ឯកឧត្តម លី ឆេង អគ្គនាយកប៊ែធី គ្រុប និងជាសាកលវិទ្យាធិការ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍លោកសាស្ត្រចារ្យ
បណ្ឌិត ស៊ី ហ្សាងហ្គូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ជនជាតិក្វាងស៊ី
មកពីខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលសា្វគមន៍លោកសាស្ត្រាចារ្យបណ្ឌិត ស៊ី ហ្សាងហ្គួ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ជនជាតិក្វាងស៊ី មកពីខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំ គណៈប្រតិភូ មកធ្វើទស្សនកិច្ច និងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដែលបានចុះអនុស្សរណៈយោគយល់គ្នា (MOU) កន្លងមក និងមានផែនការផ្លាស់ប្តូរនិសិ្សតធ្វើទស្សនកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថា ថ្ងៃនេះ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍លោកសាស្ត្រាចារ្យបណ្ឌិត ស៊ី ហ្សាងហ្គួ ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានមកធ្វើទស្សនកិច្ច នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាពេលនេះ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងរៀបចំបញ្ជូននិស្សិតទៅធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ ជនជាតិក្វាងស៊ី ដើម្បីឲ្យនិស្សិតបានសិក្សារៀនសូត្រអំពី ប្រពៃណី វប្បធម៌ អរិយធម៌ ជាពិសេស បានស្វែងយល់លម្អិតអំពីកម្មវិធីសិក្សា របស់សាកលវិទ្យាល័យ និងសម្រេចចិត្តទៅសិក្សានៅទីនោះ នាពេលខាងមុខ។ លោកសាស្ត្រាចារ្យបណ្ឌិត ស៊ី ហ្សាងហ្គួ បានថ្លែងថា លោកពិតជាមានសេចក្តីសប្បាយរីករាយណាស់ដែលបានមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាថ្ងៃនេះ។ លោក ក៏បានថ្លែងកោតសរសើរ ចំពោះការរីកចម្រើនរបស់ ប៊ែលធី ជាពិសេស កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ លោកសាស្ត្រាចារ្យ បានគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង នូវរាល់ចំណុចដែល ឯកឧត្តមសាកលវិទ្យាធិការ បានលើកឡើងខាងលើ ហើយសាកលវិទ្យាល័យ ជនជាតិក្វាងស៊ី នឹងបញ្ជូននិស្សិតមកធ្វើទស្សនកិច្ច ក៏ដូចជាសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ