Skip to Menu Skip to Content Skip to Footer
 

 

I. សេច​ក្តី​ផ្តើម

សេ​វា​កម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោល​បំ​ណង​បញ្ជូន​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទៅ​ចុះ​កម្ម​សិក្សា​រយៈ​ពេល​ពី​មួយ​ខែ​ ទៅ​បី​ខែ​ នៅ​តាម​សា​កល​វិ​ទ្យា​ល័យ​ និង​ក្រុម​ហ៊ុន​ល្បីៗ​ ជា​ដៃ​គូ​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​ដែល​បាន​ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។

II. ការ​ប្រឹ​ក្សា​យោ​បល់

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្ដរ​ជាតិ​ ផ្តល់​ឱ​កាស​យ៉ាង​ទូ​លំ​ទូ​លាយ​ជូន​ដល់​និ​ស្សិត​ប៊ែល​ធី​ ក្នុង​ការ​ហ្វឹក​ហាត់​ការ​ងារ​ និង​ទ​ទួល​បាន​បទ​ពិ​សោធន៍​ជាក់​ស្តែង​ តាម​រយៈ​ការ​រៀប​ចំ​បញ្ជូន​និ​ស្សិត​ ទៅ​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ឬ​ក្រុម​ហ៊ុន​ល្បីៗ​ ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​ជា​ច្រើន​ជុំ​វិញ​ពិ​ភព​លោក​ដែល​ជា​ដៃ​គូ​របស់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។ ​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង ​អន្តរ​ជាតិ​ មាន​មន្រ្ដី​ជំ​នាញៗ​ និង​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ប្រឹ​ក្សា​យោ​បល់ ​និង​ដោះ​ស្រាយ​រាល់​ចម្ងល់​ផ្សេងៗ​ជូន​ដល់​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​និ​ស្សិត​។

III. ការ​រៀប​ចំ​ឯក​សារ

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ ធា​នា​រៀប​ចំ​សំ​ណុំ​ឯក​សារ​ពាក់​ព័ន្ធ​នា​នា​ជូន​ដល់​និ​ស្សិត​សម្រាប់​ចុះ​កម្ម​សិក្សា​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ហ្មត់​ចត់​បំ​ផុត​ដូច​ជា​៖

·រៀប​ចំ​បំ​ពេញ​បែប​បទ​ និង​ប្រ​វត្តិ​រូប​សុំ​ទិ​ដ្ឋា​កា​ពី​ស្ថាន​ទូត

· ស្នើ​សុំ​ឯក​សារ​ពី​សា​កល​វិ​ទ្យា​ល័យ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​ជា​ លិ​ខិត​បញ្ជាក់​ (Confirmation Letter)​ លិ​ខិត​អនុ​ញ្ញាត​ (Admission Letter)និង​ឯក​សារ​ផ្សេងៗ​ទៀត​ ឬ​ឯក​សារ​ពាក់​ព័ន្ធ​នា​នា​ពី​ក្រុម​ហ៊ុន​ជា​ដើម

· បក​ប្រែឯក​សារ​ជា​ភា​សា​អង់​គ្លេស​ ដូច​ជា​ សំ​បុត្រ​កំ​ណើត​ សៀវ​ភៅ​គ្រួ​សារ​ ឬ​សៀវ​ភៅ​ស្នាក់​នៅ​ សញ្ញា​បត្រ​ និង​ឯក​សារ​ដែល​ពាក់​ព័ន្ធ​ផ្សេងៗ

· ជូន​និ​ស្សិត​ទៅ​សម្ភា​សន៍​នៅ​ស្ថាន​ទូត

· ជួយ​សម្រប​សម្រួល​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ និង​កក់​សំ​បុត្រ​យន្ត​ហោះ

· រៀប​ចំ​កន្លែង​ស្នាក់​នៅ​ជូន​ដល់​និ​ស្សិត

· ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ឬ​ក្រុម​ហ៊ុន​ ដែល​និ​ស្សិត​ត្រូវ​ចុះ​កម្ម​សិក្សា

IV. ការ​តាម​ដាន​ការ​សិក្សា​របស់​និ​ស្សិត​ក្នុង​អំ​ឡុង​ពេល​ចុះ​កម្ម​សិក្សា

ដើម្បី​បង្កើន​ទំ​នុក​ចិត្ត​ខ្ពស់​ ជូន​ដល់​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​និ​ស្សិត​ កា​រិ​យា​ល័យ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ ការ​រស់​នៅ​ ឬ​ស្នាក់​នៅ​ និង​សុ​វត្ថិ​ភាព​របស់​និ​ស្សិត​ ដោយ​បាន​ស​ហ​ការ​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ឬ​ក្រុម​ហ៊ុន​ជា​ដៃ​គូ​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 10 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76661

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​