ប៊ែលធី សហការរៀបចំពិព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ
ចំនួន២៣ មកពីខេត្ត Guangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ បែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង ស្ថិតនៅអគារលេខ 21 ផ្លូវ 360 សង្កាត់បឹងកេងកង ៣ បានរៀបចំពិធីតាំងពិព័រណ៍អប់រំ Guangxi 2015 ជាមួយសាកលវិទ្យាល័យចំនួន២៣ មកពីខេត្តGuangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន និងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ ជាមួយនឹងសាកលវិទ្យាល័យចំនួន ២គឺ មកពីខេត្ត Guangxi ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ តាមរបាយការណ៍ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ មន្ទីរអប់រំខេត្ត Guangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម NING Lin អគ្គធិការមន្ទីរអប់រំ និងគណៈប្រតិភូចំនួន៤៤នាក់ មកពី២៣ សាកលវិទ្យាល័យ ធ្វើទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា និងបានសហការរៀបចំពិព័រណ៍អប់រំ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងដើម្បីផ្សព្វផ្សាយព័ត៌មាន ស្តីពី កម្មវិធីសិក្សា វគ្គសិក្សា ទីតាំង ឈ្មោះសាកលវិទ្យាល័យ ស្ថានភាពរស់នៅ ការចំណាយផ្សេងៗ និងសេចក្តីលម្អិតដទៃទៀត ជូនចំពោះសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលទាំងអស់ ដែលមានបំណងបញ្ជូនបុត្រធីតារបស់ខ្លួនទៅបន្តការសិក្សានៅទីនោះ។ ឯកឧត្តម បានបន្ថែមទៀតថា កន្លងមក ប៊ែលធីបានចុះអនុស្សរណៈយោគយល់ជាមួយអង្គការ និងសាកលវិទ្យាល័យមួយចំនួនដូចជាៈប្រទេសអង់គ្លេស រួមមាន៖ -សាកលវិទ្យាល័យ Regent’s University London -សាកលវិទ្យាល័យYork Saint John University -មហាវិទ្យាល័យ Cambridge Tutors College -Springboard 4 Cambodia សហរដ្ឋអាមេរិកៈ មហាវិទ្យាល័យ Shoreline Community College ប្រទេសម៉ាឡេស៊ីៈ -សាកលវិទ្យាល័យ Kuala Lumpur University -សាកលវិទ្យាល័យ Taylor University ប្រទេសសឹង្ហបុរីៈ វិទ្យាស្ថាន EASB ប្រទេសកូរ៉េៈ អង្គការសម្ព័ន្ធយុវជនអន្តរជាតិIYF និងមានមជ្ឈមណ្ឌលតេស្តអន្តរជាតិ២គឺ TOEFL ពីស្ថាប័នETSសហរដ្ឋអាមេរិក និងIELS ពី British Council UK ។ ជាលទ្ធផល ប៊ែលធី បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស សរុបចំនួន២២នាក់ ថ្នាក់បរិញ្ញាបត្រ ១៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ០៣នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ០៩នាក់ និងប្រទេសសឹង្ហបុរីចំនួន ១៣នាក់ ហើយនៅពេលនេះ ប៊ែលធី បានការចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យ០២ បន្ថែមទៀតគឺ សាកលវិទ្យាល័យGuangxi University for Nationalities និងសាកលវិទ្យាល័យ Guangxi University of Foreign Languages។ បន្ទាប់មកឯកឧត្តម NING Lin អគ្គធិការមន្ទីរអប់រំខេត្ត Guangxi បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ទាំងផ្នែកឯកជន និងរដ្ឋ និងដោយមើលឃើញការរីកលូតលាស់យ៉ាងឆាប់រហ័ស របស់ប៊ែលធី មន្ទីរអប់រំខេត្ត Guangxi បានសម្រេចចិត្ត ដឹកនាំគណៈប្រតិភូចំនួន ២៣សាកលវិទ្យាល័យ មកធ្វើពិព័រណ៍អប់រំ Guangxi 2015 នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើន របស់ ប៊ែលធីគ្រុប ក៏ដូចជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយគុណភាពអប់រំ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ ឯកឧត្តម បានបន្តទៀតថា កម្មវិធីតាំងពិព័រណ៍អប់រំ Guangxi 2015 និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការរៀបចំ ជាមួយមន្ទីរអប់រំ ខេត្តGuangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ បង្ហាញឲ្យកាន់តែច្បាស់ថែមទៀតអំពីការរីកចំរើនផ្នែកគុណភាព លើវិស័យអប់រំ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស គុណភាពផ្នែកឧត្តមសិក្សា ដែលជាឱកាសល្អ សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសិស្ស-និស្សិតដ៏ទៃទៀត អាចបន្តការសិក្សានៅសាកលវិទ្យាល័យនានា នៅសាធារណៈរដ្ឋប្រជាមានិតចិន ដ៏ដូចជាប្រទេសនានាលើពិភពលោកផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ