Skip to Menu Skip to Content Skip to Footer
 

ឆ្នាំ២០២០ = ០១នាក់
- ផូរ​ បូណ៌​មី​​ សិក្សា​នៅ​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ សាខា​ទី៥ ​(សាខា​ច្បារ​អំពៅ​) ​​ ជាប់ ​និ​ទ្ទេស​ “A” ​ ទទួល​បាន​ អាហា​រូបករណ៍ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ នៅ​សាកល​វិទ្យាល័យ​ James Cook ប្រទេស​សិង្ហ​បុរី​។

- ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ James Cook  បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ​ក្នុង​វិធី​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ពង្រឹង​ជីវិត​សិក្សា​របស់​ខ្ញុំ​ ការ​ស្វែង​រក​វប្បធម៌​ផ្សេងៗ​ និង​បន្ត​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​លូត​លាស់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។
ឆ្នាំ២០១៩ = ០១នាក់
- សុភា​ បញ្ញា​បុត្រ​ អតីត​សិស្ស​និទ្ទេស​ A មក​ពី​សាលា​ ប៊ែលធី​ អន្ដរ​ជាតិ​ទី​១១​ ​(​សា​ខា​ផ្សារតូច​) ​​ ជាប់ ​និ​ទ្ទេស​ “A” ​ ទទួល​បាន​ អាហា​រូបករណ៍ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ នៅ​ East Asia Institute of Management (EASB) ប្រទេស​សិង្ហ​បុរី​ ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ ឆ្នាំ​២០១៩​។
ឆ្នាំ២០១៨ = ០១នាក់
- សូវ​ គីម​ចាវ សិក្សា​នៅ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​ខាទី​១០ ​(​សា​ខា​អាង​ទឹក​អូ​ឡាំ​ពិក​) ​​ ជាប់ ​និ​ទ្ទេស​ “A” ​ ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ ​នៅ​ East Asia Institute of Management (EASB)​ ប្រ​ទេស​សិង្ហ​បុ​រី ជំ​នាញ​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិម​។

- អា​ហា​រូប​ករណ៍​គឺ​ជា​អ្វី​ដែល​តែង​តែ​ប្រា​ថ្នា​ចង់​បាន​ និង​ ការ​សិក្សា​នៅ​បរ​ទេស​គឺ​ជា​ក្តី​ស្រ​មៃ​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​មាន​មោ​តន​ភាព​ដែល​ទ​ទួល​បាន​ ឱ​កាស​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​នៅ​ក្នុង​ប្រ​ទេស​ដែល​មាន​ប្រ​ព័ន្ធ​អប់​រំ​ល្អ​ និង​ ប​រិ​បទ​ជី​វិត​ដ៏​ល្អ​ប្រ​សើរ​។ ខ្ញុំ​អាច​បង្រៀន​ខ្លួន​ឯង​អោយ​ចេះ​រស់​នៅ​ដោយ​ភាព​ជា​ឯក​រាជ្យ​ ព្រម​ទាំង​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង ​ហ្វឹក​ហាត់​ជំ​នាញ ​និង​ទ​ទួល​បាន​នូវ​បទ​ពិ​សោធន៍ជា​ច្រើន​ផង​ដែរ​។
ឆ្នាំ២០១៧ = ០២នាក់
- ផេង ​គីម​ហេង​ សិក្សា​នៅ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​ខា​ទី​១០ ​(​អាង​ទឹក​អូ​ឡាំ​ពិច​)​​ ជាប់ ​និ​ទ្ទេស​ “A” ​ ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ ​នៅ​ East Asia Institute of Management (EASB)​ ប្រ​ទេស​សិង្ហ​បុ​រី ជំ​នាញ​ គ្រប់គ្រង​ពា​ណិជ្ជ​កម្ម​។

- អា​ហា​រូប​ករណ៍​គឺ​ជា​អ្វី​ដែល​តែង​តែ​ប្រា​ថ្នា​ចង់​បាន​ និង​ ការ​សិក្សា​នៅ​បរ​ទេស​គឺ​ជា​ក្តី​ស្រ​មៃ​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​មាន​មោ​តន​ភាព​ដែល​ទ​ទួល​បាន​ ឱ​កាស​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​នៅ​ក្នុង​ប្រ​ទេស​ដែល​មាន​ប្រ​ព័ន្ធ​អប់​រំ​ល្អ​ និង​ ប​រិ​បទ​ជី​វិត​ដ៏​ល្អ​ប្រ​សើរ​។ ខ្ញុំ​អាច​បង្រៀន​ខ្លួន​ឯង​អោយ​ចេះ​រស់​នៅ​ដោយ​ភាព​ជា​ឯក​រាជ្យ​ ព្រម​ទាំង​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង ​ហ្វឹក​ហាត់​ជំ​នាញ ​និង​ទ​ទួល​បាន​នូវ​បទ​ពិ​សោធន៍ជា​ច្រើន​ផង​ដែរ​។
- ឌួង សុភ័ក្ត្រ សិក្សានៅសាលាប៊ែលធីអន្តរជាតិទី១៣ (សាខាកាំកូស៊ីធី) ជាប់ និទ្ទេស “A” ទូទាំងប្រទេស និងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅ East Asia Institute of Management (EASB) ជំនាញ គ្រប់គ្រងពាណិជ្ជ កម្ម ប្រទេសសិង្ហបុរី។
ឆ្នាំ២០១៦ = ១០នាក់
- កង​ ស៊ុន​ហួរ​ សិក្សា​នៅ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​ខា​ទី​៨​ (​ពោធិ៍​ចិន​តុង​)​ ជាប់ ​និ​ទ្ទេស​ “A” ​ ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ ​នៅ​ East Asia Institute of Management (EASB)​ ប្រ​ទេស​សិង្ហ​បុ​រី ជំ​នាញ​ គ្រប់គ្រង​ពា​ណិជ្ជ​កម្ម​។

- ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ដែល​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​មួយ​នេះ​។ ការ​ចេះ​សម្រប​ខ្លួន​ជា​មួយ​ការ​រស់​នៅ​ ​ការ​សិក្សា​ក្នុង​មជ្ឈ​ដ្ឋាន​ថ្មី​មួយ​ និង​ទ​ទួល​បាន​ការ​បណ្តុះ​បណ្តាល​ឲ្យ​ស្រប​តាម​ប្រ​ព័ន្ធ​អប់​រំ​នៅ​ឯ​ក្រៅ​ប្រ​ទេស។
- ស៊ឹង ជីខេង សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (ដេអិន) ជាប់និទ្ទេស "A" ទទួលបានអា ហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- អា​ហា​រូប​ករណ៍​នេះ​បាន​ផ្តល់​ឱ​កាស​ឲ្យ​រូប​ខ្ញុំ​បាទ​ទ​ទួល​បាន​នូវ​ចំ​ណេះ​ដឹង​ថ្មីៗ​ជា​ច្រើន​ តាម​រយៈ​ប្រ​ព័ន្ធ​អប់​រំ​ដ៏​ល្អ​។ ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​នឹង​អាច​ប្រើ​ប្រាស់​ចំ​ណេះ​ដឹង​ទាំង​នេះ​មក​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​ឲ្យ​បាន​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​​។
- ហាន់ ហ៊ាង សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៩(ស្ទឹងមានជ័យ) ជាប់និទ្ទេស "A" ទទួល បានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- នៅ​ទី​នេះ​ ខ្ញុំ​ទ​ទួល​បាន​បទ​ពិ​សោធន៍​ល្អៗ​ ចំ​ណេះ​ដឹង​ និង​ការ​យល់​ដឹង​ពី​វប្ប​ធម៌​ចម្រុះ​របស់​មិត្ត​រួម​ថ្នាក់​ ។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រើ​ចំ​ណេះ​ដឹង​ដែល​ទ​ទួល​បាន​មក​អភិ​វឌ្ឍ​មាតុ​ភូមិ​ខ្ញុំ​វិញ។
- ឈន ម៉េងហួរ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (ដេអិន) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ការ​សិក្សា​នៅ​ទី​នេះ​ បាន​ធ្វើ​ឲ្យ​ភា​សា​អង់​គ្លេស​ររបស់​អ្នក​កាន់​តែ​រីក​ចម្រើន​តាម​រយៈ​ការ​សន្ទ​នា​ជា​ប្រ​ចាំ​ជា​មួយ​សាស្រ្ត​ចារ្យ​ និង​ មិត្ត​ភ័ក្ត​ដែល​ជា​ជន​ជាតិ​បរ​ទេស​។ ​ម្យ៉ាង​ទៀត​ ខ្ញុំ​ទទួល​បាន​ឱកាស​ក្នុង​ការ​សិក្សា​អំ​ពី​វប្ប​ធម៌​ចម្រុះ​ជាតិ​សា​សន៍​ ​​និង​ស្គាល់​ទី​កន្លែង​ថ្មី​ៗ​ និង​ទេស​ភាព​ស្រស់​ស្អាត​នៅ​ប្រ​ទេស​សិង្ហ​បុ​រី​។
- ថៃ មួយសួង សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៦(អូរឫស្សី) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រង ពាណិជ្ជកម្ម។

- ជា​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួ​សារ​ ដើម្បី​មក​សិក្សា​នៅ​ទី​នេះ​ ខ្ញុំ​ពិត​ជា​មាន​អារ​ម្មណ៍​ភ័យ​ខ្លាច​ ប៉ុន្តែ​ភាព​ភ័យ​ខ្លាច​នេះ​មិន​ស្ថិត​ស្ថេរ​នោះ​ទេ​ ព្រោះ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​ដែល​មាន​និ​ស្សិត​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង​ ជា​ច្រើន​ សិក្សា​នៅ​ទី​នេះ​ដែរ​ ហើយ​ពួក​គាត់​តែង​តែ​ចាំ​ជួយ​ខ្ញុំ​ជា​និច្ច។
- ឃុត ពិសី សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៤(ផ្សារដើមថ្កូវ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ហិរញ្ញវត្ថុ និងធានាគារ។

- ខ្ញុំ​ពិត​ជា​មាន​អា​រម្មណ៍​រំ​ភើប​ និង​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ឯក​ឧត្តម​ លី​ ឆេង​ ចំ​ពោះ​ការ​ផ្តល់​អា​ហា​រូប​ករណ៍​ទៅ​សិក្សា​នៅ​ប្រ​ទេស​សិង្ហ​បុ​រី​ ដែល​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​ឱ​កាស​ទ​ទួល​បាន​ការ​អប់​រំ​ដែល​មាន​គុណ​ភាព​ខ្ពស់​ ព្រម​ទាំង​ទ​ទួល​បាន​បទ​ពិ​សោធន៍​ល្អៗ​ជា​ច្រើន។
- ក្រេត មុន្នីនាថ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១២(ផ្សារដីហុយ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ខ្ញុំ​ពិត​ជា​កោត​សរ​សើរ​ចំ​ពោះ​ ប្រ​ព័ន្ធ​អប់​រំ​ ដ៏​ល្អ​របស់​ប្រ​ទេស​សិង្ហ​បុ​រី​ ដូ​ច្នេះ​ ប្រ​សិន​បើ​អ្នក​បាន​ទ​ទួល​អា​ហា​រូប​ករណ៍​មក​សិក្សា​នៅ​ទី​នេះ​ហើយ​ សូម​អ្នក​ក្តាប់​ឱ​កាស​នេះ​ឱ្យ​ជាប់​ ហើយ​ព្យា​យាម​បោះ​ជំ​ហាន​មួយ​ថ្មី​សម្រាប់​ជី​វិត​ និង​ការ​សិក្សា​។
- អាង ​មុ​ន្នី​ឧ​ត្ដម សិក្សា​នៅ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​ខា​ទី​៣​ (សា​ខា​ដេ​អិន​)​ ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ នៅ​ East Asia Institute of Management (EASB)​ ប្រ​ទេស​សិង្ហ​បុ​រី ជំ​នាញ​ គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​។
- បន្ទាប់​ពី​បាន​មក​សិក្សា​នៅ​ទី​នេះ​ ខ្ញុំ​បាន​មើល​ឃើញ​ពី​ភាព​ផ្លាស់​ប្តូរ​​ និង​ការ​រីក​ចម្រើន​ ទាំង​ផ្នែក​ចំ​ណេះ​ដឹង​ និង​ឥ​រិ​យា​បទ​នៃ​ការ​រស់​នៅ​ ដែល​ខ្ញុំ​ទ​ទួល​បាន​ពី​សា​លា​រៀន​ និង​បរិ​ស្ថាន​រស់​នៅ​ជុំ​វិញ​ខ្លួន​របស់​ខ្ញុំ​។​
- ប៊ុន​ថៃ​ សា​ឡូ​ម៉ុង សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ សា​ខា​ទី​១​(ទួល​ស្លែង)​ ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ នៅ​ East Asia Institute of Management (EASB)​ ប្រ​ទេស​សិង្ហ​បុ​រី ជំ​នាញ​ គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​។
- ប្រ​ទេស​សិង្ហ​បុ​រី​ បាន​ផ្តល់​ នូវ​បទ​ពិ​សោធន៍​ទាំង​ការ​សិក្សា​ ការ​រស់​នៅ​ និង​ ការ​ផ្លាស់​ប្តូរ​វប្ប​ធម៌​ខុស​ប្លែក​ពី​ ប្រ​ទេស​កម្ពុ​ជា​។ វា​ជា​កត្តា​ជម្រុញ​ឱ្យ​ខ្ញុំ​ចេះ​តស៊ូ​​ និង​អត់​ធ្មត់​ជំ​នះ​រាល់​ឧ​បសគ្គ​ និង​បាន​សាក​ល្បង​នូវ​អ្វី​ដែល​ថ្មី​ៗ​។​
- ប្រាក់​ ថា​អ​ច្ឆ​រា​វ​តី សិក្សា​នៅ​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ សា​ខា​ទី​៦​(អូរ​ឫ​ស្សី) ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ នៅ​ East Asia Institute of Management (EASB)​ ប្រ​ទេស​សិង្ហ​បុ​រី ជំ​នាញ​ គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​។
- សិង្ហ​បុ​រី​ ជា​ប្រ​ទេស​ដែល​មាន​សន្តិ​សុខ​ និង ​សុ​វត្ថិ​ភាព​ល្អ​  ក្នុង​ចំ​ណោម​ប្រ​ទេស​នា​នា​ក្នុង​តំ​បន់​អា​ស៊ាន​។ នៅ​ទី​នេះ​ ខ្ញុំ​មាន​ឱ​កាស​ស្វែង​យល់​អំ​ពី​បរិ​បទ​សង្គម​ និង​អភិ​វឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយ​ជា​មនុ​ស្ស​ពេញ​វ័យ ​និង​រឹង​មាំ​ ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ច្បាស់​។
ឆ្នាំ២០១៥ = ១៤នាក់
- សេង ហិ្គចលី សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៦ (​អូរឫស្សី) ជាប់និទ្ទេស "A" លេខ២ ទូ​ទាំង​ប្រ​ទេស ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សា ថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គណនេយ្យ។

- ខ្ញុំ​បាន​ជ្រើស​រើស​ការ​សិក្សា​នៅ​សិង្ហ​បុ​រី​ ដោយ​សារ​តែ​ខ្ញុំ​ចង់​ទ​ទួល​បាន​ការ​អប់​រំ​ល្អ​ជា​មួយ​ និង​បទ​ពិ​សោធន៍​នៃ​ជី​វិត​ឯក​រាជ្យ​ និង​ការ​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​ទំ​នើប​ ​និង​ស៊ី​វិ​ល័យ​ផង​ដែរ។
- វណ្ណ ភ័ណ្ឌសុធា សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) ជាប់និទ្ទេស "A" ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ហិរញ្ញវត្ថុ និងធានាគារ។

- មូល​ហេតុ​ដែល​ជំរុ​ញ​ខ្ញុំ​មក​សិក្សា​នៅ​ទី​នេះ​ ព្រោះ​សិង្ហ​បុ​រី​ គឺ​ជា​ប្រ​ទេស​មួយ​ដែល​មាន​ការ​អ​ភិ​វឌ្ឍ​ និង​មាន​សុ​វត្ថិ​ភាព​ ជាង​គេ​បង្អស់​ ក្នុង​ ចំ​ណោម​ប្រ​ទេស​ដែល​ជា​ស​មា​ជិក​អា​ស៊ាន​។ ម្យ៉ាង​ទៀត​ ក្រៅ​ចំ​ណេះ​ដឹង​លើ​មុខ​ជំ​នាញ​ដែល​ខ្ញុំ​សិក្សា​ ខ្ញុំ​បាន​ទ​ទួល​នូវ​បទ​ពិ​សោធន៍​ផ្សេងៗ​ ជា​ច្រើន​ ដូច​ជា​ ការ​ទ​ទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ ការ​ស្វែង​យល់​អំ​ពី​វប្ប​ធម៌​ចម្រុះ​ជាតិ​សា​សន៍​ និង​ ការ​សម្រប​ខ្លួន​រស់​នៅ​ក្នុង​សង្គម​មួយ​ថ្មី​។
-លឹម ស៊ូឈី សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១១(ផ្សារតូច) ជាប់និទ្ទេស "A" ទទួលបាន អាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញគ្រប់គ្រងពាណិជ្ជកម្ម។

- ខ្ញុំ​ពិត​ជា​កោត​សរ​សើរ​ និង​ពេញ​ចិត្ត​ប្រ​ព័ន្ធ​អប់​រំ​របស់ ​EASB​។ ​ខ្ញុំ​សង្ឃឹម​ថា​ អ្នក​នឹង​សម្រេច​ចិត្ត​មក​សិក្សា​នៅ​ទី​នេះ​ដើម្បី​ស្វែង​យល់​នូវ​អ្វី​ដែល​ថ្មី​ៗ ​និង​ទ​ទួល​បាន​សញ្ញា​បត្រ​ដែល​មាន​ការ​ទ​ទួល​ស្គាល់​ទូ​ទាំង​ពិ​ភព​លោក។
-ហាន សោភ័ណ្ឌទេវី សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១(គីរីរម្យ) ជាប់និទ្ទេស "A" ទទួលបានអាហារូប ករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ការ​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​មក​សិក្សា​នៅ​ទី​នេះ​ បាន​ ផ្លាស់​ប្តូរ​ទស្សនៈ​ របស់​ខ្ញុំ​ដែល​ធ្លាប់​មាន​ទៅ​កាន់​ពិ​ភព​លោក​ ទាំង​មូល​ ពិ​សេស​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ មាន​ភាព​រឹង​មាំ​ ​​និង​មាន​ភាព​ឯក​រាជ្យ​លើ​ខ្លួន​ឯង​។ ខ្ញុំ​ជឿ​ ថា​ការ​ខិត​ខំ​រៀន​ឲ្យ​ពូ​កែ​ជា​រឿង​សំ​ខាន់​ ប៉ុ​ន្តែ​ការ​ចេះ​បន់​បែន​ទៅ​តាម​កាលៈ​ទេសៈ​ និង​ចេះ​សម្រប​ខ្លួន​នឹង​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ គឺ​ជា​បទ​ពិ​សោធន៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។
- អ៊ុង លីឡាយ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៧(​ពេទ្យលោកសង្ឃ) ទទួលបានអាហារូប ករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រទេសសិង្ហបុរី ជំនាញគ្រប់ គ្រងពាណិជ្ជកម្ម។
- ខ្ញុំ​ទទួល​បាន​ឱ​កាស​ដ៏​ល្អ​ ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​វិ​ទ្យា​ស្ថាន​ EASB​ តាម​រយៈ​អា​ហា​រូប​ករណ៍​។ ក្រ​ៅពី​ចំ​ណេះ​ដឹង​អំ​ពី​មុខ​ជំ​នាញ​ដែល​ខ្ញុំ​កំ​ពុង​សិក្សា​ ខ្ញុំ​មាន​ឱ​កាស​អ​ភិ​វឌ្ឍន៍​ខ្លួន​ ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ ក្នុង​ការ​សន្ទ​នា​ និង​ការ​ចូល​រួម​ស​កម្ម​ភាព​ ផ្សេងៗ​ជា​មួយ​ក្រុម​និ​ស្សិត​នៅ​ក្នុង​វិ​ទ្យា​ស្ថាន​ផង​ដែរ​។
-អៀម ណារ៉ា សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៦ (​អូរឫស្សី) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- អា​ហា​រូប​ករណ៍​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ​ ព្រោះ​បាន​ផ្តល់​ឱ​កាស​ ឲ្យ​ខ្ញុំ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ ដើម្បី​ទ​ទួល​បាន​ចំ​ណេះ​ដឹង​ និង​បទ​ពិ​សោធន៍​ក្នុង​ជី​វិត​ ព្រម​ទាំង​បាន​សម្រេច​នូវ​ក្តី​ស្រ​មៃ​ ដែល​ខ្ញុំ​ធ្លាប់​បាន​រំ​ពឹង​ទុក​ពី​មុន​មក​។
- លឹម តិចហុង សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (​ដេអិន) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ជំនាញ គ្រប់គ្រង ពាណិជ្ជកម្ម។
- ជី​វិត​របស់​ខ្ញុំ​នៅ​ទី​នេះ​ គឺ​ពិត​ជា​ល្អ​មែន​ទែន​។ ខ្ញុំ​មាន​ឱ​កាស​សិក្សា​នៅ​ វិ​ទ្យា​ស្ថាន​ដែល​មាន​គុណ​ភាព​អប់​រំ​ខ្ពស់​ និង​មាន​កន្លែង​ស្នាក់​នៅ​ដ៏​ស្រស់​ស្អាត​។ ខ្ញុំ​ពិត​ជា​សូម​អរ​គុណ​ ឯក​ឧ​ត្តម​ លី​ ឆេង​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ និង​ការ​រស់​នៅ​របស់​ខ្ញុំ​ និង​និ​ស្សិត​គ្រប់​រូបៗ​ដែល​សិក្សា​នៅ​ទី​នេះ​។ ។
-តិច សំណាងឧត្តម្ភ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៤ (​ផ្សារដើមថ្កូវ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ ឯក​ឧ​ត្តម​ លី ​ឆេង​ ដែល​បាន​បង្កើត​កម្ម​វិ​ធី​អា​ហា​រូប​ករណ៍​នេះ​ឡើង​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្ស​-​និ​ស្សិត​ ប៊ែល​ធី​គ្រប់​រូប​ៗ​ ដែល​ខិត​ខំ​សិក្សា​រៀន​សូត្រ​ និង​ពុំ​មាន​លទ្ធ​ភាព​បង់​ថ្លៃ​សិក្សា​ពេញ​ នៅ​ឯ​សា​កល​វិ​ទ្យា​ល័យ​ក្រៅ​ប្រ​ទេស​។
- សុវណ្ណ ពេជ្របញ្ញា សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៨ (​ផ្សារពោធិ៍ចិនតុង) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- នាង​ខ្ញុំ​ពិត​ជា​ទ​ទួល​បាន​កិ​ត្តិ​យស​ និង​ការ​កោត​សរ​សើរ​ជា​ច្រើន​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ បន្ទាប់​ពី​ខ្ញុំ​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ មក​សិក្សា​នៅ​ប្រ​ទេស​សិង្ហ​បុ​រី​។ អា​ហា​រូប​ករណ៍​នេះ​ពិត​ប្រែ​ក្លាយ​ខ្ញុំ​ទៅ​ជា​យុ​វ​ជន​ដ៏​មាន​តម្លៃ​ម្នាក់​ នៅ​ក្នុង​គ្រួ​សារ​ សា​លា​រៀន ​និង​ក្នុង​សង្គម​ជាតិ​ទាំង​មូល​។
-គង់ វ៉េងឃាង សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៩ (​ស្ទឹងមានជ័យ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ជំនាញ ហិរញ្ញវត្ថុ និងធានាគារ។

- ការ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ មិន​ត្រឹម​តែ​ផ្តល់​នូវ​ចំ​ណេះ​ដឹង​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱ​កាស​ឱ្យ​ខ្ញុំ​បាន​យល់​អំ​ពី​បំ​និន​ជី​វិត​ជា​ ច្រើន​ ដូច​ជា​ ការ​ទំ​នាក់​ទំ​នង​ជា​មួយ​មនុ​ស្ស​ជុំ​វិញ​ខ្លួន​ ការ​សម្រប​ខ្លួន​ទៅ​តាម​កាលៈ​ទេសៈ​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​ការ​ខ្លួន​ឯង​។
- ហួត គីមជួរ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៩ (​ស្ទឹងមានជ័យ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ពាណិជ្ជកម្មព័ត៌មានវិទ្យា។

-ដោយ​សារ​ប្រ​ទេស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​ពិ​ភព​លោក​ពី​ប្រ​ព័ន្ធ​អប់​រំ​ សន្តិ​សុខ​និង​ភាព​សម្បូរ​បែប​របស់​វា​។ ការ​សិក្សា​នៅ​ក្នុង​ប្រ​ទេស​នេះអនុ​ញ្ញាត​ឱ្យ​ខ្ញុំ​ ទៅ​ជួប​មនុស្ស​ជា​ច្រើន​ពី​ប្រ​ទេស​ជា​ច្រើន​ហើយ​ខ្ញុំ​អាច​អភិ​វឌ្ឍ​ជំ​នាញ​ទំ​នាក់​ទំ​នង​របស់​ខ្ញុំ​។
- ហេង តារាវណ្ណ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៤ (​ផ្សារដើមថ្កូវ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ហិរញ្ញវត្ថុ និងធានាគារ។

- ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ ដែល​មាន​ឱ​កាស​មក​សិក្សា​នៅ​ទី​នេះ​ ព្រោះ​ខ្ញុំ​មាន​សំ​ណាង​ទ​ទួល​បាន​ការ​អប់​រំ​ដែល​មាន​គុណ​ភាព​ល្អ​ និង​មាន​ឱ​កាស​ពង្រីក​ចំ​ណេះ​ដឹង​របស់​ខ្លួន​តាម​រយ:​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការ​ស្រាវ​ជ្រាវ​ផ្សេងៗ។
-ស៊ន មួយគង់ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (ដេអិន) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ហិរញ្ញវត្ថុ និងធានាគារ។

- អា​ហា​រូប​ករណ៍​នេះ​ ផ្តល់​ឱ​កាស​ដល់​រូប​ខ្ញុំ​ក្នុង​ការ​អភិ​វឌ្ឍ​សម្ថត​ភាព​ ចំ​ណេះ​ និង​ជំ​នាញ​របស់​ខ្ញុំ​តាម​រយៈ​ការ​សិក្សា​វិ​ទ្យា​ស្ថាន​ EASB​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ ខ្ញុំ​ក៏​មាន​ឱ​កាស​ដើម្បី​អភិ​វឌ្ឍ​ ការ​គិត​ពិ​ចារ​ណា​ ការ​បង្កើត​នូវ​មិត្ត​ភាព​ថ្មី​  និង ​ការ​ចូល​រួម​ធ្វើ​ការ​ងារ​ជា​ក្រុម​ និង​ ស​កម្ម​ភាព​កំ​សាន្ត​ផ្សេងៗ​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​ការ​អភិ​វឌ្ឍ​ខ្លួន​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​។
-ហុក វិពុធ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី​១ (​គីរីរម្យ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ហិរញ្ញវត្ថុ និងធានាគារ។

- ការ​មក​សិក្សា​នៅ​ទី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ជា​ច្រើន​ ប៉ុ​ន្តែ​វា​បាន​ប្រែ​ក្លាយ​ខ្ញុំ​ទៅ​ ជា​បុ​គ្គល​ម្នាក់​ដែល​មាន​ភាព​ក្លា​ហាន​ ភាព​រឹង​មាំ​ និង​មាន​ភាព​ជឿ​ជាក់​ លើ​ទេព​កោ​សល្យ​ ​និង​សម្ថត​ភាព​របស់​ខ្លូន​ឯង​។​
ឆ្នាំ២០១៤ = ១៣នាក់
-គង់ សុផានី សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៤ (ផ្សារដើមថ្កូវ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ពាណិជ្ជកម្មព័ត៌មានវិទ្យា។

- ការ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​គឺ​ឱ​កាស​មួយ​ដ៏​ល្អ​ប៉ុ​ន្តែ​វា​ក៏​ជា​ការ​ប្រ​កួត​ប្រ​ជែង​ផង​ដែរ។​ ហេតុ​ដូ​ច្នេះ​ហើយ​ទើប​ ខ្ញុំ​ចាប់​យក​ឱ​កាស​ ដើម្បី​មក​សិក្សា​នៅ​ទី​នេះ​។​​ ពេល​ដំ​បូង​ខ្ញុំ​ពិ​បាក​សម្រប​ខ្លួន​ទៅ​នឹង​បរិ​ស្ថាន​ជុំ​វិញ​ និង​ការ​រស់​នៅ​ម្នាក់​ឯង​ឆ្ងាយ​ពី​ផ្ទះ​បន្តិច។​ នេះ​បាន​ជំ​រុញ​ឲ្យ​ ខ្ញុំ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ការ​ប្រ​កួត​ប្រ​ជែង​ និង​មាន​គំ​និត​ចាស់​ទុំ​ជាង​មុន​។​
- អឿន វង្សវឌ្ឍិរាជ​ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (ដេអិន) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- អា​ហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង បាន​ផ្តល់​ឱ​កាស​ដ៏​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ស្វែង​យល់​អំ​ពី​របៀប​សិក្សា​ ក៏​ដូច​​ជា​របៀប​របប​រស់​នៅ​របស់​ប្រ​ជា​ជន​សិង្ហ​បុ​រី​ ដែល​ជា​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ក្នុង​តំ​បន់​។ លើស​ពី​នេះ​អាច​យក​ឱ​កាស​នេះ​បង្កើត​ទំ​នាក់​ទំ​នង​ជា​មួយ​បណ្តា​និ​ស្សិត​មក​ ពី​ប្រ​ទេស​ផ្សេងៗ​ ដែល​អាច​ជា​ដៃ​គូ​ការ​ងារ​ទៅ​ថ្ងៃ​អ​នា​គត​។
- ស៊ាន ដួងសិទ្ធិរាជ្យ​ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ខ្ញុំ​តែង​តែ​មាន​ក្តី​ស្រ​មៃ​ចង់​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ ដើម្បី​ព​ង្រឹង​នូវ​ចំ​ណេះ​ដឹង ​និង​ សម​ត្ថ​ភាព​របស់​ខ្ញុំ​ ទី​បំ​ផុត​ ក្តី​ស្រ​មៃ​មួយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ តាម​រយៈ​ការ​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង​ មក​សិក្សា​នៅ​ប្រ​ទេស​សិង្ហ​បុ​រី​។
- ទ្រី​ ចាន់តារ៉ារិទ្ធ ​សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (ដេអិន) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ការ​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ មក​សិក្សា​នៅ​ EASB ​គឺ​ជា​បទ​ពិ​សោ​ធន៍​ដ៏​មាន​តម្លៃ​មួយ​ ដែល​អាច​ឲ្យ​ខ្ញុំ​ស្វែង​យល់​ពី​ភាព​ជឿន​លឿន​ និង​ការ​អភិ​វឌ្ឍ​របស់​ប្រ​ទេស​សិង្ហ​បុ​រី​។ ខ្ញុំ​ជឿ​ជាក់​ថា​ ពេល​ត្រ​ឡប់​ទៅ​វិញ​ ខ្ញុំ​នឹង​ចែក​រំ​លែក​នូវ​គំ​និត​ថ្មី​ៗ ​ដើម្បី​រួម​ចំ​ណែក​អភិ​វឌ្ឍ​ប្រ​ទេស​កម្ពុជា​ឲ្យ​កាន់​តែ​ការ​រីក​ចម្រើន​ដែរ។​
-ស៊ឹម​ ឧស្សាហ៍ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១ (គីរីរម្យ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

- ការ​សិក្សា​នៅ​ប្រ​ទេស​សិង្ហ​បុ​រី​ គឺ​ជា​ការ​សម្រប​ខ្លួន​រស់​នៅ​ក្នុង​បរិ​យា​កាស​សង្គម​មួយ​ថ្មី​ ដែល​ជា​កត្តា​ជម្រុញ​ឲ្យ​ខ្ញុំ​ប្រ​កាន់​ខ្ជាប់​នូវ​ភាព​អត់​ធ្មត់​ និង​ការ​ព្យា​យាម​ ដើម្បី​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​។​
- លឹម សុធានី​ ​សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១០ (អាងទឹកអូឡាំពិក) ទទួលបានអាហារូប ករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ពាណិជ្ជកម្មព័ត៌មានវិទ្យា។

- ការ​ទ​ទួល​បាន​អា​ហា​រូប​រណ៍​មក​សិក្សា​នៅ​ទី​នេះ​ បាន​ប្រែ​ក្លាយ​ខ្ញុំ​ជា​ យុវ​ជន​គំ​រូ​ម្នាក់​ដែល​ទ​ទួល​បាន​ ការ​អប់​រំ​ល្អ ​មាន​ចំ​ណេះ​ដឹង​ខ្ពស់​ មាន​គំ​និត​ច្នៃ​ប្រ​ឌិត​ និង​ជា​ធន​ធាន​ដ៏​សំ​ខាន់​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​។
-កែវ យ៉ាវ សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១០ (អាងទឹកអូឡាំពិក) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ពាណិជ្ជកម្មព័ត៌មានវិទ្យា។

- នាង​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​នេះ​ ព្រោះ​មាន​ឱ​កាស​ដើម្បី ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ ស្គាល់​ពី​វប្ប​ធម៍​ជាតិ​សាសន៍​ដ​ទៃ​ និង​អាច​អភិ​វឌ្ឍន៍​ចំ​ណេះ​ដឹង​ ជំ​នាញ​ និង​ទេព្យ​កោ​សល្យ​របស់​រូប​នាង​ខ្ញុំ​ផ្ទាល់។
- ហ៊ ប៉ូលីន សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៣ (ដេអិន) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គណនេយ្យ។

- នៅ​ទី​នេះ​ ខ្ញុំ​មាន​ឱ​កាស​សិក្សា​ជា​មួយ  សាស្រ្តា​ចារ្យ​ដែល​មាន​ជំ​នាញ​និង​បទ​ពិ​សោធន៍​ច្បាស់​លាស់​ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ទៅ​លើ​គុណ​ភាព​ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​អប់​រំ​របស់​វិ​ទ្យា​សា្ថន​ EASB​។ ខ្ញុំ​ពិត​ជា​ស្រ​លាញ់​ការ​សិក្សា​នៅ​ទី​នេះ​ណាស់។
-គង់ ហាងង័​ង សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៦ (អូរឫស្សី) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ ពាណិជ្ជកម្មព័ត៌ មានវិទ្យា។

-ខ្ញុំពិតជាសប្យាយចិត្តដែលបាន សិក្សានៅទីនេះ ព្រោះជា វិទ្យាស្ថានដែលប្រកបដោយស្តង់ដារ។
- ណៃ ប៊ុន សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៦ (អូរឫស្សី) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកកម្ម។

-ខ្ញុំ​ពិត​ជា​សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ ឯក​ឧ​ត្តម​ លី​ ​ឆេង​ ដែល​បាន​ផ្តល់​អា​ហា​រូប​ករណ៍​នេះ​ដល់​រូប​ខ្ញុំ​។​  អា​ហា​រូប​ករណ៍​ នេះ​ គឺ​ជា​ស្ពាន​ចម្លង​ខ្ញុំ​ ទៅ​កាន់​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ និង​អាច​សម្រេច​គោល​បំ​ណង​របស់​ខ្ញុំ​ដែល​ចង់​ក្លាយ​ជា​សហ​គ្រិន​ដ៏​ឆ្នើម​ម្នាក់​។
- ណាល់ ណារី សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៦ (អូរឫស្សី) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គ្រប់គ្រងពាណិជ្ជកកម្ម។

- ខ្ញុំ​ពិត​ជា​មាន​មោ​ទន​ភាព​យ៉ាង​ខ្លាំង​ ដែល​បាន​ទ​ទួល​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង ​ ដែល​ផ្តល់​ឱ​កាស​ឲ្យ​ខ្ញុំ​មក​បន្ត​ការ​សិក្សា​នៅ​ទី​នេះ​ ពិ​សេស​គឺ​ខ្ញុំ​អាច​បោះ​ជំ​ហាន​មួយ​ថ្មី​សម្រាប់​ភាព​ជោគ​ជ័យ​របស់​ខ្ញុំ​នា​ថ្ងៃ​អ​នា​គត​។
-ហ៊ុល លីមគីមវួច ​សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី៨ (ផ្សារពោធិ៍ចិនតុង) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ជំនាញ គ្រប់គ្រងពាណិជ្ជកកម្ម។

- មូល​ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ សិក្សា​នៅ​ទី​នេះ​ ព្រោះ​សិង្ហ​បុ​រី​ជា​ប្រ​ទេស​ដែល​ផ្តោត​ សំ​ខាន់​លើ​វិ​ស័យ​អប់​រំ​ ពិ​សេស​ ជី​វ​ភាព​រស់​នៅ​ គឺ​មាន​ភាព​ងាយ​ស្រួល​ ទាំង​ការ​ធ្វើ​ដំ​ណើរ​ ម្ហូប​អា​ហារ​ និង​សុ​វត្ថិ​ភាព​សង្គម​។
- ហួត សុវណ្ណតារា ​សិក្សានៅសាលា ប៊ែលធីអន្តរជាតិ សាខាទី១ (គីរីរម្យ) ទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់​បរិ​ញ្ញា​បត្រ នៅ East Asia Institute of Management (EASB) ប្រ​ទេស​សិង្ហ​បុ​រី ជំនាញ គេណនេយ្យ។

- ខ្ញុំ​ស​ប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​មាន​ឱ​កាស​មក​សិក្សា​នៅ​ EASB​ តាម​រយៈ​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា ​លី ​ ឆេង​។ ​​ថ្វី​ត្បិត​តែ​ការ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​មាន​ការ​លំ​បាក​ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​មិន​ចុះ​ចាញ់​នឹង​ឧ​ប​សគ្គ​ទាំង​នោះ​ទេ​ ព្រោះ​ចំ​ណេះ​វិ​ជ្ជា​ជា​ភាព​ជោគ​ជ័យ​របស់​ខ្ញុំ។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 12 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 87822

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​