ប៊ែលធី ទទួូលស្វាគមន៍
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងនិស្សិត
មកពីសាកលវិទ្យាល័យ គួយលីង នៃសាធារណៈរដ្ឋប្រជាមានិតចិន
នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ មកពីសាកលវិទ្យាល័យ បច្ចេកវិទ្យាគួយលីង ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ជូនដល់សិស្ស-និស្សិតប៊ែលធី ក្រោមអធិបតីភាព លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក XIE Jiguang នាយកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ បច្ចេកវិទ្យាគួយលីង។ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសចំនួន២៩ រួចមកហើយរួមមាន៖ -ទី១៖ ប្រទេសអង់គ្លេស ចំនួន៥៖ ១.Regent’s University London, ២.សាកលវិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors, ៤.Springboard4Cambodia, និង៥.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS។ -ទី២៖ សហរដ្ឋអាមេរិក ចំនួន៤៖ ១.មហាវិទ្យាល័យ Shoreline Community, ២.មហាវិទ្យាល័យ Edmonds CC, ៣.មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL និង ៤. មហាវិទ្យាល័យ EF Seattle។ -ទី៣៖ ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ។ -ទី៤៖ ប្រទេសចិន ចំនួន៨៖ ១.សាកលវិទ្យាល័យ Youjiang Medical, ២.សាកលវិទ្យាល័យ Guilin of Technology, ៣.សាកលវិទ្យាល័យ Guilin Medical, ៤.សាកលវិទ្យាល័យ Guangxi of Foreign Language, ៥.សាកលវិទ្យាល័យ Guangxi of Nationalities, ៦.សាកលវិទ្យាល័យ Guangxi Teachers Education, ៧.សាកលវិទ្យាល័យ Guilin Tourism, និង៨.សាកលវិទ្យាល័យ WUHAN ។ -ទី៥៖ ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង ៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។ -ទី៦៖ ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យ HOSEI និងសាកលវិទ្យាល័យ Fukui។ -ទី៧៖ ប្រទេសម៉ាឡេស៊ី ចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur, និង ២.សាកលវិទ្យាល័យ Taylor។ -ទី៨៖ ប្រទេសថៃ ចំនួន៤៖ ១.សាកលវិទ្យាល័យ Bangkok, ២.សាកលវិទ្យាល័យ Thai Chamber of Commerce, និង ៣.សាកលវិទ្យាល័យ RAJAMANGALA និង ៤.សាកលវិទ្យាល័យ ASSUMPTION។ ជាមួយគ្នានេះផងដែរ ប៊ែលធី ក៏បានបង្កើត ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ដែលមានការិយាល័យស្ថិតនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ជាន់ទី៤) និងមានបម្រើសេវាកម្មសំខាន់ៗ ចំនួន ០៥ ដូចជា៖ ១. បញ្ជូន សិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ២. បញ្ជូន សិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រូវការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ ៣. បញ្ជូន បុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស ៤. កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស ៥. បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូនសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៥៧នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១១នាក់, សិង្ហបុរី ៣៨នាក់, ចិន ០៥នាក់ និងថៃ ០៣នាក់ ព្រមទាំងមាននិស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ០៦នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ លើលពីនេះទៅទៀត តាមរយៈសេវាកម្ម បញ្ជូនសិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាម រយៈការទទួលខុសត្រួវបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសសរុបចំនួន ០៦នាក់ រួមមាន៖ សហរដ្ឋអាមេរិក ០៤នាក់ សិង្ហបុរី ០១នាក់ និងចិន ០១នាក់។ បន្ទាប់មក លោក XIE Jiguang នាយកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ បច្ចេកវិទ្យាគួយលីង បានមានប្រសាសន៍ថា៖ លោកមានសេចក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអនុញ្ញាតឲ្យនិស្សិត សាកលវិទ្យាល័យ បច្ចេកវិទ្យាគួយលីង មានឱកាសបានមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ដែលជាប្រពៃណី វប្បធម៌ របស់ប្រជាជនចិន ជូនដល់សិស្ស-និស្សិតប៊ែលធី នាពេលនេះ។ ក្នុងឱកាសនោះដែរ លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូ មកពីសាកលវិទ្យាល័យ បច្ចេកវិទ្យាគួយលីង ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ជូនដល់សិស្ស-និស្សិតប៊ែលធី។ លោកបានបន្ថែមថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរប្រពៃណី វប្បធម៌ អរិយធម៌ រវាងប្រជាជាតិទាំងពីរ និងផ្តល់ឱកាសជូនដល់និស្សិត បានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស បង្កើនភាពជាដែគូយ៉ាងជិតស្និទ និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក និងសាស្ត្រាចារ្យ របស់សាកលវិទ្យាល័យជាដៃគូទាំងពីរ។ ជាទីបញ្ចប់ លោក លី ណាវុឌ្ឍ និងលោក XIE Jiguang បានប្រគល់វត្ថុអនុស្សាវរីយ៍ និងថតរូបជុំគ្នានាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ