Skip to Menu Skip to Content Skip to Footer
 

 


សាកល​វិទ្យា​ល័យ Curtin សាខា​សិង្ហ​បុរី


I. ស្ថានភាពទូទៅ

Curtin University​ ជា​សាកល​វិទ្យា​ល័យ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​បាន​រៀបចំ​កម្ម​វិធី​សិក្សា​របស់​ខ្លួន​ឱ្យ​មាន​នៅ​ប្រទេស​សិង្ហ​បុរី​ចាប់​ តាំង​ពី​ឆ្នាំ​ ១​៩​៨​៦​។​ រហូត​មក​ដល់​ឆ្នាំ​២​០​០​៨​ សាកល​វិទ្យា​ល័យ​មួយ​នេះ​បាន​សហ​ការ​ជា​មួយ​តំណាង​នៅ​សិង្ហ​បុរី​ក្នុង​ការ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ Curtin​ Singapore​ Campus​ នៅ​ប្រទេស​សិង្ហ​បុរី​។​ សាខា​ថ្មី​នេះ​បាន​ផ្តល់​នូវ​បរិយាកាស​សិក្សា​ និង​រស់​នៅ​យ៉ាង​ល្អ​ប្រសើរ​ សម្រាប់​និស្សិត​ ព្រោះ​ស្ថិត​នៅ​ចំ​កណ្តាល​ទី​ក្រុង​សិង្ហ​បុរី​។​ សព្វ​ថ្ងៃ​ សាខា​មួយ​នេះ​កំពុង​តែ​បន្ត​ការ​អភិវឌ្ឍ​របស់​ខ្លួន​ទាំង​ផ្នែក​សម្ភារ​សិក្សា​ និង​កម្មវិធី​សិក្ស​ាដើម្បី​ធា​នា​ឱ្យ​បាន​លើ​ភាព​ជឿន​លឿន​ទៅ​មុខ​លើ​វិស័យ​អប់រំ​។​ និស្សិត​ដែល​បន្ត​ការ​សិក្សា​នៅ​ Curtin​ Singapore​ Campus​ប្រៀប​បាន​និង​ការ​សិក្សា​ផ្ទាល់​នៅ​ប្រទេស​អូស្ត្រាលី​ ជា​ពិសេស​និស្សិត​អាច​ចំណេញ​ទាំង​ពេល​វេលា​ និង​ការ​ចំណាយ​។​

II​.​ អាសយ​ដ្ឋាន​
Curtin​ Singapore​ Campus​ មាន​ទី​តាំង​ស្ថិត​នៅ​អគារ​ ៩​០​ និង​ ៩​២​ Jalan​ Rajah​,​ Singapore​ 329162​ នៃ​ប្រទេស​សិង្ហ​បុរី​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www​.​curtin​.​edu​.​sg​ ឬ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ +65​ 6593​ 8000​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​

III​.​ កម្មវិធី​សិក្សា​

1​.​ ថ្នាក់​បរិញ្ញា​បត្រ​



លក្ខ​ខណ្ឌ​ចូល​សិក្សា​
-​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​ ឬ​មាន​សញ្ញា​បត្រ​ A​ levels​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6​.​0​ ឬ​ TOEFL​ iBT​ =​ 80​

2​.​ ថ្នាក់​អនុ​បណ្ឌិត​


លក្ខ​ខណ្ឌ​ចូល​សិក្សា​
-​ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់រំ​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.5​ ឬ​ TOEFL​ iBT​ =​ 90​

បញ្ជាក់ៈ​
-​ វគ្គ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ចាប់​ផ្តើម​នៅ​ខែ​ មិនា​ កក្កដា​ និង​ វិច្ឆិកា​ ដែល​មាន​រយៈ​ពេល​សិក្សា​ ២​ឆ្នាំ​
-​ វគ្គ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ចាប់​ផ្តើម​នៅ​ខែ​ មិនា​ កក្កដា​ និង​ វិច្ឆិកា​ ដែល​មាន​រយៈ​ពេល​សិក្សា​ ១​ឆ្នាំ​
-​ មាន​វគ្គ​បំ​ប៉ន​ភាសា​អង់​គ្លេស​សម្រាប់​និស្សិត​ ដែល​មាន​រយៈ​ពេល​ពី​ ៨​ ទៅ​ ១​៥​សប្តាហ៍​

IV​.​ កន្លែង​ស្នាក់​នៅ​
ការ​ជ្រើស​រើស​កន្លែង​ស្នាក់​នៅ​ នៅ​ប្រទេស​សិង្ហ​បុរី​មាន​ជំរើស​សម្បូរ​បែប​អាស្រ័យ​លើ​តម្រូវ​ការ​ និង​តម្លៃ​។​ និស្សិត​អាច​ជ្រើស​រើស​ ការ​ស្នាក់​នៅ​ក្នុង​អគារ​ស្នាក់​នៅ​ឯក​ជន​ដែល​មាន​បន្ទប់​សម្រាប់​មនុស្ស​ម្នាក់​ ឬ​បន្ទប់​សម្រាប់​ស្នាក់​នៅ​រួម​។​ លើស​ពី​នេះ​ទៀត​ និស្សិត​ក៏​អាច​ជ្រើស​រើស​យក​កន្លែង​ស្នាក់​នៅ​ជា​របស់​រដ្ឋ​ដែល​មាន​តម្លៃ​សមរម្យ​។​ រាល់​កន្លែង​ស្នាក់​នៅ​ទាំង​អស់​ សាកល​វិទ្យា​ល័យ​បាន​ធ្វើ​ការ​ជ្រើស​រើស​ យក​តែ​កន្លែង​ណា​ដែល​ធា​នា​បាន​នូវ​សុខ​សុវត្ថិ​ភាព​សម្រាប់​និស្សិត​ និង​មាន​ភាព​ងាយ​ស្រួល​លើ​មធ្យោ​បាយ​ធ្វើ​ដំណើរ​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​មួយ​ដែល​ចំរុះ​ទៅ​ដោយ​ជាតិ​សាសន៍​ជា​ច្រើន​តែ​ទោះ​បី​ជា​យ៉ាង​ណា​ ការ​ប្រា​ស្រ័យ​ទាក់​ទង​មាន​ភាព​ងាយ​ ស្រួល​បំផុត​ តាម​រយៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​តែ​មួយ​ ដែល​ធ្វើ​ឱ្យ​និស្សិត​កម្ពុជា​យើង​មាន​ឱកាស​ទំនាក់​ទំនង​ និង​ស្វែង​យល់​ពី​អរិយធម៌​ក្រៅ​ប្រទេស​បាន​យ៉ាង​ច្រើន​។​ ចំពោះ​អាកាស​ធាតុ​វិញ​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រទេស​កម្ពុជា​ងាយ​ ស្រួល​ឱ្យ​និស្សិត​ សម្រប​ខ្លួន​បាន​ព្រម​ទាំង​មាន​តំបន់​ទេស​ចរណ៍​ជា​ច្រើន​ដែល​ល្បី​ល្បាញ​ទូ​ទាំង​អាស៊ី​ អាច​ឱ្យ​និស្សិត​សម្រាក​លំហែ​កាយ​ក្រោយ​ពេល​ម៉ោង​សិក្សា​។​

VI​.​ ឱកាស​ផ្សេង​ៗ​
ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​
Curtin​ Singapore​ Campus​ ធ្វើ​ឱ្យ​ចំណេញ​ទាំង​ថវិកា​ និង​ពេល​វេលា​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សញ្ញា​បត្រ​ទាំង​អស់​ត្រូវ​បាន​ចេញ​ដោយ​សាកល​វិទ្យាល័យ​ Curtin​ នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ទទួល​ស្គាល់​គុណ​ភាព​ទូ​ទាំង​ពិភព​លោក​។​

VII​.​ តម្លៃ​សិក្សា​

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 8 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76208

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​