Skip to Menu Skip to Content Skip to Footer
 

ឆ្នាំ២០១៦ = ០១នាក់

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ បាន​បញ្ជូន​ប្អូន​ ឆេង​ សុ​ភា​រុន​ សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​ខា​ទី​៥​(​សា​ខា​ច្បារ​អំ​ពៅ​)​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា​រយៈ​ ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​ ១៨ ​ដល់ ​២២​ ខែ​ម​ករា​ ឆ្នាំ​២០១៧​​ សម្រាប់​សិស្ស​វិ​ទ្យា​ល័យ​ ដែល​រៀប​ចំ​ដោយ​សា​កល​វិ​ទ្យា​ល័យ​ ហូ​សេ​ (​HOSEI-SSP) ​ជា​ដៃ​គូ ​(MOU) ​របស់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ សិស្ស​វិ​ទ្យា​ល័យ​ចំ​នួន ​១០​នាក់​ក្នុង​ ឆ្នាំ​សិក្សា​ ២០១៧​ ២០១៨​ ២០១៩​ មក​ពី​បណ្តាល​ប្រ​ទេស​ អា​ស៊ាន​ ចំ​នួន​ ប្រាំ​ពីរ​រួម​មាន​ (​កម្ពុជា​ ‍‌ឥណ្ឌូ​នេ​ស៊ី ​ឡាវ​ ម៉ា​ឡេ​ស៊ី​ ភូ​មា​ ថៃ​ និង​ប្រ​ទេស​វៀត​ណាម​)​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ដាក់​ពាក្យ​ប្រ​លង​ជ្រើស​រើស​យ៉ាង​ល្អិត​ល្អត់​បំ​ផុត​ ដោយ​តម្រូវ​ឱ្យ​បេក្ខ​ជន​សរ​សេរ​អត្ថ​បទ​ ចំ​នួន​ ១៨០០​ ដល់ ​២០០០​ពាក្យ​ និង​​បេក្ខ​ជន​មាន​ពិន្ទុ​ IELTS ​ចាប់​ពី​៦​ ឫ​TOEFL ​86​ ទៅ​។ ប្អូន​ ឆេង​ សុ​ភា​រុន គឺ​ជា​បេក្ខ​ជន​មួយ​រូប​ក្នុង​ចំ​ណាម​បេក្ខ​ជន​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ ឱ្យ​ទៅ​ចូល​រួម​ដើម្បី​ទ​ទួល​បាន​នូវ​ភាព​រីក​រាយ​ និង​បទ​ពិ​សោធន៍​នៃ​ការ​សិក្សា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​សា​កល​វិ​ទ្យា​ល័យ​ ហូ​សេ​ (HOSEI University) ​​​ដែល​ជា​សា​កល​វិ​ទ្យា​ល័យ​អន្តរ​ជាតិ​មួយ​ស្ថិត​នៅ​​ទី​ក្រុង​ តូ​ក្យូ​ ប្រ​ទេស​ជប៉ុន​។ កា​រិ​យា​ល័យ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​សូម​កោត​សរ​សើរ​ដោយ​ស្មោះ​ ដែល​ប្អូន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ជ្រើស​រើស​នេះ​។​ យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ប្អូន​នឹង​នាំ​យក​ចំ​ណេះ​ដឹង​និង​បទ​ពិ​សោធន៍​ដែល​ប្អូន​ទទួល​បាន​ពី​កម្ម​វិ​ធី​នេះ​ចែក​រំ​លែក​ជូន​ដល់​គ្រឹះ​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 88225

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​