ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប
និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
បានដឹកនាំគណៈប្រតិភូ និងអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសន្និបាត
ឆ្នាំ២០១៦ និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់និស្សិតរបស់វិទ្យាស្ថាន EASB
តបតាមការអញ្ជើញរបស់វិទ្យាស្ថាន EASB (East Asia Institute of Management) ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំគណៈប្រតិភូ និងអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសន្និបាតប្រចាំឆ្នាំ២០១៦ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតរបស់វិទ្យាស្ថាន EASB ចំនួនជាង៤០០នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-០៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថាន EASB នៃប្រទេសសិង្ហបុរី។ ក្នុងនោះផងដែរ ក៏មាននិស្សិតឆ្នើមប៊ែលធី ចំនួន ១៣នាក់ ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅវិទ្យាស្ថាន EASB បានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លី ឆេង ក៏បានជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយនិស្សិតឆ្នើមអាហារូបករណ៍ឧកញ៉ា លី ឆេង ដែលកំពុងសិក្សានៅវិទ្យាស្ថាន EASB ផងដែរ។ ឯកឧត្តម បានកោតសរសើរយ៉ាងខ្លាំងចំពោះនិស្សិតទាំងអស់ដែលកំពុងសិក្សានៅទីនោះ ជាពិសេស និស្សិតទាំង ១៣នាក់ ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ រហូតប្រឡងជាប់ និងទទួលបានសញ្ញាបត្រយ៉ាងជោគជ័យ ដែលនេះជាមោទនភាពយ៉ាងធំធេងសម្រាប់ក្មួយៗខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាប៊ែលធី និងប្រទេសជាតិយើងទាំងមូលផងដែរ។ ឯកឧត្តម ក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ដែលកំពុងសិក្សានៅទីនោះ ឲ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះដឹង គោរព វិន័យឲ្យបានខ្ជាប់ខ្ជួន និងធ្វើយ៉ាងណាប្រឡងឲ្យជាប់សញ្ញាបត្រ ហើយយកចំណេះដឹងទាំងនោះ មករួម ចំណែកអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរីកចម្រើនឆាប់រហ័សនាពេលអនាគត។ គួរបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ និស្សិតឆ្នើមប៊ែលធីដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅឯក្រៅប្រទេស សរុបមានចំនួន ៦៣នាក់ ក្នុងនោះ បានបញ្ចប់ការសិក្សា ចំនួន ១៧នាក់ គឺចក្រភពអង់គ្លេស ចំនួន ០៤នាក់ និងប្រទេសសិង្ហបុរី ចំនួន១៣នាក់។ |
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ