សន្និបាតបូកសរុបលទ្ធផល
ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ប៊ែលធី គ្រុប បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥) ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក សរុប១.៣១២នាក់ ។ តាមរបាយការណ៍ របស់លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថាៈ ប៊ែលធី គ្រុប មានបុគ្គលិក បម្រើការសរុប ១.៥១២នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សាចំនួន៣០.៤៦១នាក់។ ប៊ែលធី គ្រុប មានបម្រើ សេវាធំៗ ៣ដូចជា៖ I. ប៊ែលធី សំណង់ មានបុគ្គលិកបម្រើការចំនួនជាង ២០០នាក់ ទិញ+លក់ អចលនទ្រព្យ និង សាងសង់អគារផ្សេងៗ ហើយបច្ចុប្បន្ននេះកំពុងដំណើរការសាងសង់អគារ ប៊ែលធីទី១៤ ក្រុងតាខ្មៅ ខេត្តកណ្តាល និងប៊ែលធីទី១៥(សាខាជម្ពូវ័ន) ។ II. ប៊ែលធី ទេសចរណ៍ មានបុគ្គលិកបម្រើការចំនួន ២២នាក់ ក្នុងឆ្នាំ២០១៤នេះ បានជូនភ្ញៀវទៅកំសាន្តទាំងក្នុង និងក្រៅប្រទេសសរុបចំនួន១.១២១នាក់ ក្នុងនោះ ១-ដំណើរកំសាន្តក្នុងប្រទេស(Inbound Tour)(សៀមរាប រតនគីរី មណ្ឌលគីរី កោះកុង និងក្រុងព្រះសីហនុ) បានចំនួន ៦៥៣នាក់ និង២-ដំណើរកំសាន្តទៅក្រៅប្រទេស(Outbound Tour) (ថៃ ឡាវ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី និងកូរ៉េ) បានចំនួន ៤៦៨នាក់។ III. ប៊ែលធី អប់រំ មានបុគ្គលិកបម្រើការចំនួន ១.២៩០នាក់ ដែលបានចែកចេញជា ៣ផែ្នកធំៗគឺៈ សាលា ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធីទំនាក់ទំនងអន្តរជាតិ។ ផ្នែកសាលាទាំង១៣សាខា ១- ចំណេះទូទៅៈ -សិស្សកំពុងសិក្សាចំនួន ១៥.៧៥០នាក់ -ឆ្នាំសិក្សា២០១៣-២០១៤នេះ ប្រឡងបាក់ឌុប ចំនួន១.០០២នាក់ ជាប់ ចំនួន ៦៧៩នាក់ ស្មើនឹង ៦៧.៧៦% ជាប់និទ្ទសB ចំនួន ០៩នាក់ ហើយឆ្នាំនេះ ជាប់សិស្សពូកែទូទាំងប្រទេស ចំនួន ០២នាក់ លេខ១ ម្នាក់ និងលេខ៦ ម្នាក់ និងទូទាំងរាជធានីភ្នំពេញ ចំនួន ០៣នាក់ -សិស្សថ្នាក់ទី១២ បានប្រឡងចេញទាំង៩ឆ្នាំ មានចំនួន ៤.៨៧២នាក់ ជាប់ ៤.៥១០នាក់ ស្មើនឹង ៩២.៦០% និងជាប់សិស្សពូកែចំនួន ២០នាក់ ទូទាំងប្រទេសចំនួន ០៦នាក់ និងទូទាំងរាជធានីភ្នំពេញមានចំនួន ១៤នាក់ ២- ភាសាអង់គ្លេសទូទៅ: -សិស្សកំពុងសិក្សាចំនួន ១៣.៦៧០នាក់ -សិស្ស Level12 បានប្រឡងបញ្ចប់ទាំង៣៣ជំនាន់ មាន ៣.២៣៤នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់តេស្តអន្តរជាតិ(TOEFL និងIELTS) មាន ២៦២នាក់ ៣- វគ្គបណ្តុះបណ្តាលកុំព្យូទ័រៈ -សិស្សកំពុងសិក្សាចំនួន ១៩៧នាក់ -សរុបសិស្សកុំព្យូទ័របានប្រឡងបញ្ចប់វគ្គមាន ៦.៣២០នាក់ ៤- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិៈ -សិស្សកំពុងសិក្សាចំនួន ២៥នាក់ -បេក្ខជនជា ជនជាតិខ្មែរ និងជនជាតិបរទេស បានប្រឡង ៤០៣នាក់ ក្នុងនោះតេស្តអន្តរជាតិ TOEFL ២១៨នាក់ និងតេស្ត IELTS ៣២នាក់ ផ្នែកសាកលវិទ្យាល័យ: -និស្សិតកំពុងសិក្សាចំនួន ៨១៩នាក់ -និស្សិតប្រឡងបញ្ចប់ ទាំង៧ជំនាន់មាន ៧៣៥នាក់ ក្នុងនោះបរិញ្ញាបត្រ ៦៩២នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៤៣នាក់ ប៊ែលធីទំនាក់ទំនងអន្តរជាតិ: សិស្ស-និស្សិតដែលបានបញ្ជូនទៅសិក្សានៅបរទេស មានចំនួន ២២នាក់ ក្នុងនោះថ្នាក់ បរិញ្ញាបត្រ ១៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ០៣នាក់ទិសដៅ និងផែនការទៅថ្ងៃអនាគត៖ ១-ខិតខំពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើងថែមទៀត ២-ខិតខំពង្រឹងសមត្ថភាពសិស្សចំណេះទូទៅគ្រប់ថ្នាក់ ជាពិសេសថ្នាក់ទី១២ ដោយធ្វើយ៉ាងណាឲ្យសិស្សប្រឡងជាប់បាក់ឌុបយ៉ាងហោច ៩០% ឡើងទៅ ៣-ខិតខំពង្រឹងសមត្ថភាពសិស្សភាសាអង់គ្លេសទូទៅ(ESL Program)គ្រប់កម្រិត ដោយនៅពេលបញ្ចប់Level12 ត្រូវឲ្យបានពិន្ទុតេស្តអន្តរជាតិTOEFL ឬIELTS 5.0 ឡើងទៅ ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្រៅប្រទេស ៤-ខិតខំពង្រឹងសមត្ថភាពនិស្សិតសាកលវិទ្យាល័យគ្រប់ឆ្នាំសិក្សា ដោយនៅពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ត្រូវឲ្យបានពិន្ទុតេស្ត អន្តរជាតិ TOEFL ឬ IELTS 6.5 ឡើងទៅ ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅក្រៅប្រទេស ៥-ខិតខំស្វែងរកសាកលវិទ្យាល័យល្អៗ នៅក្រៅប្រទេស ដើម្បីចុះអនុស្សរណៈយោគយល់ជាមួយ ៦-ជម្រុញសិស្ស-និស្សិតឲ្យទៅបំពេញកម្មសិក្សា និងធ្វើទស្សនកិច្ចសិក្សានៅក្នុង និងក្រៅប្រទេសឲ្យបានច្រើន ៧-ពង្រីកគោលដៅទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ៨-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក តាមរយៈការបើកវគ្គបំប៉នឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ ព្រមទាំងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបាវចនារបស់ខ្លួន “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” រហូតធ្វើឲ្យប៊ែលធី គ្រុបមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមអគ្គនាយក ក៏បានបញ្ជាក់ផងដែរថា ការៀបចំសន្និបាតថ្ងៃនេះ គឺក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តបង្រៀន និងការគ្រប់គ្រងតាមផ្នែកនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យ ដំណើរការទៅតាមសាខានីមួយៗប្រព្រឹត្តទៅដោយល្អ និងទទួលបានគុណភាពខ្ពស់។ ជាទីបញ្ចប់ឯកឧត្តមអគ្គនាយក និងលោកជំទាវ បានប្រគល់លិខិតតែងតាំង ជូនដល់ថ្នាក់ដឹកនាំប៊ែលធី គ្រុបផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ