Skip to Menu Skip to Content Skip to Footer
 

ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ

​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​ នៃ​ប្រទេស​ម៉ាឡេស៊ី​

នៅ​សាល​សន្និ​សីទ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី៩​ (សាខា​ស្ទឹង​មាន​ជ័យ)​ថ្ងៃ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១១​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​  ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA LUMPUR​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នា​យក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ និង​ ឯក​ឧត្តម​បណ្ឌិត​ Y.B. Datuk Dr. Adham Baba ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សាកល​វិទ្យាល័យ​ KUALA LUMPUR​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ លោកគ្រូ​-អ្នក​គ្រូ​ និង​សិស្ស-​និស្សិត​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ជាង​១០០០​នាក់​។​
ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ធ្វើ​របាយ​ការណ៍​ថាៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ០១​ខែ​មករា​ ឆ្នាំ​២០០២​ បច្ចុប្បន្ន​មាន​ទីតាំង​ចំនួន​ ១១សាខា​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​និង​មាន​សិស្ស​-និស្សិត​កំពុង​សិក្សា​ចំនួន​ ១៧.១៣០នាក់​ ក្នុង​នោះ​នារី​ ៩.២៣៧​នាក់​។​ វិទ្យា​ស្ថាន​បាន​បង្កើត​ជា​ ប៊ែលធី​ គ្រុប​ តាម​វិញ្ញា​បនបត្រ​ក្រសួង​ពាណិជ្ជ​កម្ម​ លេខ​១៨១២​ ពណ.​នតក​ចុះ​ថ្ងៃទី​ ១៧​ ខែ​ឧសភា​ ឆ្នាំ​២០០៧​ ដែល​មាន​បម្រើ​សេវា​ធំៗ​ ៣​ដូច​ជាៈ​
១-ប៊ែល​ធី​សំណង់​
២-​ប៊ែល​ធី​ទេសចរណ៍​
៣-​ប៊ែល​ធីអប់រំ​

ដោយ​ឡែក​ ប៊ែលធី​អប់រំ​បាន​ចែក​ចេញ​ជា​ ៣ផែ្នក​ធំៗ​គឺៈ​ វិទ្យាស្ថាន​ប៊ែលធី​អន្តរ​ជាតិ ​សាកល​វិទ្យាល័យ​ប៊ែលធី​អន្តរ​ជាតិ​ និង​ប៊ែលធី​ទំនាក់​​ទំនង​អន្តរ​ជាតិ​
ក-​វិទ្យាស្ថាន​ប៊ែល​ធី​អន្តរ​ជាតិ អគារ​មាន​កំពស់​៧ជាន់​ និង​មាន​បងៀ្រន​៥​កម្មវិធី​សិក្សា​ធំៗ​ដូច​ជាៈ​(១)-ចំណេះ​ទូទៅ​(ថ្នាក់ទី១​-១២)​ (២)-​ភាសា​អង់គ្លេស​ទូទៅ​(គ្រប់​កម្រិត​) (៣)- មហា​វិទ្យាល័យ​ភាសា​បរទេស​ (៤)-​ វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​ (៥)-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិ​(TOEFL,​ Password​ & ICDL)​

ខ-​សាកល​វិទ្យា​ល័យ​ប៊ែល​ធី​អន្តរ​ជាតិ​ អគារ​មាន​កំពស់​ ១២ជាន់​ ដែល​មាន​៦​មហា​វិទ្យា​ល័យ​ធំៗ​ ដូច​ជាៈ(១)- មហា​វិទ្យាល័យ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម (២)-​មហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​អប់រំ​និង​ភាសា​ (៣)-​មហា​វិទ្យាល័យ​និតិ​សាស្រ្ត​និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ (៤)-​ មហា​វិទ្យា​ល័យ​ទេសចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​ (៥)-​ មហា​វិទ្យា​ល័យ​វិស្វ​កម្ម​និង​ស្ថា​បត្យកម្ម​ (៦)-​មហា​វិទ្យា​ល័យ​ព័ត៌‌​មាន​វិទ្យា​

គ-​ប៊ែល​ធី​ទំនាក់​ទំនង​អន្តរ​ជាតិ​ មាន​ទីតាំង​ ស្ថិត​នៅ​ ប៊ែល​ធីទី​១០​ (សាខា​អាង​ទឹក​អូឡាំ​ពិក​) និង​មាន​បម្រើ​សេវា ​ដូច​ជា​៖ ​(១)-ការ​ប​ញ្ជូន​សិស្ស​​​ទៅ​​សិក្សា​​​ក្រៅ​ប្រទេស​ (២)-កម្ម​​វិធី​​ផ្លាស់​ប្តូរ​និស្សិត​ (៣)​-ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ (៤)​-ការ​​អភិវឌ្ឍ​​ស្ថាប័ន​។​ ប៊ែល​ធី​ទំនាក់​ទំនង​អន្តរ​ជាតិ​នេះ​ ក៏​មាន​ភារ​កិច្ច​ធ្វើ​ការ​ទំនាក់​ទំនង​ និង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សាកល​​វិទ្យាល័យ​ល្បីៗ​នៅ​ឯ​ក្រៅ​ប្រទេស​ដូច​ជាៈ​ ចក្រភព​អង់គ្លេស​ សហរដ្ឋ​អា​មេ​រិក​ ម៉ា​ឡេស៊ី​ និង​ប្រទេស​នានា​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភព​លោក​ ដើម្បី​ចុះ​អនុស្សរ​ណៈ​យោគ​យល់​(MOU)​រវាង​ប៊ែល​ធី​ និង​សាកល​វិទ្យាល័យ​ក្រៅ​ប្រទេស​ទាំង​នោះ​ ដោយ​អនុវត្ត​តាម​គោល​ការណ៍​ស្តង់​ដារ​អន្តរ​ជាតិ​ ដូច​ជា​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល១​ឆមាស, ១ឆ្នាំ​, ឬតាម​កម្ម​វិធីៈ​១+៣, ២+២,​ ឬ៣+១​ មាន​ន័យ​ថាៈ​ សិស្ស​បញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​នៅ​ប៊ែលធី​ អាច​បន្ត​ការ​សិក្សា​នៅ​ឯ​សាកល​វិទ្យា​ល័យ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​ទី២​, ឆ្នាំ​ទី៣​ ឬ​ឆ្នាំ​ចុង​ក្រោយ​ ដើម្បី​ប្រឡង​យក​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ពី​សាកល​វិទ្យាល័យ​ទាំង​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​។​ ជាក់​ស្តែង​ វិទ្យាស្ថាន​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ធំៗ​២​នៅ​ចក្រភព​អង់គ្លេស​រួម​មានៈ​ សាកល​វិទ្យា​ល័យ​ Regent’s College,​ London​ និង​សាកល​វិទ្យា​ល័យ​ York​ Saint​ John​ ហើយ​ថ្មីៗ​នេះ​ ប៊ែលធី​ទំនាក់​ទំនង​អន្តរជាតិ  ក៏​​បាន​បញ្ជូន​និស្សិត​ចំនួន​០២​រូប​ ទៅ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​(Master of Business Administration) ​ នៅសាកល​វិទ្យាល័យ​ Regent’s​ College,​ London​ ផង​ដែរ។​

ថ្ងៃ​នេះ​វិទ្យាស្ថាន​ ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA LUMPUR​ នៃ​ប្រទេស​ម៉ា​ឡេស៊ី​ ក្នុង​គោល​បំណង​ដូច​ជាៈ​ (១)-អភិវឌ្ឍ​និង​រៀប​ចំ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​អាជីព​ និង​អប់រំ​ (២)​-ធ្វើ​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​បច្ចេក​ទេស​ និង​ការ​ពិ​គ្រោះ​យោ​បល់​ (៣)-​ធ្វើ​ការ​ផ្លាស់​ប្តូរ​បុគ្គ​លិក​សិក្សា​ ក្នុង​គោល​បំណង​ការ​សិក្សា​ និង​ស្រាវ​ជ្រាវ​ (៤)-​ធ្វើ​ការ​ផ្លាស់​ប្តូរ​និស្សិត​ ក្នុង​គោល​បំណង​ការ​សិក្សា​ និង​ស្រាវ​ជ្រាវ​ (៥)-​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​សកម្ម​ភាព​បង្រៀន​រួម​គ្នា​ (៦)-ធ្វើ​ការ​អភិវឌ្ឍ​មុខ​វិជ្ជា​សិក្សា​ និង​ការ​បង្រៀន​រួម​គ្នា​ (៧)-​ធ្វើ​ការ​រួម​គ្នា​នូវ​រាល់​សកម្ម​ភាព​សហ​ប្រតិ​បត្តិការ​ដែល​មាន​សក្តា​នុពល​ និង​ផ្តល់​ជា​ប្រយោជន៍​ដល់​ការ​អប់រំ​នៃ​ប្រទេស​ទាំង​ពីរ​រួម​មាន​ ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​សង្គម​ និង​វប្បធម៌។​

ឆ្លង​តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នេះ​ ឯក​ឧត្តម​សង្ឃឹម​ជឿ​ជាក់​ថា​ នឹង​បង្កើត​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ យ៉ាង​ជិត​ស្និត​រវាង​ប៊ែលធី​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​  នៃ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ការ​បញ្ជូន​សិស្ស​-និស្សិត​ទៅ​សិក្សា​នៅ​ទី​នោះ​ប្រកប​ដោយ​ជោគ​ជ័យ​។​

ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ Y.B. Datuk Dr. Adham Baba ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សាកល​វិទ្យាល័យ​ KUALA LUMPUR​ បាន​ធ្វើ​ការ​ចាប់​អារ​ម្មណ៍​ថាៈ​ លោក​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដោយ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​(MOU)​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA LUMPUR​ នៃ​ប្រទេស​ម៉ាឡេស៊ី​។​ ដោយ​មើល​ឃើញ​ថា​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​កម្ម​វិធី​សិក្សា​ដែល​មាន​លក្ខណៈ​ជា​អន្តរ​ជាតិ​ និង​ជា​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​មួយ​ដែល​ឈាន​មុខ​គេ​ និង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​កម្ពុជា​ ព្រោះ​សិស្ស-​និស្សិត​ដែល​បាន​បញ្ចប់​ ការ​សិក្សា​ពី​ប៊ែល​ធី​ សុទ្ធ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំណេះ​ដឹង​ទូ​ទៅ​ និង​ភាសា​ ហើយ​អាច​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នានា​ នៅ​ប្រទេស​ម៉ាឡេ​ស៊ីបាន​ ជា​ពិសេស​នៅ​សាកល​វិទ្យាល័យ​ KUALA LUMPUR ​ របស់​លោក​។​

ជាទី​បញ្ចប់​ ឯក​ឧត្តម​ លី ឆេង​ និង​ ឯក​ឧត្តម​បណ្ឌិត​ Y.B. Datuk Dr. Adham Baba​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​ និង​បាន​ប្រគល់​វត្ថុ​អនុស្សាវ​រីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ នា​ពេល​នោះ​ផង​ដែរ។​















ព្រឹត្តិការណ៍សំខាន់ៗ

09/01/2020:ប៊ែលធី គ្រុប រៀបចំសន្និបាត សរុបការងារឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ 05/12/2019:ពិធី​ចុះ​ហត្ថ​ លេ​ខា​លើ​អនុ​ស្ស​រណៈជាមួយ ​សា​កល​វិ​ទ្យា​ល័យ ​ហ្សូ​ហ្គុ ​ប្រ​ទេស​ជប៉ុន​
26/11/2019:ប៊ែលធី MoU សាលាគ្រប់គ្រង សណ្ឋាគារអន្តរជាតិ ប៉ាស៊ីហ្វិក ប្រទេសញូ ហ្សេឡែន 16/11/2019:MoU រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង World Skills Academy នៅប្រទេសម៉ាឡេស៊ី
26/06/2019:ប៊ែលធី MoU ជាមួយ British Council ក្រភពអង់គ្លេសបើកមជ្ឈ មណ្ឌលប្រឡង តេស្តអន្តរ ជាតិ IELTS នៅកម្ពុជា 17/06/2019:ពិធី(MoU)សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ MAHSA ប្រទេសម៉ាឡស៊ី
14/05/2019:ឯកឧត្តម បណ្ឌិត លី ឆេង ទទួល សញ្ញាបត្របណ្ឌិតកិត្តិ យសពីសាកលវិទ្យា ល័យស៊ីនហាន កូរ៉េខាងត្បូង 26/04/2019:សន្និសីទដៃគូ អន្តរជាតិឆ្នាំ ២០១៩
12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ នៅកោះពេជ្រ 09/04/2019:សន្និ​សីទ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ អន្តរ​ជាតិ ​ប៊ែល​ធី ​ឆ្នាំ​២០១៩ ​រៀប​ចំ​ឡើង​ដោយ​សា​កល​វិទ្យា​
23/03/2019:​ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ០៥​រូប​ ទៅ​ចូល​រួម​កម្ម​វិ​ធី​បោះ​ជំ​រំ​អន្តរ​ជាតិ នៅប្រទេសថៃ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia)
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​.. 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​..
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់... 23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី
14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន 05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ
29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ 27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ
24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni
04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ
12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ... 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី 26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ...
18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ 12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម
22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ... 20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី...
10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥) 08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​
16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស 06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​
07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF 12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​
28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​ 06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 15 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76674

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​