Skip to Menu Skip to Content Skip to Footer
 

មហាវិទ្យាល័យអន្តរជាតិ Fraser

I​.​ ស្ថាន​ភាព​ទូ​ទៅ​
Fraser​ International​ College​ ជា​ស្ថា​ប័ន​អប់រំ​ឯក​ជន​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៦​ ក្រោម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ សាកល​វិទ្យា​ល័យ​ Simon​ Fraser​ University​ (​S​F​U​)​ ក្នុង​ការ​ផ្តល់​នូវ​កម្ម​វិធី​ថ្នាក់​ត្រៀម​សាកល​វិទ្យា​ល័យ​ដែល​អាច​ឱ្យ​និស្សិត​បន្ត​ការ​សិក្សា​ ថ្នាក់​បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យា​ល័យ​នោះ​។​ នៅ​ពេល​និស្សិត​កំពុង​សិក្សា​នៅ​ Fraser​ International​ College​ ពួក​គេ​មាន​សិទ្ធ​ប្រើ​ប្រាស់​ សម្ភារ​បរិក្ខារ​របស់​សាកល​វិទ្យា​ល័យ​ Simon​ Fraser​ ព្រោះ​មហា​វិទ្យា​ល័យ​មាន​ទី​តាំង​ផ្ទាល់​ក្នុង​សាកល​វិទ្យា​ល័យ​នោះ​។​

II​.​ អាសយ​ដ្ឋាន​
Fraser​ International​ College​ មាន​ទី​តាំង​នៅ​ Simon​ Fraser​ University​,​ MTF​ Building​,​ 100​-​8900​ Nelson​ Way​ Burnaby​ British​ ColumbiaV5A​ 4W9​ ប្រទេស​កា​ណា​ដា​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www​.​fraseric​.​ca​ ឬ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​លេខ​ +1​ 778​ 782​ 5011​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​មហា​វិទ្យា​ល័យ​។​

III​.​ កម្ម​វិធី​សិក្សា​

លក្ខ​ខណ្ឌ​ចូល​សិក្សា​

-​ សម្រាប់​ថ្នាក់​ត្រៀម​ U​T​P​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​
-​ សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ​ ត្រូវ​មាន​សញ្ញា​បត្រ​ U​T​P​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5​.​5​ ឬ​ TOEFL​ iBT​ =​ 69​

បញ្ជាក់ៈ​ វគ្គ​សិក្សា​ខាង​លើ​នឹង​ចាប់​ផ្តើម​នៅ​ខែ​ មករា​ ឧសភា​ និង​ កញ្ញា​

IV​.​ កន្លែង​ស្នាក់​នៅ​
មហា​វិទ្យា​ល័យ​ផ្តល់​ជូន​នូវ​ជំរើស​ស្នាក់​នៅ​យ៉ាង​សម្បូរ​បែប​តាម​ការ​ចង់​បាន​របស់​ និស្សិត​ មាន​ដូច​ជា​ការ​ស្នាក់​នៅ​ក្នុង​អាគារ​របស់​ មហា​វិទ្យា​ល័យ​ នៅ​ក្រៅ​មហា​វិទ្យា​ល័យ​ និង​ការ​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​ជន​ជាតិ​កា​ណា​ដា​។​ សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​អគារ​របស់​មហា​វិទ្យា​ល័យ​ និស្សិត​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​បន្ទប់​គេង​ផ្ទាល់​ខ្លួន​មួយ​ និង​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណែត​ដោយ​ឥត​គិត​ថ្លៃ​។​ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​បន្ទប់​ផ្សេង​ៗ​ ទៀត​ ដែល​និស្សិត​អាច​ប្រើ​រួម​គ្នា​ដូច​ជា​បន្ទប់​ទឹក​ បន្ទប់​ទទួល​ភ្ញៀវ​ នឹង​ផ្ទះ​បាយ​។​ និស្សិត​អាច​ជ្រើស​រើស​កន្លែង​រស់​នៅ​ក្រៅ​បរិវេណ​មហា​វិទ្យា​ល័យ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រុម​ការ​ងារ​របស់​មហា​វិទ្យា​ល័យ​ ឬ​និស្សិត​អាច​ចូល​ទៅ​គេហ​ទំព័រ​
www​.​sfu​.​myidealhome​.com​,​ www​.​homes​4​students​.​ca​,​ www​.​vancouver​.​en​.​craigslist​.​ca​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
មហា​វិទ្យា​ល័យ​បាន​រៀប​ចំ​រួច​ជា​ស្រេច​នូវ​សេវា​កម្ម​ផ្សេង​ៗ​សម្រាប់​ផ្តល់​ជូន​ដល់​និស្សិត​ក្នុង​អំឡុង​ពេល​កំពុង​សិក្សា​ និង​ស្នាក់​នៅ​ មាន​ដូច​ជា​ អាហារ​ដ្ឋាន​ ក្លឹប​កីឡា​ គ្លីនិក​ពិនិត្យ​សុខ​ភាព​ និង​ការ​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​ដែល​មាន​ទី​តាំង​ផ្ទាល់​ក្នុង​មហា​វិទ្យា​ល័យ​។​ និស្សិត​ក៏​អាច​ទៅ​កំសាន្ត​នៅ​ទី​ប្រជុំ​ជន​នៃ​ទី​ក្រុង​
Vancouver​ បាន​ដោយ​ងាយ​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ ២​៥​នាទី​ប៉ុណ្ណោះ​។​ ម៉្យាង​វិញ​ទៀត​ទី​ក្រុង​ Vancouver​ ជា​ទី​ក្រុង​មួយ​ដែល​មាន​ឆ្នេរ​សមុទ្រ​ កោះ​លំហែ​កាយ​ និង​មាន​ភ្នំ​ជា​ច្រើន​ដែល​មាន​ ទេស​ភាព​ស្រស់​បំព្រង​គួរ​ជា​ទី​ទាក់​ទាញ​ សម្រាប់​និស្សិត​លំហែ​កាយ​ក្រោយ​ពេល​សម្រាក​ពី​ការ​សិក្សា​។​

VI​.​ ឱកាស​ផ្សេង​ៗ​
ដោយ​សារ​មហា​វិទ្យា​ល័យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​សាកល​វិទ្យា​ល័យ​
Simon​ Fraser​ ធ្វើ​ឱ្យ​និស្សិត​មាន​ឱកាស​ទទួល​បាន​ សញ្ញា​បត្រ​ពី​សាកល​វិទ្យា​ល័យ​ដែល​ល្បី​បំផុត​ក្នុង​ចំណោម​សាកល​វិទ្យា​ល័យ​ទាំង​អស់​នៅ​ប្រទេស​កាណាដា​។​ ជាង​នេះ​ទៅ​ទៀត​ និស្សិត​នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សាស្ត្រា​ចារ្យ​របស់​ពួក​គេ​ ដោយ​សារ​តែ​មហា​វិទ្យា​ល័យ​បាន​រៀប​ចំ​ថ្នាក់​រៀន​ដែល​មាន​ចំនួន​សិស្ស​តិច​ ងាយ​ស្រួល​រៀន​។​ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​និស្សិត​នឹង​មាន​ឱកាស​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​រយៈ​ពេល​ ២​-​៣​ឆ្នាំ​ នៅ​ប្រទេស​កា​ណា​ដា​។​

VII​. តម្លៃ​សិក្សា​

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 13 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76687

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​