Skip to Menu Skip to Content Skip to Footer
 

ឆ្នាំ២០១៧ = ៨៤នាក់

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​បានដឹកនាំសិស្ស-និស្សិតប៊ែលធី ចំនួន ៨៤ រូប ទៅចូលរួមដំណើរទស្សនកិច្ចសិក្សារយៈពេល ១ សប្តាហ៍ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នាថ្ងៃទី០២ -​ ០៨ ខែមេសា ឆ្នាំ ២០១៧។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សិ-និស្សិតមាន ឱកាសសិក្សាវគ្គខ្លីៗនៅសាកល វិទ្យល័យជាដៃគូររួមមាន សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ សាកលវិទ្យាល័យបាងកក និង សាកលវិទ្យាល័យ Assumption ជាពិសេសគឺចូលរួមសកម្មភាព កំសាន្តផ្សេងៗជាច្រើនទៀត។

ឆ្នាំ២០១៦ = ៤៤នាក់

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សាជូន​ ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សិស្ស​-​និ​ស្សិត​ ព្រម​ទាំង​លោក​គ្រូ​-​អ្នក​គ្រូ​ថ្នាក់​ទី​១២ ​សរុប​ចំ​នួន​ ៤៤​រូប ​ក្នុង​នោះ​មាន​សិស្ស​និ​ទ្ទេស​ A​ ២០​រូប​ នៅ​សា​កល​វិ​ទ្យា​ល័យ​ធំៗ​ដែល​មាន​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ចំ​នួន​ ៣​ រួម​មាន​៖​ សា​កល​វិ​ទ្យា​ល័យ​ Assumption ​សា​កល​វិ​ទ្យា​ល័យ​បាង​កក​ និង​សា​កល​វិ​ទ្យា​ល័យ​ UTCC​ (University of the Thai Chamber of Commerce)​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ រយៈ​ពេល​ ៤​យប់​ ៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៥​-​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។​ ដំ​ណើរ​ទស្សន​កិច្ច​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​ផ្តល់​ឱ​កាស​ជូន​ដល់​ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សិស្ស​-​និ​ស្សិត​ ព្រម​ទាំង​លោក​គ្រូ​-​អ្នក​គ្រូ​ថ្នាក់​ទី​១២​ទាំង​អស់​ បាន​ស្វែង​យល់​អំ​ពី​ប្រ​ព័ន្ធ​អប់​រំ ​មុខ​ជំ​នាញ ​ការ​សិក្សា​ ការ​រស់​នៅ​ ទំ​នៀម​ទម្លាប់​ វប្ប​ធម៌​ អរិ​យ​ធម៌​ និង​បច្ចេក​វិ​ទ្យា​ ព្រម​ទាំង​សម្ភារ​បរិ​ក្ខារ​សិក្សា​ទំ​នើបៗ​ នៃ​សា​កល​វិ​ទ្យា​ល័យ​នៅ​ទី​នោះ​ ជា​ពិ​សេស​បាន​ស្វែង​យល់​ពី​ការ​អភិ​វឌ្ឍន៍​ និង​ភាព​រីក​ចម្រើន​របស់​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ផង​ដែរ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 90386

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​