Skip to Menu Skip to Content Skip to Footer
 


សាកលវិទ្យាល័យ​ Massachusetts Boston

I​.​ ស្ថាន​ភាព​ទូ​ទៅ​
University​ of​ Massachusetts​ Boston​ ជា​សាកល​វិទ្យា​ល័យ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១​៩​៦​៤​ ហើយ​ត្រូវ​បាន​ គេ​ទទួល​ស្គាល់​ថា​ ជា​សាកល​វិទ្យា​ល័យ​ដែល​មាន​ប្រសិទ្ធ​ភាព​អប់រំ​យ៉ាង​ឧត្តុង​ឧត្តម​ ក្នុង​ចំណោម​សាកល​វិទ្យា​ល័យ​រដ្ឋ​ទាំង​អស់​នៅ​សហ​រដ្ឋ​អាមេរិច​។​ សាកល​វិទ្យា​ល័យ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​នៃ​ទី​ក្រុង​ Boston​ ដែល​ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណោ្ណះ​អាច​ទៅ​ដល់​ ដោយ​ងាយ​។​ សព្ធ​ថ្ងៃ​សាកល​វិទ្យា​ល័យ​មាន​និស្សិត​កំពុង​សិក្សា​ចំនួន​ ១​៦​,០​០​០​នាក់​។​

II​.​ អាសយ​ដ្ឋាន​
University​ of​ Massachusetts​ Boston​ មាន​ទី​តាំង​នៅ​ 1​0​0​ Morrissey​ Blvd​ Boston​,​ MA​ 02125​,​ rdæ​ Massachusetts​ សហ​រដ្ឋ​អាមេរិច​។​ និស្សិត​ និង​អាណា​ព្យាបាល​ក៏​អាច​ចូល​ទៅ​កាន់​គេហ​ទំពរ័​ www​.​umb​.​edu​ ឬ​ទំនាក់​ទំនង​តាម​ ទូរស័ព្ទ​លេខ​ +​617287​-​5000​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​

III​.​ កម្ម​វិធី​សិក្សា​
ដើម្បី​បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ និស្សិត​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​វគ្គ​ University​ Pathway​ Program​ (​U​P​P)​។​ និស្សិត​ដែល​បញ្ចប់​វគ្គ​ U​P​P​ នឹង​ចូល​ទៅ​បន្ត​ឆ្នាំ​ទី​ ២​ ថ្នាក់​បរិញ្ញា​បត្រ​ ដោយ​ស្វ័យ​ប្រវត្តិ​។​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
-​ សម្រាប់​ថ្នាក់​ត្រៀម​ U​P​P​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​
-​ សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ​ ត្រូវ​មាន​សញ្ញា​បត្រ​ University​ Pathway​ Program​(​U​P​P​)​ ឬ​ សញ្ញា​បត្រ​ ដែល​មាន​តម្លៃ​ស្មើ​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5​.​5​ ឬ​ TOEFL​ iBT​ =​ 69​

បញ្ជាក់ៈ​
-​ ថ្នាក់​ត្រៀម​សាកល​វិទ្យា​ល័យ​ (​U​P​P​)​ មាន​រយៈ​ពេល​ ១​ឆ្នាំ​ ចាប់​ផ្តើម​នៅ​ខែ​ មករា​ ឧសភា​ និង​ កញ្ញា​
-​ ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​ ៤​ឆ្នាំ​ (​រួម​បញ្ចូល​ទាំង​ថ្នាក់​ U​P​P​ )​
-​ មាន​វគ្គ​បំ​ប៉ន​ភាសា​អង់​គ្លេស​សម្រាប់​និស្សិត​

IV​.​ កន្លែង​ស្នាក់​នៅ​
និស្សិត​ដែល​មក​បន្ត​ការ​សិក្សា​នៅ​ University​ of​ Massachusetts​ Boston​ ពិត​ជា​មិន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​រក​កន្លែង​ស្នាក់​ នោះ​ឡើយ​ ព្រោះ​សាកល​វិទ្យា​ល័យ​មាន​ការិយា​ល័យ​ដើម្បី​ស្វែង​រក​ទី​តាំង​ស្នាក់​នៅ​ដែល​មាន​ភាព​ងាយ​ស្រួល​ មាន​សុវត្ថិ​ភាព​ និង​បរិយា​កាស​ល្អ​ ជា​ពិសេស​ស្ថិត​នៅ​ជិត​នឹង​ទី​តាំង​របស់​សាកល​វិទ្យា​ល័យ​ផ្ទាល់​តែ​ម្តង​។​ និស្សិត​ក៏​អាច​ជ្រើស​រើស​កន្លែង​ស្នាក់​នៅ​ នៅ​ទីប្រជុំ​ជន​ នៃ​ទីក្រុង​បូស្តុន​បាន​ផង​ដែរ​ ដោយ​មាន​ចំងាយ​ប្រហែល​ ៤​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​សាកល​វិទ្យា​ល័យ​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
និស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ នឹង​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​សង្គម​ និង​វប្បធម៌​។​ សាកល​វិទ្យា​ល័យ​បាន​បង្កើត​ឱ្យ​មាន​ក្លឹប​និស្សិត​ជាង​ ១​០​០​ ដើម្បី​ឱ្យ​និស្សិត​មាន​ឱកាស​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ និង​រួម​គ្នា​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​ឱ្យ​ពួក​គេ​បាន​បញ្ចេញ​ទេព​កោសល្យ​ផង​ដែរ​។​ ក្រៅ​ពី​នេះ​ និស្សិត​គ្មាន​ការ​លំបាក​លើ​ការ​បរិភោគ​ ដោយ​សារ​តែ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ មាន​អាហារ​ដ្ឋាន​ជា​ច្រើន​ដែល​ផ្តល់​នូវ​មុខ​ម្ហូប​ចំរុះ​ជាតិ​សាសន៍​តាម​ចំណង់​ចំនូល​ចិត្ត​ពួក​គេ​។​

VI​.​ ឱកាស​ផ្សេង​ៗ​
និស្សិត​នឹង​ទទួល​បាន​ការ​អប់រំ​លំដាប់​ថ្នាក់​អន្តរ​ជាតិ​ជា​មួយ​សាកល​វិទ្យា​ល័យ​ដែល​មាន​ចំណាត់​ថ្នាក់​ទី​៥​៦​ក្នុង​ចំណោម​សាកល​ វិទ្យា​ល័យ​ល្បីៗ​ទូទាំង​ពិភព​លោក​។​ ម៉្យាង​ទៀត​និស្សិត​មាន​ឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សាស្ត្រា​ចារ្យ​ និង​អាច​ទំនាក់​ទំនង​ជា​មួយ​ពួក​គាត់​បាន​យ៉ាង​ងាយ​ស្រួល​ ព្រោះ​សាកល​វិទ្យា​ល័យ​បាន​រៀបចំ​ថ្នាក់​រៀន​ដែល​មាន​ទំហំ​សម​ល្មម​។​

VII​.​ តម្លៃ​សិក្សា​

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​មុខ​វិជ្ជា​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សាកល​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 13 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76686

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​