សាកលវិទ្យាល័យ Massachusetts Lowell
I. ស្ថានភាពទូទៅ
University of Massachusetts Lowell ជាសាកលវិទ្យាល័យមួយដែលបានចាប់ផ្តើមការអប់រំតាំងពីឆ្នាំ ១៨៩៤ ហើយបានក្លាយ ជាផ្នែកមួយនៃប្រព័ន្ធរបស់សាកលវិទ្យាល័យ Massachusetts នៅឆ្នាំ ១៩៩១។ សាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះល្បីល្បាញាលើការបណ្តុះ បណ្តាលមុខជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម និងបចេ្ចកវិទ្យា។ សព្វថ្ងៃ សាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាសរុបចំនួន ១៥,០០០នាក់ នៅទូទាំង ៦ មហាវិទ្យាល័យ លើ១២០ មុខវិជ្ជាសិក្សា។ សាកលវិទ្យាល័យបានរៀបចំឱ្យមានកម្មវិធីថ្នាក់ត្រៀមសាកលវិទ្យាល័យមានដូចជា UPP សម្រាប់ត្រៀមចូលថ្នាក់បរិញ្ញាបត្រ និង PMP សម្រាប់ត្រៀមចូលថ្នាក់អនុបណ្ឌិត។
II. អាសយដ្ឋាន
University of Massachusetts Lowell មានទីតាំងនៅ 1 University Avenue Lowell, MA 01854, រដ្ឋ Massachusetts សហរដ្ឋអាមេរិច។ និស្សិត និងអាណាព្យាបាលក៏អាចចូលទៅកាន់គេហទំព័រ www.uml.edu ឬទំនាក់ទំនងតាមទូរស័ព្ទលេខ +978 452-6161 ដើម្បីស្វែងយល់បន្ថែមទៀតអំពីសាកលវិទ្យាល័យ។
III. កម្មវិធីសិក្សា
ដើម្បីបានចូលសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតទាំងអស់ត្រូវឆ្លងកាត់វគ្គ University Pathway Program (UPP)។ វគ្គសិក្សានេះមានន័យស្មើនឹងឆ្នាំទីមួយនៃថ្នាក់បរិញ្ញាបត្រ និស្សិតដែលបញ្ចប់វគ្គនេះនឹងចូលទៅបន្តឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រ។
លក្ខខណ្ឌចូលសិក្សា
- សម្រាប់ថ្នាក់ត្រៀម UPP ត្រូវមានសញ្ញាបត្រថ្នាក់វិទ្យាល័យ
- សម្រាប់ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រ University Pathway Program (UPP) ឬ សញ្ញាបត្រ ដែលមានតម្លៃស្មើ និងត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 5.5 ឬ TOEFL iBT =70
- ថ្នាក់ត្រៀមអនុបណ្ឌិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 6.0 ឬ TOEFL iBT = 69
បញ្ជាក់ៈ
- ថ្នាក់ត្រៀមសាកលវិទ្យាល័យ (UPP) មានរយៈពេល ១ឆ្នាំ ចាប់ផ្តើមនៅខែ មករា ឧសភា និង សីហា
- ថ្នាក់បរិញ្ញាបត្រមានរយៈពេល ៤ឆ្នាំ (រួមបញ្ចូលទាំងថ្នាក់ UPP )
- ថ្នាក់ត្រៀមអនុបណ្ឌិតមានរយៈពេល ៤ខែ
- មានវគ្គបំប៉នភាសាអង់គ្លេសសម្រាប់និស្សិត
IV. កន្លែងស្នាក់នៅ
និស្សិតដែលមកបន្តការសិក្សានៅ University of Massachusetts Lowell ពិតជាមិនមានការព្រួយបារម្ភក្នុងការរកកន្លែង ស្នាក់នោះឡើយ ព្រោះសាកលវិទ្យាល័យមានការិយាល័យដើម្បីស្វែងរកទីតាំងស្នាក់នៅដែលមានភាពងាយស្រួល មានសុវត្ថិភាព និងបរិយាកាសល្អ ជាពិសេសស្ថិតនៅជិតនឹងទីតាំងរបស់សាកលវិទ្យាល័យផ្ទាល់តែម្តង។ និស្សិតដែលជ្រើសរើសកន្លែងស្នាក់នៅក្នុងទីតាំងរបស់ សាកលវិទ្យាល័យនឹងមានអត្ថប្រយោជន៍ច្រើន ក្នុងការទទួលបាននូវការផ្តល់ជូនសេវាកម្មផ្សេងៗពីសាកលវិទ្យាល័យ។
V. ជីវភាពប្រចាំថ្ងៃ
និស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ នឹងបានចូលរួមក្នុងសកម្មភាពជាច្រើនដែលទាក់ទងនឹងសង្គម និងវប្បធម៌។ សាកលវិទ្យាល័យបានបង្កើតឱ្យមានក្លឹបនិស្សិតជាច្រើន ដើម្បីឱ្យនិស្សិតមានឱកាសប្រាស្រ័យទាក់ទងគ្នា ការរួមគ្នាធ្វើការជាក្រុម និងដើម្បីឱ្យពួកគេបានបញ្ចោញទេពកោសល្យផងដែរ។ ក្រៅពីនេះ និស្សិតគ្មានការលំបាកលើការបរិភោគដោយសារតែនៅក្នុងសាកលវិទ្យាល័យមាន អាហារដ្ឋានជាច្រើនដែលផ្តល់នូវមុខម្ហូបចំរុះជាតិសាសន៍តាមចំណង់ចំណូលចិត្តពួកគេ។ ជាងនេះទៀត សាកលវិទ្យាល័យក៏បានរៀបចំ សេវាផ្សេងៗ ដើម្បីជួយដោះស្រាយរាល់កង្វល់ របស់និស្សិត ទាំងការរស់នៅ និងការសិក្សា។
VI. ឱកាសផ្សេងៗ
និស្សិតនឹងទទួលបានការអប់រំលំដាប់ថ្នាក់អន្តរជាតិជាមួយសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ទី៥៦ក្នុងចំណោមសាកល វិទ្យាល័យល្បីៗទូទាំងពិភពលោក។ ម៉្យាងទៀត និស្សិតមានឱកាសច្រើនក្នុងការទទួលបានការយកចិត្តទុកដាក់ពីសាស្ត្រាចារ្យ និងអាចទំនាក់ទំនងជាមួយពួកគាត់បានយ៉ាងងាយស្រួល ព្រោះសាកលវិទ្យាល័យបានរៀបចំថ្នាក់រៀនដែលមានទំហំសមល្មមសម្រាប់និស្សិត។
VII. តម្លៃសិក្សាបញ្ជាក់ៈ តម្លៃសិក្សាអាចមានការប្រែប្រួលទៅតាមមុខវិជ្ជាសិក្សា និងការផ្លាស់ប្តូររបស់សាកលវិទ្យាល័យ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ