Skip to Menu Skip to Content Skip to Footer
 



មហាវិទ្យាល័យ Cambridge Tutors College London

I. ស្ថាន​ភាព​ទូ​ទៅ​
Cambridge​ Tutors​ College​ (CTC)​ ជា​មហា​វិទ្យា​ល័យ​មួយ​ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សួន​ច្បារ​ពណ៌​បៃ​តង​យ៉ាង​ស្រស់​បំ​ព្រង​ ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១​៩​៥​៨​ ។​ មហា​វិទ្យា​ល័យ​នេះ​មាន​កម្ម​វិធី​សិក្សា​ថ្នាក់​ត្រៀម​ចូល​សា​កល​វិទ្យា​ល័យ​ ឬ​ A​ Level​ សម្រាប់​បណ្តុះ​បណ្តាល​និស្សិត​ ឱ្យ​ពួក​គេ​មាន​ឱកាស​ចូល​រៀន​នៅ​ក្នុង​សា​កល​វិទ្យា​ល័យ​ល្បីៗ​ដូច​ជា​ Oxford​,Cambridge,​ Imperial​ College,​ UCL​ ហើយ​និង​ London​ School​ of​ Economics​ ជា​ដើម​។​ ភាគ​ច្រើន​នៃ​និស្សិត​ដែល​បាន​បញ្ចប់​ថ្នាក់​ត្រៀម​សា​កល​វិទ្យា​ល័យ​នៅ​ CTC​ តែង​ទទួល​បាន​និទ្ទេស​ល្អ​ A,​ A+​ នេះ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​និស្សិត​ និង​អា​ណា​ព្យា​បាល​ជា​ច្រើន​ទូទាំង​ស​កល​លោក​ ជ្រើស​រើស​ CTC​។​

II. អា​ស័យ​ដ្ឋាន​
Cambridge​ Tutors​ College​ មាន​ទី​តាំង​ស្ថិត​នៅ​ Water​ Tower​ Hill​ Croydon,​ CR0​ 5SX​ ទី​ក្រុង​ឡុងដ៍​នៃ​ចក្រ​ភព​អង់​គ្លេស​។​ និស្សិត​ និង​អា​ណា​ព្យា​បាល​អាច​ចូល​ទៅ​កាន់​គេ​ហ​ទំព័រ​ www​.ctc​.ac.​uk​ ឬ​ទំ​នាក់​ទំនង​តាម​ទូរ​ស័ព្ទ​លេខ​ +4​4​ (​0​)​2​0​ 8​6​8​8​5​2​8​4​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​មហា​វិទ្យា​ល័យ​។​

III. កម្ម​វិធី​សិក្សា​
ជា​ទូ​ទៅ​ប្រព័ន្ធ​នៃ​ការ​អប់​រំ​នៅ​ចក្រ​ភព​អង់​គ្លេស​ មុន​នឹង​ចូល​រៀន​ថ្នាក់​កម្រិត​សា​កល​វិទ្យា​ល័យ​ និ​ស្សិត​ត្រូវ​តែ​ឆ្លង​កាត់​វគ្គ​ត្រៀម​ សា​កល​វិទ្យា​ល័យ​ ឬ​ A​ Level​ ជា​មុន​សិន​ដែល​វគ្គ​នេះ​តម្រូវ​ឱ្យ​និស្សិត​ចំ​ណាយ​ពេល​សិក្សា​ពី​ ១​ឆ្នាំ​ ទៅ​ ២​ឆ្នាំ​។​ ដូច្នេះ​ CTC​ បាន​រៀប​ចំ​កម្ម​វិធី​សិក្សា​ទាំង​នេះ​ មាន​ដូច​ខាង​ក្រោមៈ​




IV. ​កន្លែង​ស្នាក់​នៅ​
ជា​ទូ​ទៅ​និ​ស្សិត​ដែល​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ត្រៀម​សា​កល​វិទ្យា​ល័យ​នៅ​ CTC​ត្រូវ​តែ​រស់​នៅ​ជា​លក្ខណៈ​គ្រួសារ​ (​Homestay​ Program​)​ ជា​មួយ​នឹង​គ្រួសារ​ជន​ជាតិ​អង់​គ្លេស​ក្នុង​តំបន់​ ដែល​នេះ​ជា​គុណ​សម្បត្តិ​យ៉ាង​ប្រ​សើរ​សម្រាប់​និ​ស្សិត​ធ្វើ​ដំ​ណើរ​ឆ្ងាយ​ពី​គ្រួសារ​
ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ពី​ព្រោះ​ពួក​គេ​មាន​អ្នក​ថែ​ទាំ​ ផ្គត់​ផ្គង់​ចំណី​អា​ហារ​ និង​ជា​ពិ​សេស​ពួក​គេ​មាន​ឱ​កាស​ហ្វឹក​ហ្វឺន​ ជំ​នាញ​ភា​សា​អង់​គ្លេស​របស់​ពួក​គេ​ ហើយ​ពួក​គេ​មិន​មាន​អា​រម្មណ៍​ថា​ឯការ​។​
V. ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​
ការ​រស់​នៅ​ជា​មួយ​គ្រួសារ​ជន​ជាតិ​អង់​គ្លេស​ និ​ស្សិត​នឹង​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ចំ​ណី​អា​ហារ​ជា​ប្រចាំ​ថ្ងៃ​។​ ជា​ធម្មតា​ ម្ចាស់​ផ្ទះ​ ដែល​មហា​វិទ្យា​ល័យ​បាន​ជ្រើស​រើស​សម្រាប់​ឱ្យ​និ​ស្សិត​ស្នាក់​នៅ​ជា​មួយ​ ពួក​គាត់​មាន​ភាព​រួស​រាយ​រាក់​ទាក់​ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​សុ​វត្ថិ​ភាព​របស់​និ​ស្សិត​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​។​ ម៉្យាង​វិញ​ទៀត​ បរិយា​កាស​ជុំ​វិញ​កន្លែង​ស្នាក់​នៅ​មាន​ភាព​ស្រស់​បំ​ព្រង​ ពោរ​ពេញ​ទៅ​ដោយ​ សួន​កំសាន្ត​សា​ធារណៈ​ និង​រោង​មហោ​ស្រប​ជា​ច្រើន​។​ លើស​ពី​នេះ​ និ​ស្សិត​ក៏​អាច​ទៅ​ទស្សនា​ទី​ក្រុង​ឡុងដ៍​ ​ដោយ​ចំ​ណាយ​ពេល​តែ​ ១​៥​ នា​ទី​ប៉ុណ្ណោះ​ពី​កន្លែង​ដែល​គេ​រស់​នៅ​តាម​រយៈ​រថ​ភ្លើង​។​

VI. ឱ​កាស​ផ្សេងៗ​
នៅ​ពេល​ដែល​និ​ស្សិត​បញ្ចប់​ការ​សិក្សា​ មហា​វិទ្យា​ល័យ​នឹង​រៀប​ចំ​រក​សា​កល​វិទ្យា​ល័យ​ល្បីៗ​ឱ្យ​និស្សិត​បន្ត​ការ​សិក្សា​ថ្នាក់​ បរិញ្ញា​បត្រ​របស់​ពួក​គេ​ ដោយ​ឈរ​លើ​លទ្ធ​ផល​ជាក់​ស្តែង​ដែល​ពួក​គេ​ទទួល​បាន​ក្នុង​អំ​ឡុង​ពេល​សិក្សា​។​ ក្រោយ​ពី​រក​បាន​សា​កល​វិទ្យា​ល័យ​ល្អ​ហើយ​ មហា​វិទ្យា​ល័យ​នឹង​ពន្យល់​ពី​វិធី​សាស្ត្រ​ដើម្បី​ឱ្យ​និ​ស្សិត​បាន​ទទួល​ជោគ​ជ័យ​លើ​ការ​សម្ភាសន៍​ចូល​សិក្សា​ ហើយ​នឹង​ជួយ​រៀប​ចំ​បែប​បទ​ ចូល​សិក្សា​ដល់​និស្សិត​។​ មហា​វិទ្យា​ល័យ​មាន​កា​រិយា​ល័យ​សម្រាប់​ឱ្យ​និ​ស្សិត​ស្វែង​រក​ការ​ប្រឹក្សា​យោ​បល់​ និង​ដោះ​ស្រាយ​រាល់​វិបត្តិ​ដែល​ជួប​ប្រទះ​អំឡុង​ពេល​កំពុង​សិក្សា​។​


VII.​ តម្លៃ​សិក្សា​




ប​ញ្ជាក់ៈ​
- តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​
- មាន​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស​សម្រាប់​និ​ស្សិត


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 1 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76198

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​