ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជា
សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម
ពិពណ៌អប់រំ ចិន-អាស៊ាន លើកទី១២ និងចុះអនុស្សរណៈយោគយល់ (MOUs)
ជាមួយសាកលវិទ្យាល័យពីរ នៅក្នុងខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន
តបតាមការអញ្ជើញរបស់ក្រសួងអប់រំនិងរដ្ឋាភិបាលតំបន់ស្វ័យយ័តខេត្តក្វាងស៊ីនាសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានដឹកនាំប្រតិភូចំនួន១៦នាក់ចូលរួមពិពណ៍អប់រំចិន-អាស៊ាន លើកទី១២ ឆ្នាំ២០១៥ ចាប់ពីថ្ងៃទី១៨ដល់២០ ខែកញ្ញា ឆ្នាំ២០១៥ នាទីក្រុងណានីង ដែលមានការចូលរួមពីសាកលវិទ្យាល័យជាង១០០មកពីបណ្តាប្រទេសនានាលើពិភពលោក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកំពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំវិជ្ជាជីវៈរវាងចិន និងអាស៊ានព្រមទាំងបង្កើតវេទិការនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៃការអប់រំវិជ្ជាជីវៈសម្រាប់ចិន និងប្រទេសអាស៊ាន ដែលរៀបចំឡើងដោយក្រសួងអប់រំចិន និងរដ្ឋាភិបាលតំបន់ស្វ័យយ័តខេត្តក្វាងស៊ី។ ក្នុងវេទិការ « University and College President Forum» ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានធ្វើសន្ទរកថា ទៅលើប្រធានបទ « ការអប់រំ បច្ចេកទេស និង ជំនាញ អាជីព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ» និងបានបង្ហាញពីសក្តានុពល ស្ថេរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី ពិសេសវិស័យអប់រំនាពេលបច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានោះដែរឯកឧត្តម លី ឆេង ក៏បានដឹកនាំ គណៈប្រតិភូទៅទស្សនៈកិច្ចនៅសាកលវិទ្យាល័យចំនួនប្រាំដែលស្ថិតនៅក្នុងខេត្តក្វាងស៊ីដូចជាៈ -Guangxi University of Foreign Language -Guangxi University for Nationalities -Guilin University of Technology -Guilin Medical University -Youjiang Medical University for Nationality ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏ បានចុះអនុសារណៈជាមួយសាកលវិទ្យាល័យចំនួនពីរទៀតគឺ Guilin University of Technology និង Youjiang Medical University for Nationality ក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធី គ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង ឆ្នាំ២០១៥ នេះការិយាល័យទំនាក់ទំនងអន្តរជាតិបានបញ្ជូនសិស្សនិទ្ទេស A ១នាក់ ឈ្មោះ សុខ ធីតា អោយទៅសិក្សាថ្នាក់វិជ្ជបណ្ឌិត (Medical Doctor) នៅសាកលវិទ្យាល័យ Youjiang Medical University For Nationalities ក្នុងខេត្តក្វាងស៊ីប្រទេសចិន។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម លី ឆេង និងលោកបណ្ឌិត HUANG Cenhan, President of Youjiang Medical University For Nationalities និង លោកបណ្ឌិត XIE Qinglin, President of Guilin University of Technology បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។ គណៈប្រតិភូក៏បានវិលត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាពនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៥ ប្រកបដោយជោគជ័យ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ