មហាវិទ្យាល័យអន្តរជាតិ Manitoba
I. ស្ថានភាពទូទៅ
International College of Manitoba (ICM) ជាមហាវិទ្យាល័យមួយដែលផ្តល់នូវការបណ្តុះបណ្តាលថ្នាក់ត្រៀមសម្រាប់ចូល រៀននៅសាកលវិទ្យាល័យ Manitoba ដែលជាសាកលវិទ្យាល័យល្បីល្បាញមួយស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្បីល្បាញទាំង ៥០០ ទូទាំងសកលលោក និងមានប្រវត្តិនៃការអប់រំចាប់តាំងពីឆ្នាំ ១៨៧៧។ និស្សិតដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Manitoba ក្នុងកម្រិត UTP Stage II នឹងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ នៅសាកលវិទ្យាល័យ Manitoba ដោយស្វ័យប្រវត្តិ។ និស្សិតអាចជ្រើសរើសចូលរៀនថ្នាក់ត្រៀមតាមកម្មវិធីដូចជា ពាណិជ្ជកម្ម សិល្បៈ វិទ្យាសាស្រ្ត និងវិស្វកម្ម ដើម្បីទៅបន្តថ្នាក់បរិញ្ញាបត្រដែលពួក គេចង់សិក្សា។
II. អាសយដ្ឋាន
មហាវិទ្យាល័យ Manitoba មានទីតាំងនៅ ៥០៨ University Centre, University of Manitoba Winnipeg, Manitoba R3T 2N2 ប្រទេសកាណាដា។ និស្សិតនិងអាណាព្យាបាលក៏អាចចូលទៅកាន់គេហទំព័រ www.icmanitoba.ca ឬទំនាក់ទំនងតាមទូរស័ព្ទលេខ +1 204 474 8479 ដើម្បីស្វែងយល់បន្ថែមទៀតអំពីមហាវិទ្យាល័យ។
III. កម្មវិធីសិក្សា
លក្ខខណ្ឌចូលសិក្សា
- សម្រាប់ថ្នាក់ត្រៀម UTP ត្រូវមានសញ្ញាបត្រថ្នាក់វិទ្យាល័យ
- សម្រាប់ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រ University Transfer Program (UTP) ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 5.5 ឬ TOEFL iBT = 69
បញ្ជាក់ៈ
- វគ្គសិក្សាចាប់ផ្តើមនៅខែ មករា ឧសភា និង កញ្ញា
- ថ្នាក់ត្រៀមសាកលវិទ្យល័យ UTP Stage I & II មានរយៈពេលពី ៨ខែ ទៅ១២ខែ
- ថ្នាក់បរិញ្ញាបត្រមានរយៈពេល ៤ឆ្នាំ (គិតបញ្ចូលទាំងថ្នាក់ត្រៀម UTP Stage II)
IV. កន្លែងស្នាក់នៅ
និស្សិតដែលមកបន្តការសិក្សានៅមហាវិទ្យាល័យ Manitoba នឹងមានជំរើសជាច្រើនក្នុងការស្វែងរកកន្លែងស្នាក់នៅដែលសក្តិសម សម្រាប់ពួកគេ។ កន្លែងស្នាក់នៅ នឹងត្រូវផ្តល់ជូនតាមការចង់បានរបស់និស្សិត មានទាំងនៅក្នុងបរិវេណ និងក្រៅបរិវេណមហាវិទ្យាល័យ។ គ្រប់ទីតាំងស្នាក់នៅទាំងអស់ដែលផ្តល់ជូននិស្សិតសុទ្ធតែមានអនាម័យ មានសុវត្ថិភាព និងបរិយាកាសល្អ ជាពិសេសស្ថិតនៅជិតនឹងទីតាំងរបស់ មហាវិទ្យាល័យផ្ទាល់តែម្តង។
V. ជីវភាពប្រចាំថ្ងៃ
មហាវិទ្យាល័យបានរៀបចំឱ្យមានក្លឹបហាត់ប្រាណ ក្លឹបកីឡា អាហារដ្ឋាន ឱសថស្ថានម៉ាស៊ីនដកប្រាក់ និងសេវាកម្មពិគ្រោះយោបល់ ជាច្រើននៅក្នុងមហាវិទ្យាល័យ ដើម្បីបង្កភាពងាយស្រួលសម្រាប់និស្សិតទាំងអស់លើការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ សេវាកម្មកុំព្យូទ័រនិងអ៊ីនធឺណែតត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងនៃមហាវិទ្យាល័យផងដែរ។ និស្សិតអាចចូលរួមក្នុងការប្រគុំតន្ត្រី សកម្មភាពសង្គម និង ការបង្រៀនវគ្គខ្លីៗ ដើម្បីទទួលបានបរិយាកាសសប្បាយរីករាយ ក៏ដូចជាបង្កើនចំណេះដឹងរបស់ពួកគេ។
VI. ឱកាសផ្សេងៗ
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ត្រៀមសាកលវិទ្យាល័យ (University Transfer Program) ពីមហាវិទ្យាល័យ Manitoba និស្សិតនឹងបានបន្តការសិក្សានៅសាកលវិទ្យាល័យ Manitoba ដែលល្អជាងគេមួយក្នុងចំណោមសាកលវិទ្យាល័យដែលល្អជាងគេបំផុតក្នុងប្រទេសកាណាដា។ និស្សិតនឹងទទួលបានមកវិញនូវចំនួនប្រាក់រហូតដល់ ៦០ភាគរយនៃចំនួនប្រាក់ដែលពួកគេបានបង់ថ្លៃ សិក្សាតាមរយៈ កម្មវិធី Manitoba Tuition Income Tax Rebate។ ជាងនេះទៅទៀត ពួកគេក៏អាចដាក់ពាក្យសុំចូលសញ្ជាតិកាណាដា ក្រោយពេលដែលពួកគេបញ្ចប់ការសិក្សាបានផងដែរ។
V. តម្លៃសិក្សា
បញ្ជាក់ៈ តម្លៃសិក្សាអាចមានការប្រែប្រួលទៅតាមកម្មវិធីសិក្សា និងការផ្លាស់ប្តូររបស់មហាវិទ្យាល័យ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ