សាកលវិទ្យាល័យ Massachusetts Boston
I. ស្ថានភាពទូទៅ
University of Massachusetts Boston ជាសាកលវិទ្យាល័យមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៤ ហើយត្រូវបាន គេទទួលស្គាល់ថា ជាសាកលវិទ្យាល័យដែលមានប្រសិទ្ធភាពអប់រំយ៉ាងឧត្តុងឧត្តម ក្នុងចំណោមសាកលវិទ្យាល័យរដ្ឋទាំងអស់នៅសហរដ្ឋអាមេរិច។ សាកលវិទ្យាល័យស្ថិតនៅមិនឆ្ងាយពីទីប្រជុំជននៃទីក្រុង Boston ដែលចំណាយពេលតែប៉ុន្មាននាទីប៉ុណោ្ណះអាចទៅដល់ ដោយងាយ។ សព្ធថ្ងៃសាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាចំនួន ១៦,០០០នាក់។
II. អាសយដ្ឋាន
University of Massachusetts Boston មានទីតាំងនៅ 100 Morrissey Blvd Boston, MA 02125, rdæ Massachusetts សហរដ្ឋអាមេរិច។ និស្សិត និងអាណាព្យាបាលក៏អាចចូលទៅកាន់គេហទំពរ័ www.umb.edu ឬទំនាក់ទំនងតាម ទូរស័ព្ទលេខ +617287-5000 ដើម្បីស្វែងយល់បន្ថែមទៀតអំពីសាកលវិទ្យាល័យ។
III. កម្មវិធីសិក្សា
ដើម្បីបានចូលសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតទាំងអស់ត្រូវឆ្លងកាត់វគ្គ University Pathway Program (UPP)។ និស្សិតដែលបញ្ចប់វគ្គ UPP នឹងចូលទៅបន្តឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រ ដោយស្វ័យប្រវត្តិ។
លក្ខខណ្ឌចូលសិក្សា
- សម្រាប់ថ្នាក់ត្រៀម UPP ត្រូវមានសញ្ញាបត្រថ្នាក់វិទ្យាល័យ
- សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រ University Pathway Program(UPP) ឬ សញ្ញាបត្រ ដែលមានតម្លៃស្មើ
- ត្រូវមានពិន្ទុតេស្តអន្តរជាតិ IELTS = 5.5 ឬ TOEFL iBT = 69
បញ្ជាក់ៈ
- ថ្នាក់ត្រៀមសាកលវិទ្យាល័យ (UPP) មានរយៈពេល ១ឆ្នាំ ចាប់ផ្តើមនៅខែ មករា ឧសភា និង កញ្ញា
- ថ្នាក់បរិញ្ញាបត្រមានរយៈពេល ៤ឆ្នាំ (រួមបញ្ចូលទាំងថ្នាក់ UPP )
- មានវគ្គបំប៉នភាសាអង់គ្លេសសម្រាប់និស្សិត
IV. កន្លែងស្នាក់នៅ
និស្សិតដែលមកបន្តការសិក្សានៅ University of Massachusetts Boston ពិតជាមិនមានការព្រួយបារម្ភក្នុងការរកកន្លែងស្នាក់ នោះឡើយ ព្រោះសាកលវិទ្យាល័យមានការិយាល័យដើម្បីស្វែងរកទីតាំងស្នាក់នៅដែលមានភាពងាយស្រួល មានសុវត្ថិភាព និងបរិយាកាសល្អ ជាពិសេសស្ថិតនៅជិតនឹងទីតាំងរបស់សាកលវិទ្យាល័យផ្ទាល់តែម្តង។ និស្សិតក៏អាចជ្រើសរើសកន្លែងស្នាក់នៅ នៅទីប្រជុំជន នៃទីក្រុងបូស្តុនបានផងដែរ ដោយមានចំងាយប្រហែល ៤គីឡូម៉ែត្រប៉ុណ្ណោះពីសាកលវិទ្យាល័យ។
V. ជីវភាពប្រចាំថ្ងៃ
និស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ នឹងបានចូលរួមក្នុងសកម្មភាពជាច្រើនដែលទាក់ទងនឹងសង្គម និងវប្បធម៌។ សាកលវិទ្យាល័យបានបង្កើតឱ្យមានក្លឹបនិស្សិតជាង ១០០ ដើម្បីឱ្យនិស្សិតមានឱកាសប្រាស្រ័យទាក់ទងគ្នា និងរួមគ្នាធ្វើការជាក្រុមដើម្បីឱ្យពួកគេបានបញ្ចេញទេពកោសល្យផងដែរ។ ក្រៅពីនេះ និស្សិតគ្មានការលំបាកលើការបរិភោគ ដោយសារតែនៅក្នុងសាកលវិទ្យាល័យ មានអាហារដ្ឋានជាច្រើនដែលផ្តល់នូវមុខម្ហូបចំរុះជាតិសាសន៍តាមចំណង់ចំនូលចិត្តពួកគេ។
VI. ឱកាសផ្សេងៗ
និស្សិតនឹងទទួលបានការអប់រំលំដាប់ថ្នាក់អន្តរជាតិជាមួយសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ទី៥៦ក្នុងចំណោមសាកល វិទ្យាល័យល្បីៗទូទាំងពិភពលោក។ ម៉្យាងទៀតនិស្សិតមានឱកាសច្រើនក្នុងការទទួលបានការយកចិត្តទុកដាក់ពីសាស្ត្រាចារ្យ និងអាចទំនាក់ទំនងជាមួយពួកគាត់បានយ៉ាងងាយស្រួល ព្រោះសាកលវិទ្យាល័យបានរៀបចំថ្នាក់រៀនដែលមានទំហំសមល្មម។
VII. តម្លៃសិក្សា
បញ្ជាក់ៈ តម្លៃសិក្សាអាចមានការប្រែប្រួលទៅតាមមុខវិជ្ជាសិក្សា និងការផ្លាស់ប្តូររបស់សាកលវិទ្យាល័យ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ