Skip to Menu Skip to Content Skip to Footer
 


សាកលវិទ្យាល័យ Kuala​ Lumpur


I​.​ ស្ថាន​ភាព​ទូ​ទៅ​

Universiti​ Kuala​ Lumpur​ (​UniKL​)​ ជា​សាកល​វិទ្យា​ល័យ​បច្ចេក​ទេស​នាំ​មុខ​គេ​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​ ចំ​កណ្តា​ទី​ក្រុង​កួឡា​ឡាំ​ពួរ​ ហើយ​មាន​ទាំង​អស់​១​០​សា​ខា​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ សាកល​វិទ្យា​ល័យ​ មាន​គោល​បំណង​ផ្តល់​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ឱ្យ​ទទួល​បាន​នូវ​ ចំណេះ​ ជំនាញ​ និង​ឥរិយាបថ​ល្អ​ ដើម្បី​ចូល​រួម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ទៅ​មុខ​នៃ​សេដ្ឋ​កិច្ច​ ពិភព​លោក​។​ ដូច្នេះ​ហើយ​ ដើម្បី​ឱ្យ​ឈាន​ដល់​ការ​សម្រេច​នូវ​គោល​ដៅ​ទាំង​នោះ​ សាកល​វិទ្យា​ល័យ​បាន​រៀបចំ​យ៉ាង​ផ្ចិត​ផ្ចង់​នូវ​កម្ម​វិធី​សិក្សា​ជា​ច្រើន​ ដើម្បី​ងាយ​ស្រួល​ឱ្យ​និស្សិត​ជ្រើស​រើស​ ចាប់​តាំង​ពី​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ បរិញ្ញា​បត្រ​ អនុ​បណ្ឌិត​រហូត​ដល់​បណ្ឌិត​។​

II​.​ អាសយ​ដ្ឋាន​
University​ Kuala​ Lumpur​ មាន​ទី​តាំង​ធំ​នៅ​ 1​0​1​6​,​ Jalan​ Sultan​ Ismail​,​50250​ ទី​ក្រុង​កួ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេស៊ី​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www​.​unikl​.​edu​.​my​ ឬ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ +603-2175​ 4000​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​

III​.​ កម្ម​វិធី​សិក្សា​
1​.​ ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​

កម្ម​វិធី​សិក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ពិសេស​ សម្រាប់​ជួយ​ឱ្យ​និស្សិត​បាន​ត្រៀម​ខ្លួន​ចូល​ទៅ​សិក្សា​ឆ្នាំ​ទី​មួយ​ ក្នុង​កម្រិត​បរិញ្ញា​បត្រ​ នៅ​ឯ​សាកល​វិទ្យា​ល័យ​
Kuala​ Lumpur​។​

2​.​ ថ្នាក់​បរិញ្ញា​បត្រ

លក្ខ​ខណ្ឌ​ចូល​សិក្សា​
-​ ត្រូវ​មាន​សញ្ញា​បត្រ​ A​ levels​ ឬ​ សញ្ញា​បត្រ​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ពី​សាកល​វិទ្យា​ល័យ​UniKL​ ឬ​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 61​

3​.​ ថ្នាក់​អនុ​បណ្ឌិត​ និង​បណ្ឌិត​

លក្ខ​ខណ្ឌ​ចូល​សិក្សា​

-​ ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញ​ាបត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់រំ​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6​.​5​ ឬ​ TOEFL​ iBT​ =​ 90​

បញ្ជាក់​
-​ វគ្គ​សិក្សា​ទាំង​អស់​ នឹង​ចាប់​ផ្តើម​នៅ​ខែ​ កក្កដា​ និង​ មករា​
-​ ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​
-​ ថ្នាក់​អនុ​បណ្ឌិត​មាន​រយៈ​ពេល​សិក្សា​ ១​ឆ្នាំ​កន្លះ​
-​ ថ្នាក់​បណ្ឌិត​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​
-​ មាន​វគ្គ​បំ​ប៉ន​ភាសា​អង់​គ្លេស​សម្រាប់​និស្សិត​

I​V​.​ កន្លែង​ស្នាក់​នៅ​

អគារ​ស្នាក់​នៅ​ទូ​ទាំង​បរិវេណ​សាកល​វិទ្យា​ល័យ​អាច​ទទួល​និស្សិត​បាន​ចំនួន​ប្រហែល​១០
,០០០​ នាក់​។​ អគារ​ទាំង​នោះ​ប្រកប​ដោយ​ ផា​សុខ​ភាព​ ជា​មួយ​នឹង​ការ​បំពាក់​សម្ភារៈ​ល្អ​ៗ​ងាយ​ស្រួល​ឱ្យ​និស្សិត​ស្នាក់​នៅ​។​ រី​ឯ​កន្លែង​ស្នាក់​នៅ​ខាង​ក្រៅ​សាកល​វិទ្យា​ល័យ​វិញ​ ក៏​មាន​គុណ​ភាព​ល្អ​ ហើយ​តម្លៃ​សមរម្យ​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
សាកល​វិទ្យា​ល័យ​បាន​បង្កើត​ឱ្យ​មាន​ក្លឹប​ និង​សកម្ម​ភាព​ជា​ច្រើន​សម្រាប់​និស្សិត​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​មាន​ឱកាស​រាប់​អាន​មិត្តភក្តិ​ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​។​ តួ​នាទី​សំខាន់​របស់​សាកល​វិទ្យាល័យ​គឺ​ផ្តល់​នូវ​សេវា​កម្ម​ជាក់​លាក់​ ដែល​មាន​គុណ​ភាព​ខ្ពស់​ដល់​និស្សិត​ ដើម្បី​ជំរុញ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ជោគ​ជ័យ​ទាំង​ការ​សិក្សា​ និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ក្នុង​សង្គម​អំឡុង​ពេល​កំពុង​សិក្សា​។​

VI​.​ ឱកាស​ផ្សេងៗ​
និស្សិត​ដែល​មាន​បំណង​ចង់​បាន​អាជីព​ និង​ជំនាញ​បច្ចេក​ទេស​ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ​ព្រោះ​ពួក​គេ​អាច​ជ្រើស​រើស​យក​
Universiti Kuala​ Lumpur​ ដើម្បី​សិក្សា​ក្រេប​យក​ចំណេះ​ដឹង​ ព្រម​ទាំង​ទទួល​បាន​បទ​ពិសោធន៍​ តាម​រយៈ​ការ​ចុះ​ធ្វើ​កម្ម​សិក្សា​ ដោយ​ផ្ទាល់​ជា​មួយ​រោង​ចក្រ​ឧស្សា​ហកម្ម​ធំ​ៗ​ដែល​ជា​ដៃ​គូ​សហ​ការ​ជា​មួយ​សាកល​វិទ្យា​ល័យ​។​ សញ្ញាបត្រ​ត្រូវ​បាន​ទទួល​ស្គាល់​ទូ​ទាំង​ពិភព​លោក​ហើយ​ និស្សិត​ ក៏​អាច​បន្ត​ការ​សិក្សា​នៅ​តាម​សាកល​វិទ្យា​ល័យ​ល្បី​ៗ​នៅ​តាម​ទ្វីប​ អឺរ៉ុប​ និង​អាមេរិច​បាន​ផង​ដែរ​។​

VII​.​ តម្លៃ​សិក្សា​

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សាកល​វិទ្យា​ល័យ​។

 


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76215

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​