ឯកឧត្តម លី ឆេង និងលោកជំទាវ
ព្រមទំាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ
និងសិស្ស-និស្សិត នៃប៊ែលធី គ្រុប រួមគ្នា ធ្វើបុណ្យកឋិនទានសាមគ្គី
ដង្ហែទៅវត្តចំការខ្យាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ
ឯកឧត្តម លី ឆេង និង លោកជំទាវ ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី និងក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានដង្ហែ អង្គកឋិនទានសាមគ្គីមួយ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងវត្ត ចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឋិតក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ សំណេះសំណាល កោតសសើរ និងថ្លែងអំណរព្រះគុណ អរគុណ ចំពោះ ព្រះចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតទាំងអស់ នៃប៊ែលធី គ្រុប ជាពិសេស លោកយាយ ឧបាសិកា គយ បូព្រឹក ព្រមទាំងកូនចៅ ដែលបានរួមសហការផ្តួចផ្តើម ធ្វើអង្គកឋិនទានសាមគ្គីនេះឡើង។ ឯកឧត្តម ក៏បានជម្រាប អំពីគោលបំណង នៃបុណ្យកឋិននេះ គឺដើម្បីប្រមូល បច័្ចយចូលរួមចំណែកកសាងសមិទ្ធផលនានា ដែលកំពុងខ្វះខាតនៅក្នុងបរិវេណវត្តចំការខ្សាច់នេះ ជាពិសេស សាលាពុទ្ធិកបឋមសិក្សា និងសាលាឆាន់ មួយខ្នងដែលកំពុងសាងសងនេះ នឹងត្រូវចំណាយទឹកប្រាក់អស់ចំនួនជាង ២០ម៉ឺនដុល្លារ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លី ឆេង ក៏បានមានប្រសាសន៍ ឆ្នាំនេះ វត្តចំការខ្សាច់ បានត្រៀមទូក-ង ឈ្មោះ “ជំទាវស្រីម៉ៅហោសុទ្ធសែនជ័យ” ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ។ ដើម្បីលើកទឹកចិត្តដល់ ក្រុមកីឡាករចំណុះទូក-ង ក្នុងការរៀបចំ និងចំណាយផ្សេងៗ ឯកឧត្តម ក៏បានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន ១០លានរៀល និងឯកសណ្ឋានប៊ែលធី ម្នាក់ ១កំប្លេផងដែរ។ សូមបញ្ជាក់ថា បច្ច័យ ដែលទទួលបានពីអង្គកឋិនទានសាមគ្គីនៅថ្ងៃនេះ សរុបបច្ច័យ ចំនួន ១៦៤.៩០៦.០០០រៀល (មួយរយ ហុកសិបបួនលាន ប្រាំបួនរយប្រាំមួយពាន់រៀល) ។ ហើយបច្ច័យទាំងអស់នេះ ត្រូវបានវេរប្រគេនជូនដល់ព្រះសង្ឃ នៅវត្តចំការខ្សាច់ទុក សម្រាប់ កសាងសមិទ្ធផលនានាតាមពុទ្ធានុញ្ញាត៕
|
![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ