Skip to Menu Skip to Content Skip to Footer
 


សាកលវិទ្យាល័យ New Hampshire

I​.​ ស្ថាន​ភាព​ទូទៅ
University​ of​ New​ Hampshire​ ជា​សាកល​វិទ្យា​ល័យ​រដ្ឋ​មួយ​ ដែល​បាន​ចាប់​ផ្តើម​ការ​បណ្តុះ​បណ្តាល​អប់រំ​ចាប់​តាំង​ពី​ឆ្នាំ​១​៨​៦​៦​។​ សព្វ​ថ្ងៃ​សាកល​វិទ្យា​ល័យ​មាន​សា​ខា​ ២​ ដែល​សា​ខា​ធំ​ស្ថិត​នៅ​ទី​ក្រុង​ Durham​ រដ្ឋ​ New​ Hampshire​ សហរដ្ឋអាមេរិច​ ហើយ​មាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន​ ១៥,០០០​នាក់​។​ សាកល​វិទ្យា​ល័យ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សាកល​វិទ្យា​ល័យ​ជាតិ​លំដាប់​ទី​មួយ​ដែល​មាន​ប្រវត្តិ​ នៃ​ការ​អប់រំ​ជាង​មួយ​សត​វត្ស​ ម៉្យាង​វិញ​ទៀត​ សាកល​វិទ្យា​ល័យ​ក៏​បាន​ទទួល​ចំណាត់​ថ្នាក់​ទី​ ១​០​៤​ ជា​សាកល​វិទ្យា​ល័យ​ដែល​មាន​ភាព​ល្បី​ល្បាញ​ និង​ការ​អប់រំ​ខ្ពស់​ក្នុង​ចំណោម​សាកល​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​ជាង​ ៤,០០០​ ទូ​ទាំង​សហ​រដ្ឋ​អាមេរិច​។​ សាកល​វិទ្យា​ល័យ​ បាន​រៀប​ចំ​កម្ម​វិធី​ International​ University​ Transfer​ Program​ (IUTP)​ ដែល​ជា​កម្ម​វិធី​ថ្នាក់​ត្រៀម​សាកល​វិទ្យា​ល័យ​សម្រាប់​ឱ្យ​និស្សិត​អន្តរ​ជាតិ​ទាំង​អស់​ មុន​នឹង​ពួក​គេ​បន្ត​ទៅ​ថ្នាក់​បរិញ្ញា​បត្រ​។​

II​.​ អា​ស័យ​ដ្ឋាន​
University​ of​ New​ Hampshire​ មាន​ទី​តាំង​នៅ​ 105​ Main​ St​ Durham​,​ NH​ 03824​ រដ្ឋ​ New​ Hampshire  សហ​រដ្ឋ​អាមេរិច​។  និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំពរ័​ www​.​unh​.​edu​ ឬ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ +​(603)​ 862​-​2146​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​

III​.​ កម្ម​វិធី​សិក្សា​

លក្ខ​ខណ្ឌ​ចូល​សិក្សា

-​ សម្រាប់​ថ្នាក់​ International​ University​ Transfer​ Program​ (​IUTP​)​ -​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ
- សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ​ ត្រូវ​មាន​សញ្ញា​បត្រ​ IUTP​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 60​

បញ្ជាក់ៈ​
-​ វគ្គ​សិក្សា​ចាប់​ផ្តើម​នៅ​ខែ​ មករា​ ឧសភា​ និង​ សីហា​
-​ ថ្នាក់​ត្រៀម​សាកល​វិទ្យា​ល័យ​ (​IUTP​)​ មាន​រយៈ​ពេល​ពី​ ៨​ខែ​ ទៅ​ ១២​ខែ​
-​ ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​ ៤​ឆ្នាំ​ (​រួម​បញ្ចូល​ទាំង​ផ្នែក​ I​U​T​P​)​
-​ មាន​វគ្គ​បំ​ប៉ន​ភាសា​អង់​គ្លេស​សម្រាប់​និស្សិត​

IV​.​ កន្លែង​ស្នាក់​នៅ​
និស្សិត​ដែល​មក​បន្ត​ការ​សិក្សា​នៅ​
University​ of​ New​ Hampshire​ ពិត​ជា​មិន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​រក​កន្លែង​ស្នាក់​ នោះ​ឡើយ​ ព្រោះ​សាកល​វិទ្យា​ល័យ​ធា​នា​ដល់​និស្សិត​ទាំង​អស់​ក្នុង​ការ​រក​ទី​តាំង​ស្នាក់​នៅ​ដែល​មាន​អនាម័យ​ មាន​សុវត្ថិ​ភាព​ និង​បរិយា​កាស​ល្អ​ ជា​ពិសេស​ស្ថិត​នៅ​ជិត​នឹង​ទី​តាំង​របស់​សាកល​វិទ្យាល័យ​ផ្ទាល់​តែ​ម្តង​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
សាកល​វិទ្យា​ល័យ​បាន​បង្កើត​កម្ម​វិធី​ជា​ច្រើន​មាន​ដូច​ជា​ ការ​ប្រគុំ​ត្រន្តី​ ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​ និង​ការ​បង្រៀន​វគ្គ​ខ្លី​ៗ​ដើម្បី​ បង្ក​បរិយា​កាស​សប្បាយ​ ក៏​ដូច​ជា​បង្កើន​ចំណេះ​ដឹង​សម្រាប់​និស្សិត​។​ សាកល​វិទ្យា​ល័យ​មាន​ក្លឹប​ជាង​ ២០០​ សម្រាប់​ផ្តល់​ឱកាស​ឱ្យ​និស្សិត​បង្កើត​ចំណង​មិត្ត​ភាព​រវាង​គ្នា​និង​គ្នា​ និង​ដើម្បី​ឱ្យ​ពួក​គេ​ចេះ​រួម​គ្នា​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​។​ តាម​រយៈ​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​ទាំង​ ឡាយ​នោះ​ ធ្វើ​ឱ្យ​និស្សិត​មាន​ភាព​រីក​រាយ​ និង​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​រយៈ​ពេល​នៃ​ការ​រស់​នៅ​របស់​ពួក​គេ​។​

VI​.​ ឱកាស​ផ្សេង​ៗ​
និស្សិត​ដែល​ឆ្លង​កាត់​វគ្គ​
IUTP​ នឹង​បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ឆ្នាំ​ទី​២​ដោយ​ស្វ័យ​ប្រវត្តិ​។​ ថ្នាក់​រៀន​នី​មួយ​ៗ​មាន​ទំហំ​ល្មម​សមរម្យ​ ដែល​អាច​ឱ្យ​និស្សិត​ងាយ​ស្រួល​សិក្សា​ និង​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​សា​ស្ត្រា​ចារ្យ​របស់​ពួក​គេ​។​ ម៉្យាង​ទៀត​និស្សិត​នឹង​ទទួល​បាន​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​បុគ្គលិក​របស់​សាកល​វិទ្យា​ល័យ​។​

VII. តម្លៃ​សិក្សា

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សាកល​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 14 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76687

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​