
-សាកលវិទ្យាល័យ York St John
I. ស្ថានភាពទូទៅ
York St John គឺជាសាកលវិទ្យាល័យមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៨៤១ ដោយមានឈ្មោះថា Church College for Teacher Training។ ដោយឆ្លងកាត់អស់រយៈជាងមួយសតវត្សក្នុងការបណ្តុះបណ្តាលអប់រំ York St John ត្រូវបានគេប្រកាសជាសាកលវិទ្យាល័យជាផ្លូវការនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០០៦។ សាកលវិទ្យាល័យមានមុខវិជ្ជាជាច្រើនដែលត្រូវបានរៀបចំឱ្យក្លាយទៅជាជំរើសដ៏ល្អ សម្រាប់និស្សិតទាំងកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត ដែលមានជាអាទិ៍ៈ ការផលិតកុន និងកម្មវិធីទូរទស្សន៍ ការអប់រំ ការគ្រប់គ្រងពាណិជ្ជកម្ម ទេសចរណ៍ និងសុខាភិបាល។
II. អាស័យដ្ឋាន
សាកលវិទ្យាល័យមានទីតាំងនៅ York St John University Lord Mayor's Walk, York, YO31 7EX ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ និស្សិត និងអាណាព្យាបាលអាច ចូលទៅកាន់គេហទំពរ័ www.yorksj.ac.uk ឬ ទំនាក់ទំនងតាមទូរស័ព្ទលេខ +44 (0) 1904 624624 ដើម្បីស្វែងយល់បន្ថែមទៀតអំពីសាកលវិទ្យាល័យ។
III. កម្មវិធីសិក្សា
1. ថ្នាក់បរិញ្ញាបត្រ
លក្ខខណ្ឌចូលសិក្សា
- ត្រូវមានសញ្ញាបត្រ A levels ឬ GCSE
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 6.0 ឬ TOEFL iBT = 80
2. ថ្នាក់អនុបណ្ឌិត
លក្ខខណ្ឌចូលសិក្សា
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រដែលចេញដោយគ្រឹះស្ថានដែលមានការទទួលស្គាល់លើគុណភាពអប់រំ
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 6.0 ឬ TOEFL iBT = 80
បញ្ជាក់ៈ - វគ្គសិក្សាទាំងអស់ខាងលើនឹងចាប់ផ្តើមនៅខែ កញ្ញា និង មករា
- វគ្គសិក្សាថ្នាក់បរិញ្ញាបត្រមានរយៈពេល ៣ឆ្នាំ
- វគ្គសិក្សាថ្នាក់អនុបណ្ឌិតមានរយៈពេល ១ឆ្នាំ
- មានវគ្គបំប៉នភាសាអង់គ្លេសសម្រាប់និស្សិត
IV. កន្លែងស្នាក់នៅ
និស្សិតពុំចាំបាច់ព្រួយបារម្ភចំពោះការរកកន្លែងស្នាក់នៅនោះទេ ព្រោះសាកលវិទ្យាល័យបានផ្តល់នូវជំរើសជាច្រើនលើសេវាកម្មស្នាក់នៅសម្រាប់ពួកគេទាំងក្នុងសាកលវិទ្យាល័យ និងក្រៅសាកលវិទ្យាល័យ ជាពិសេសទីតាំងទាំងនោះស្ថិតនៅជិតនឹងសាកលវិទ្យាល័យដែល អាចធ្វើដំណើរដោយថ្មើរជើងត្រឹមតែ ២០នាទីប៉ុណ្ណោះ។
V. ជីវភាពប្រចាំថ្ងៃ
សាកលវិទ្យាល័យបានបង្កើតនូវអគារជាច្រើនមានដូចជាៈ បណ្ណាល័យ សាលប្រជុំក្លឹបកីឡា មន្ទីរសុខភាព បណ្ណាគារ និង អាហារដ្ឋាន ដើម្បីបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់និស្សិត។ សាកលវិទ្យាល័យក៏បានបង្កើតក្រុមការងារជាច្រើន ដើម្បីជួយសម្របសម្រួល និងផ្តល់ប្រឹក្សាដល់និស្សិត ពេលពួកគេជួបការលំបាកផ្សេងៗទាំងការសិក្សា និងការរស់នៅ។
VI. ឱកាសផ្សេងៗ
និស្សិតទាំងអស់មានឱកាសទទួលបានបទពិសោធន៍ការងារ និងរកប្រាក់កម្រៃបន្ថែមដោយការធ្វើការក្រៅម៉ោង ឬក៏ការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗដែលរៀបចំដោយសាកលវិទ្យាល័យ។ លើសពីនេះទៅទៀត និស្សិតនឹងទទួលបាននូវការបណ្តុះបណ្តាលជំនាញខ្លីៗបន្ថែម ព្រមទាំងចូលរួមស្តាប់បទបង្ហាញដែលមានសារៈប្រយោជន៍ធ្វើឡើងដោយសាស្ត្រាចារ្យ និងវាគ្មិនជោគជ័យជាច្រើន។
VII. តម្លៃសិក្សា
បញ្ជាក់ៈ តម្លៃសិក្សាអាចមានការប្រែប្រួលទៅតាមកម្មវិធីសិក្សា និងការផ្លាស់ប្តូររបស់សាកលវិទ្យាល័យ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ