សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើអនុស្សរណៈ
យោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យ HOSEI នៃប្រទេសជប៉ុន
រសៀលថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ នៅសាលសហសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយនឹងសាកលវិទ្យាល័យ HOSEI មកពីប្រទេសជប៉ុន ក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកសាស្រ្តាចារ្យ Yoshiro FUKUDA សាកលវិទ្យាធិការរងសាកលវិទ្យាល័យ HOSEI ។ តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានអោយដឹងថាៈ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ (MOU) ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសចំនួន15 រួចមកហើយក្នុងនោះ៖ I.ប្រទេសអង់គ្លេស ចំនួន៤៖-សាកលវិទ្យាល័យ Regent’s University London -សាកលវិទ្យាល័យ York Saint John University -មហាវិទ្យាល័យ Cambridge Tutors College -Springboard 4 Cambodia II.សហរដ្ឋអាមេរិច ចំនួន១៖ -មហាវិទ្យាល័យ Shoreline Community College III.ប្រទេសសិង្ហបូរី ចំនួន១៖-វិទ្យាស្ថាន East Asia Institute of Management (EASB)-សាកលវិទ្យាល័យ Youjiang Medical University IV.ប្រទេសចិន ចំនួន៥ ៖-សាកលវិទ្យាល័យ Guilin University of Technology -សាកលវិទ្យាល័យ Guilin Medical University -សាកលវិទ្យាល័យ Guagxi University of Foreign Language -សាកលវិទ្យាល័យ Guagxi University of Nationalities V.ប្រទេសកូរ៉េ ចំនួន២ ៖ -អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF -សាកលវិទ្យាល័យ Sangmyung University VI.ប្រទេសជប៉ុន ចំនួន១៖-សាកលវិទ្យាល័យ HOSEI ដែលទើបនឹងចុះ MOU នាថ្ងៃនេះ VII.ប្រទេសម៉ាឡេស៊ី ចំនួន២ ៖ -សាកលវិទ្យាល័យ Kuala Lumpur University -សាកលវិទ្យាល័យ Taylor University ជាងនេះទៅទៀត ប៊ែលធី ក៏មានមជ្ឈមណ្ឌលតេស្តអន្តរជាតិ ២គឺ៖-ទី១ TOEFL iBT ដែលទទួលអាជ្ញាប័ណ្ណពីស្ថាប័នETS សហរដ្ឋអាមេរិច និង-ទី២ មជ្ឈមណ្ឌល IELTS ពីBritish Council UK។ ជាលទ្ធផល ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៤១នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ចំនួន ១១នាក់ ប្រទេសសិង្ហបូរី ចំនួន ២៩នាក់ និងប្រទេសចិន ចំនួន ០១នាក់។ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ (MOU) ជាមួយ សាកលវិទ្យាល័យ HOSEI ដែលមកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធីគ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗដែលមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្ស-និស្សិតដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ បន្ទាប់មក លោកសាស្រ្តាចារ្យ Yoshiro FUKUDA សាកលវិទ្យាធិការរង សាកលវិទ្យាល័យ HOSEI បានធ្វើការចាប់អារម្មណ៍ថាៈ លោកមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះ (MOU)ជាមួយនឹងសាកលវិទ្យាល័យ HOSEI នាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេមួយនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MOU បន្ថែមមួយទៀតជាមួយនឹងសាកលវិទ្យាល័យ HOSEI មកពីប្រទេសជប៉ុន ហើយបន្ទាប់ពីការចុះហត្ថលេខានេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូរយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសដល់សិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវ ចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកសាស្រ្តាចារ្យ Yoshiro FUKUDA បានចុះ (MOU) និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ