Skip to Menu Skip to Content Skip to Footer
 

 

សាកលវិទ្យាល័យ South Australia


I. ស្ថាន​ភាព​ទូ​ទៅ​

The​ University​ of​ South​ Australia​ (​UniSA​)​ ជា​សា​កល​វិទ្យា​ល័យ​រដ្ឋ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១​៩​៩​១​ តាម​រយៈ​ការ​បង្រួម​ចូល​គ្នា​រវាង​ South​ Australian​ Institute​ of​ Technology​ ជា​មួយ​នឹង​ Colleges​ of​ Advanced​ Education​ ហើយ​ក៏​ជា​សា​កល​វិទ្យា​ល័យ​ដែល​ចំ​ណាស់​ជាង​គេ​ក្នុង​រដ្ឋ​ South​ Australia​ ប្រ​ទេស​អូស្ត្រា​លី​។ សព្វ​ថ្ងៃ​សា​កល​វិទ្យា​ល័យ​មាន​ទាំង​អស់​ ៦​សា​ខា​ ដែល​មាន​និ​ស្សិត​កំពុង​សិក្សា​សរុប​ចំនួន​ ៣​៦​,​០​០​០​នាក់​ ក្នុង​នោះ​ ១​៤​,​០​០​០​ នាក់​ជា​និ​ស្សិត​មក​ពី​បរ​ទេស​។​ សា​កល​វិទ្យា​ល័យ​បាន​ បង្កើត​កម្ម​វិធី​មួយ​ឈ្មោះ​ថា​ SAIBT​ ដើម្បី​ឱ្យ​និ​ស្សិត​បរ​ទេស​ទាំង​អស់​អាច​ចូល​រៀន​បន្ត​ថ្នាក់​បរិញ្ញា​បត្រ​នៅ​សា​កល​វិទ្យា​ល័យ​បាន​។ SAIBT​ បាន​ផ្តល់​នូវ​កម្ម​វិធី​សិក្សា​ជា​ច្រើន​ មាន​ដូច​ជា​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស​ និង​ Diploma​ លើ​មុខ​វិជ្ជា​ សិល្បៈ​ ពា​ណិជ្ជ​កម្ម​ វិទ្យា​សាស្រ្ត​សុខា​ភិបាល​ បចេ្ចក​វិទ្យា​ និង​ វិស្វ​កម្ម​។​

II. អា​សយ​ដ្ឋាន​
The​ University​ of​ South​ Australia​ មាន​ទី​តាំង​ធំ​នៅ​ Adelaide,​ South​ Australia​ 5​0​0​1​ ប្រ​ទេស​អូស្ត្រា​លី​។ និ​ស្សិត​ និង​អា​ណា​ព្យា​បាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www.unisa.edu.au​ ឬ​ទំ​នាក់​ទំនង​តាម​ទូរ​ស័ព្ទ​លេខ​ +​6​1​ 8​ 8​3​0​2​ 6​6​1​1​ ដើ​ម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​សា​កល​វិទ្យា​ល័យ​។​

III. កម្ម​វិធី​សិក្សា​


លក្ខ​ខណ្ឌ​ចូល​សិក្សា​
Foundation​ Studies​ Program​ និង​ Certificate​ IV​ in​ Tertiary​ Preparation​

-ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​ ឬ​មាន​សញ្ញា​បត្រ​ដែល​មាន​តម្លៃ​ស្មើ​ថ្នាក់​ទី​១​១​នៅ​ប្រទេស​អូស្ត្រាលី​
- មាន​ពិន្ទុ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 65​

Diploma​ Program​
- ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​ ឬ​មាន​សញ្ញា​បត្រ​ GCE​ “A” ​Level​
- មាន​ពិន្ទុ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 65​

បញ្ជាក់ៈ
- វគ្គ​សិក្សា​ទាំង​អស់​ចាប់​ផ្តើម​នៅ​ខែ​ កុម្ភៈ​ មិថុនា​ និង​ តុលា​
- សញ្ញា​បត្រ​ Foundation​ Studies ​និង​ Certificate​ IV​ in​ Tertiary​ Preparation​ មាន​រយៈ​ពេល​សិក្សា​ពី​ ៨​ ទៅ​ ១២​ ខែ​
- សញ្ញា​បត្រ​ Diploma​ មាន​រយៈ​ពេល​សិក្សា​ពី​ ៨​ ទៅ​ ១២​ ខែ​
- សញ្ញា​បត្រ​បរិញ្ញ​បត្រ​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​

IV. កន្លែង​ស្នាក់​នៅ​
សា​កល​វិទ្យា​ល័យ​មាន​បុគ្គ​លិក​ដើម្បី​ផ្តល់​យោ​បល់​ និង​ជួយ​និស្សិត​ក្នុង​ការ​រៀប​ចំ​ឱ្យ​មាន​កន្លែង​ស្នាក់​នៅ​ដែល​សម​រម្យ​ក្នុង​អំឡុង​ ពេល​សិក្សា​។​ និ​ស្សិត​មាន​ជំរើស​ច្រើន​ក្នុង​ការ​ស្វែង​រក​កន្លែង​ស្នាក់​ដែល​ពួក​គេ​ពេញ​ចិត្ត​ រួម​មាន​ការ​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​ជន​ជាតិ​អូស្ត្រាលី​ការ​ស្នាក់​នៅ​ក្នុង​បរិ​វេណ​សា​កល​វិទ្យា​ល័យ​ ឬ​ក្រៅ​បរិ​វេណ​សា​កល​វិទ្យា​ល័យ​។​ កន្លែង​ស្នាក់​នៅ​ មាន​តម្លៃ​សម​រម្យ​ បរិ​យា​កាស​ល្អ​ ព្រម​ទាំង​មាន​សុវត្ថិ​ភាព​ទៀត​ផង​។​

V. ជីវ​ភាព​ប្រចាំ​ថ្ងៃ​
និ​ស្សិត​ដែល​កំពុង​តែ​សិក្សា​នៅ​ក្នុង​សា​កល​វិទ្យា​ល័យ​ នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ព្រម​ទាំង​ទទួល​បាន​ការ​ប្រឹក្សា​ យោ​បល់​ជា​មួយ​បុគ្គ​លិក​របស់​សា​កល​វិទ្យា​ល័យ​រាល់​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា​។​ ម៉្យាង​វិញ​ទៀត​នៅ​ម៉ោង​សម្រាក​ពី​ការ​សិក្សា​និស្សិត​អាច​ជួប​ ជុំ​ជជែក​កំសាន្ត​ បរិ​ភោគ​អា​ហារ​ ឬ​សិក្សា​បន្ថែម​នៅ​តាម​អា​ហារ​ដ្ឋាន​ បណ្ណា​ល័យ​ ក្លឹប​ហាត់​ប្រាណ​ដែល​មាន​ស្រាប់​ក្នុង​ទី​តាំង​របស់​ សា​កល​វិទ្យា​ល័យ​។​

VI. ឱកាស​ផ្សេងៗ​
និ​ស្សិត​ដែល​កំពុង​សិក្សា​កម្ម​វិធី​
SAIBT​ នឹង​មាន​ឱ​កាស​បន្ត​យក​សញ្ញា​បត្រ​ថ្នាក់​បរិញ្ញា​បត្រ​នៅ​សា​កល​វិទ្យា​ល័យ​ South​ Australia​ បាន​ដោយ​ងាយ​ស្រួល​។​ ថ្នាក់​រៀន​មាន​ទំហំ​តូច​ល្មម​ធ្វើ​ឱ្យ​និ​ស្សិត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពី​សាស្រ្ត​ចារ្យ​ និង​អាច​ឆាប់​ចាប់​បាន​នូវ​ខ្លឹម​សារ​មេ​រៀន​។​ ការ​ចូល​រៀន​មាន​បី​ដង​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ឱ្យ​និស្សិត​មាន​ជំ​រើស​ច្រើន​ក្នុង​ការ​ចាប់​ផ្តើម​វគ្គ​សិក្សា​របស់​ពួក​គេ​។

VII. តម្លៃ​សិក្សា​

បញ្ជាក់ៈ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សា​កល​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 15 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76674

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​