Skip to Menu Skip to Content Skip to Footer
 

ឆ្នាំ២០១៩ = ០៩នាក់

នា​ថ្ងៃ​ទី​ ១០​ ដល់ ​ថ្ងៃ​ទី​២២ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០១៨ ​កា​រិ​យា​ល័យ​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំ​សិស្សា​នុ​សិស្ស​ចំ​នួន ​០៩​រូប ​មក​ពី​សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ​ ចូល​រួម​កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា​រយៈ​ពេល ​១២​ថ្ងៃ​នៅ ​San Mateo Colleges of Silicon Valley ​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ​រដ្ឋ​អា​មេ​រិក​។ តាម​រយៈ​កម្ម​វិ​ធី​នេះ​សិស្សា​នុ​សិស្ស ​បង្កើន​ចំ​ណេះ​ដឹង​ និង​បទ​ពិ​សោធន៍​របស់​ពួក​គេ​ ដែល​ជា​ផ្នែក​មួយ​នៃ​សកម្ម​ភាព​បន្ថែម​លើ​កម្ម​វិ​ធី​សិក្សា​។ ជា​ពិ​សេស​សិស្សា​នុ​សិស្ស​បាន​សិក្សា​វគ្គ​ ភា​សា​អង់​គ្លេស ​និង​វប្ប​ធម៌​សហ​រដ្ឋ​អា​មេ​រិក​ ដែល​រៀប​ចំ​ដោយ ​Silicon Valley Intensive English (SVIEP) ​ក៏​ដូច​ជា​ការ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​តំ​បន់​ Silicon Valley និង San Francisco។ ​សិស្សា​នុ​សិស្ស​ក៏​បាន​ជួប​ជា​មួយ​បុគ្គ​លិក​ និង​មន្រ្តី​ ដែល​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​សិស្ស​-​និ​ស្សិត​អន្តរ​ជាតិ​។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​ក៏​ជួប​ជា​មួយ ​សា​កល​វិ​ទ្យា​ល័យ​ជា​ដៃ​ (CUP) ​ដើម្បី​ពិ​ភាក្សា​គ្នា​អំ​ពី​ការ​ផ្ទេរ​ការ​សិក្សា​ និង​ការ​ជ្រើស​រើស​ជម្រើស​នៃ​ការ​សិក្សា​ដែល​ត្រឹម​ត្រូវ​។

ឆ្នាំ២០១៨ = ០៦នាក់

នា​ថ្ងៃ​ទី​០៣ ​ខែ​ឧ​ស​ភា ​ដល់​ ថ្ងៃ​ទី​២០ ​ខែ​ឧ​ស​ភា​ ឆ្នាំ​២០១៨ ​កា​រិ​យា​ល័យ ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ បាន​ដឹក​នាំ​សិស្ស​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ចូល​រួម​កម្ម​វិ​ធី​សិក្សា​ភា​សា​អង់​គ្លេស​រយៈ​ពេល​ ២​សប្តាហ៍​នៅ​ Edmonds Community College ​លីន​វូត ​រដ្ឋ​វ៉ា​ស៊ីន​តោន​ សហ​រដ្ឋ​អា​មេ​រិច​។ កម្ម​វិ​ធី​នេះ​រួម​បញ្ចូល​ភា​សា​អង់​គ្លេស​សម្រាប់​ការ​ណែ​នាំ​អំ​ពី​វប្ប​ធម៌​សហ​រដ្ឋ​អា​មេ​រិច ​ស​កម្ម​ភាព​នៅ​ជុំ​វិញ​តំ​បន់​ស៊ី​ថល​ និង​ស​កម្ម​ភាព​បន្ថែម​ជា​មួយ​គ្រួ​សារ​ម្ចាស់​ផ្ទះ​។

ឆ្នាំ២០១៧ = ២២នាក់

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ បាន​បញ្ជូន​ សិស្សទូទៅដែលមកពីសាលា និសាកលវិទ្យាល័យ ផ្សេងៗចំ​នួន​ ១១​នាក់​ ​ទៅ​ចូល​រួមដំណើរទស្សនកិច្ចសិក្សារយៈ​ពេល​ ២​សប្តាហ៍ ​ទៅកាន់ Shoreline Community College ទីក្រុងសេអាតល រដ្ឋវ៉ា​ស៊ីន​តោន​ សហ​រដ្ឋ​អា​មេ​រិក​ ចាប់​ពី​ថ្ងៃ​ទី​ ០១​ ខែ​តុលា​ ដល់​ ថ្ងៃ​ទី​ ១៤​ ខែតុលា ​ឆ្នាំ​២០១៧​។

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ បាន​បញ្ជូន​ សិស្ស​ចំ​នួន​ ១១​នាក់​ និង​អ្នក​ដឹក​នាំ​១​នាក់​ទៅ​ចូល​រួម​ កម្ម​វិ​ធី​ ប៊ែល​ធី​-​សរ​ឡាញ​ រយៈ​ពេល​ ២​សប្តាហ៍ ​នៅ​ក្នុង​ សរ​ឡាញ​ ខម​ញូ​នី​ធី​ ខរ​លីក​ នា​ទី​ក្រុង​ស៊ី​អារ​ត័រ​ រដ្ឋ​ធា​នី​ វ៉ា​ស៊ីន​តោន​ សហ​រដ្ឋ​អា​មេ​រិក​ ចាប់​ពី​ថ្ងៃ​ទី​ ៣០​ ខែ​មេ​សា​ ដល់​ ថ្ងៃ​ទី​ ១៤​ ខែ​ឧ​ស​ភា ​ឆ្នាំ​២០១៧​។ កម្ម​វិ​ធី​នេះ​ ត្រូវ​បាន​សហ​ការ​រៀប​ចំ​ឡើង​ដោយ ​កា​រិ​យា​ល័យ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ និង​ សរ​ឡាញ ​ខម​ញូ​នី​ធី​ ខរ​លីក​ ក្នុង​គោល​បំ​ណង​ អោយ​សិស្ស​កម្ពុជា​អាច​រៀន​ភា​សា​អង់​គ្លេស ​ទទួល​បាន​បទ​ពិ​សោធន៍​នៃ​ការ​រស់​ជា ​មួយ​គ្រួ​សារ​ថ្មី​ ចំ​ណេះ​ដឹង​ វប្ប​ធម៌​ថ្មី​ ជា​មួយ​នឹង​ សិស្ស​បរ​ទេស​ ក៏​ដូច​ជា​ចូល​រួម​ស​កម្ម​ភាព​កម្សាន្ត​ផ្សេងៗ​ ដូច​ជា​៖ ទស្ស​នា​ ទី​កុ្រង​ស៊ី​អា​ត័រ​ ផាយ្យ​នា​ស្វ្គែរ​ ផ្សារ​ ផែក​ផ្លេស ​ស្ពេស​នី​ដល​ សួន​ ឈី​ហ៊ូ​លី​ សារៈ​មន្ទីរ​ សិល្បៈ​ ស៊ី​អា​ត័រ​ ប៊ូ​អ៊ីង​ អា​កាស​ចរណ៍​ ក្រុម​ហ៊ុន​ ម៉ាយ​ក្រូស​ហ្វ​ សា​កល​វិ​ទ្យា​ល័យ​ វ៉ា​ស៊ីន​តោន​ ភ្នំ​រ៉េ​នី​ និង​ កី​ឡា​ប៊េស​ប៊ល​។

ឆ្នាំ២០១៦ = ១៧នាក់

កា​រិ​យា​ល័យប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ បាន​បញ្ជូន​សិស្ស​ចំ​នួន​ ១៧​រូប​ ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ Junior​ English Summer Camp ​រយៈ​ពេល២​សប្តាហ៍​ នៅ​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​សហ​រដ្ឋ​អា​មេ​រិក​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សី​ហា​ ដល់​ ថ្ងៃ​ទី​ ០​៤​ កញ្ញា​ ឆ្នាំ​២០១៦​។ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​នេះ​ គឺ​បង្កើត​ឡើង​ក្នុង​ គោល​បំ​ណង​ផ្តល់​ឱ​កាស​ដល់​សិក្សា​នុ​សិស្ស​កម្ពុជា​គ្រប់​រូប​ ទៅ​សិក្សា​ភា​សា​អង់​គ្លេស​នៅ​សហ​រដ្ឋ​អា​មេ​រិច​ ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ ចំ​ណេះ​ដឹង​ និង​ វប្ប​ធម៌​ ជា​មួយ​សិស្ស​និ​ស្សិត​បរ​ទេស​ និង​ការ​ចូល​រួម​ស​កម្ម​ភាព​កំ​សាន្ត​ផ្សេងៗ​ដើម្បី​បង្កើន​ភាព​ក្លា​ហាន​ ភាព​រឹង​មាំ​ និង​ភាព​ឈ្លាស​វៃ​ផ្នែក​បញ្ញា​ និង​ស្មា​រតី​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 1 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 90045

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​