
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥ និង វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី២ ឆ្នាំ២០២៥
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥” ក្រោមប្រធានបទ៖ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” និង “វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី២ ឆ្នាំ២០២៥” ក្រោមប្រធានបទ "តួនាទីរបស់គ្រឹះស្ថានឧត្តម សិក្សា ក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត” ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថានិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងអគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប គណៈអធិបតី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សិស្ស-និស្សិត គណៈប្រតិភូ ដែលមកពី ៣០ គ្រឹះស្ថានអប់រំ នៃ ១៤ ប្រទេស និងមានការផ្សាយបន្តផ្ទាល់តាមរយៈ ZOOM Cloud Meeting ទៅកាន់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណជាង ៥០០០នាក់។
ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងគោលបំណង និងមានខ្លឹមសារដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ដ៏ត្រចះត្រចង់នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតលើវឌ្ឍនភាពនៃវិស័យអប់រំ និងសេដ្ឋកិច្ចជាតិទៅកាន់ឆាកអន្តរជាតិ
២. បង្កើតបណ្តាញទំនាក់ទំនងគ្នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលចូលរួមក្នុងសន្និសីទនេះ
៣. បង្ហាញអំពីគ្រឹះស្ថានអប់រំជាដៃគូ អំពីកម្មវិធីសិក្សាទៅកាន់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស
៤. ធ្វើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងការអប់រំ តាមរយៈការផ្លាស់ប្តូរសិស្ស-និស្សិត បុគ្គលិក សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះស្ថាប័នទាំងក្នុង និងក្រៅប្រទេស
៥. ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសាលារដ្ឋ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ
៦. ចូលរួមចំណែកនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។













ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

អបអរសាទរ ពិធីបិទសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍

អបអរសាទរ ពិធីបិទសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
08/Jul/2025

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
07/Jul/2025

ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា
07/Jul/2025

ការចុះសួរសុខទុក និងជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ...
02/Jul/2025

កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
18/Jun/2025

អបអរសាទរ វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម និងពិធីសច្ចាប្រណិធាន និងបំពាក់កន្ស...
13/Jun/2025

អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមា...
09/Jun/2025

អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025

អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025

អបអរសាទរ វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែល...
06/Jun/2025

Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)