​ថ្ងៃ​ទី ​០៥​-​១៩​ ខែ​ឧ​សភា​ ឆ្នាំ​២០១៨​ សិស្សា​នុ​សិស្ស​១០​នាក់​នៃ​សា​លា​ប៊ែល​ធី​ អន្តរ​ជាតិ​បាន​ចូល​រួម​កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា​រយៈ​ពេល​២​សប្តាហ៍​នៅ​សា​កល​វិ​ទ្យា​ល័យ ​Guilin University of Aerospace Technology ​ជា​លើក​ទី​២​។ ទស្សន​កិច្ច​សិក្សា​នេះ​មាន​គោល​បំ​ណង​សំ​ខាន់ៗ​ជា​ច្រើន​ គឺ​ដើម្បី​អោយ​សិ​ស្សា​នុ​សិស្ស​ទាំង​អស់​ទ​ទួល​បាន​បទ​ពិ​សោធន៍​នៃ​ការ​រស់​នៅ​ដោយ​ឯក​រាជ្យ​ ចាក​ចេញ​ពី​ទី​កន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ងាយ​ស្រួល ​និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ ប្រ​ពៃ​ណី ​ទំ​នៀម​ទំ​លាប់​ និង​របៀប​របប​រស់​នៅ​ជា​មួយ​សិ​ស្សា​នុ​សិស្ស​ចិន​។ សិស្សា​នុ​សិស្ស​ទាំង​អស់​បាន​ចូល​រួម​កម្ម​វិ​ធី​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ជា​ច្រើន​ដូច​ជា ​សិក្សា​អំ​ពី​របៀប​របប​ឆុង​តែ​បែប​ប្រ​ពៃ​ណី​ចិន​ ហាត់​វិជ្ជា​ការ​ពារ​ខ្លួន​ (​កុង​ហ៊្វូ​)​ សិក្សា​អំ​ពី​ឧ​បក​រណ៍​ និង​យាន្ត​ដែល​ប្រ​ទេស​ចិន​ប្រើ​ប្រាស់​ដើម្បី​ឡើង​ទៅ​ឋាន​អវ​កាស ​រៀន​សរ​សេរ​អក្សរ​ផ្ចង់​ និង​រៀន​ភា​សា​ចិន​សម្រាប់​សន្ទ​នា​ប្រ​ចាំ​ថ្ងៃ​។ លើស​ពី​នេះ​ទៅ​ទៀត ​ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​កម្សាន្ត​ជា​ច្រើន​ដូច​ជា​ ទួល​ដែល​មាន​រូប​រាង​ដូច​ដំ​រី​ សួន​ផ្កាយ​៧  ភ្នំ​យាវ​ ម៊ែ​រី​លេន​ និង​ទន្លេ​លី​។ នៅ​ពេល​ចប់​កម្ម​វិ​ធី​ សិស្ស​ទាំង​អស់​ត្រូវ​បាន​ផ្តល់​វិ​ញ្ញា​បណ្ណ​ប័ត្រ​ចូល​រួម​កម្ម​វិ​ធី ​ដែល​ប្រ​គល់​អោយ​ដោយ​លោក ​Zhongguang WANG, សា​កល​វិ​ទ្យា​ធិ​ការ​រង​នៃ​សា​កល​វិ​ទ្យា​ល័យ ​Guilin University of Aerospace Technology.

ឆ្នាំ២០១៧ = ១០នាក់

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​បានដឹកនាំសិស្ស-និស្សិតប៊ែលធី ចំនួន ១០រូប ទៅចូលរួមដំណើរទស្សនកិច្ចសិក្សារយៈពេល ១១ ថ្ងៃនៅប្រទេសចិន ចាប់ពីថ្ងៃទី០៣ -១៣ ខែមេសា ឆ្នាំ២០១៧។ តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ សិស្ស-និស្សិតមានឱកាសសិក្សាភាសាចិន ការផ្លាស់ប្តូរវប្បធម៌ ការចូលរួមសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀតជាមួយសិស្ស-និស្សិតនៅ Guilin University of Aerospace and Technology ជាពិសេសគឺ ដំណើរទស្សនកិច្ច ទៅកាន់តំបន់ប្រវត្តិសាស្ត្រល្បីៗ ជាច្រើនទៀតជាមួយសិស្ស-និស្សិតចិន។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 90419

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​