Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ Taylor’s

I. ស្ថាន​ភាព​ទូ​ទៅ​
Taylor's​ University​ គឺ​ជា​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​មួយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​បាន​ផ្តល់​នូវ​សេ​វា​កម្ម​បណ្តុះ​បណ្តាល​អប់​រំ​ចាប់​ តាំង​ពី​ឆ្នាំ​ ១​៩​៦​៩​ ហើយ​បច្ចុប្បន្ន​មាន​សា​ខា​ទាំង​អស់​ចំ​នួន​៣​។​ សា​កល​វិទ្យា​ល័យ​បាន​ផ្តល់​នូវ​សេ​វា​កម្ម​អប់​រំ​ល្អ​ឥត​ខ្ចោះ​ដល់​និ​ស្សិត​ ឈរ​លើ​ជំ​រើស​មុខ​វិជ្ជា​សិក្សា​ កម្ម​វិធី​សិក្សា​ និង​វិធី​សាស្ត្រ​បង្រៀន​តាម​ស្តង់​ដា​អន្តរ​ជាតិ​ ជា​ពិ​សេស​សម្ភារៈ​ឧ​បទ្ទេស​ទាន់​សម័យ​។​ និ​ស្សិត​អាច​ចាប់​ផ្តើម​ការ​សិក្សា​របស់​ពួក​គេ​ តាំង​ពី​កម្រិត​ថ្នាក់​ត្រៀម​ចូល​សា​កល​វិទ្យា​ល័យ​ រហូត​ដល់​ថ្នាក់​បរិញ្ញា​បត្រ​ និង​អនុ​បណ្ឌិត​ នៅ​សា​កល​វិទ្យា​ល័យ​។​

II. អា​សយ​ដ្ឋាន​
Taylor's​ University​ Lakeside​ Campus​ មាន​ទី​តាំង​នៅ​ No.​ 1​ Jalan​ Taylor's​ 4​7​5​0​0​ Subang​ Jaya,​ Selangor​ Darul​ Ehsan​ ប្រ​ទេស​ម៉ា​ឡេ​ស៊ី​។​ និ​ស្សិត​និង​អា​ណា​ព្យា​បាល​អាច​ចូល​ទៅ​កាន់​គេ​ហ​ទំព័រ​ www.taylors.edu.my​ ឬ​ទំ​នាក់​ទំ​នង​តាម​ទូរ​ស័ព្ទ​លេខ​ ​+​6​0​3​-​5​6​2​9​ 5​0​0​0​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​សា​កល​វិទ្យា​ល័យ​។​

III. កម្ម​វិធី​សិក្សា​

1. ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​
និ​ស្សិត​អាច​ចាប់​ផ្តើម​សិក្សា​ថ្នាក់​ត្រៀម​មហា​វិទ្យា​ល័យ​ ឬ​
A​ Level​ បាន​នៅ​ Taylor's​ College​ សា​ខា​សូ​បាំង​ចា​យ៉ា​ ឬ​ ស្រី​ហា​តា​ម៉ាស​ ដោយ​ត្រូវ​ចំ​ណាយ​ពេល​ពី​មួយ​ឆ្នាំ​កន្លះ​ រហូត​ដល់​ពីរ​ឆ្នាំ​។​

2. ថ្នាក់​បរិញ្ញា​បត្រ​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
- ត្រូវ​មាន​សញ្ញា​បត្រ​ A​ levels​ ឬ​ សញ្ញា​បត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្នាន​ពី​ សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​
- ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.0​ TOEFL​ iBT​ =​ 79​

3. ថ្នាក់អនុបណ្ឌិត និងបណ្ឌិត


លក្ខ​ខណ្ឌ​ចូល​សិក្សា​

- ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់រំ​
- ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.5​ ឬ​ TOEFL​ iBT​ =​ 90​

បញ្ជាក់ៈ​
- វគ្គ​សិក្សា​សម្រាប់​ថ្នាក់​មូល​ដ្ឋាន​មាន​រយៈ​ពេល​ ១​ឆ្នាំ​ ចាប់​ផ្តើម​នៅ​ខែ​ មករា​ មេសា​និង​ កក្កដា​
- វគ្គ​សិក្សា​សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​ ៣​ឆ្នាំ​ ចាប់​ផ្តើម​នៅ​ខែ​ មិនា​កក្កដា​ និង​ សីហា​
- វគ្គ​សិក្សា​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត​មាន​រយៈ​ពេល​ ១​ឆ្នាំ​ ឬ​ ២​ឆ្នាំ​ ចាប់​ផ្តើម​នៅ​ខែ​មករា​ កុម្ភៈ​ មិនា​ ឧសភា​ មិថុនា​ កក្កដា​ សីហា​ កញ្ញា​ និង​ តុលា​
- វគ្គ​សិក្សា​ថ្នាក់​បណ្ឌិត​មាន​រយៈ​ពេល​ ២​ឆ្នាំ​ ចាប់​ផ្តើម​នៅ​ខែ​ មិនា​ និង​ សីហា​
- មាន​វគ្គ​បំប៉ន​ភា​សា​អង់​គ្លេស​សម្រាប់​និ​ស្សិត​

IV. កន្លែង​ស្នាក់​នៅ​
សា​កល​វិទ្យា​ល័យ​បាន​រៀប​ចំ​រួច​ជា​ស្រេច​នូវ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ មាន​ទាំង​ក្នុង​សា​កល​វិទ្យា​ល័យ​និង​ខាង​ក្រៅ​សា​កល​ វិទ្យា​ល័យ​ ហើយ​ពួក​គេ​មាន​សិទ្ធ​រើស​យក​កន្លែង​ដែល​ពួក​គេ​ចង់​បាន​។ ​កន្លែង​ដែល​និស្សិត​ស្នាក់​នៅ​ត្រូវ​បាន​រក្សា​នូវ​សុវត្ថិ​ភាព​ អនា​ម័យ​និង​មាន​បរិយា​កាស​ល្អ​។​

V. ជីវ​ភាព​ប្រចាំ​ថ្ងៃ​
និ​ស្សិត​ទាំង​អស់​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​រក​កន្លែង​បរិភោគ​អា​ហារ​ សេវា​សុខ​ភាព​ ឬ​ក៏​ការ​កំសាន្ត​ផ្សេងៗ​នោះ​ទេ​ ដោយ​សា​កល​វិទ្យា​ល័យ​បាន​រៀប​ចំ​នូវ​សេវា​កម្ម​ទាំង​នោះ​យ៉ាង​ហ្មត់​ចត់​ ដោយ​ដាក់​ឱ្យ​មាន​នៅ​ក្នុង​បរិ​វេណ​សា​កល​វិទ្យា​ល័យ​ផ្ទាល់​តែ​ម្តង​។​ ក្រៅ​ពី​នេះ​ទៀត​ និ​ស្សិត​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅ​ទី​ក្រុង​កួ​ឡា​ឡាំ​ពួរ​ ដោយ​ចំ​ណាយ​ពេល​ធ្វើ​ដំណើរ​តែ​ ២០​ នាទី​ប៉ុណ្ណោះ​ ឬ​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​អាច​លំ​ហែ​អារម្មណ៍​តាម​រមណីយដ្ឋាន​នានា​ជុំ​វិញ​បរិវេណ​សា​កល​វិទ្យា​ល័យ​បាន​ផង​ដែរ​។​

VI. ឱ​កាស​ផ្សេងៗ​
សា​កល​វិទ្យា​ល័យ​មាន​ក្រុម​ហ៊ុន​ជា​ដៃ​គូ​ជា​ច្រើន​ ងាយ​ស្រួល​ឱ្យ​និ​ស្សិត​ចុះ​ធ្វើ​កម្ម​សិក្សា​ ម៉្យាង​វិញ​ទៀត​សា​កល​វិទ្យា​ល័យ​ក៏​មាន​បើក​ សេ​វា​កម្ម​ផ្ទាល់​ខ្លួន​ដូច​ជា​ សណ្ឋា​គារ​ និង​ភោជ​នីយ​ដ្ឋាន​ ដែល​កំពុង​តែ​ដំណើរ​ការ​ ហើយ​មាន​និស្សិត​ជា​ច្រើន​កំពុង​តែ​រៀន​អនុ​វត្ត​ការ​ងារ​របស់​ពួក​គេ​នៅ​ទី​នោះ​។​ លើល​ពី​នេះ​ទៀត​ និ​ស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​
Taylor’s​University​ មាន​លទ្ធ​ភាព​ទៅ​បន្ត​ការ​សិក្សា​ ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ នៅ​ឯ​សា​កល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​មាន​ដូច​ជា​ អង់​គ្លេស​ អា​មេ​រិច​ កា​ណា​ដា​ ជា​ដើម​។​

VII. តម្លៃ​សិក្សា​

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សា​កល​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 18 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76671

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​