កិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១០ នៅការិយាល័យកណ្តាលនៃប៊ែលធី គ្រុប មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងពិធីជប់លៀងអបអរសាទពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយក ប៊ែលធី គ្រុប និងវត្តមានថ្នាក់ដឹកនាំក្រោមឱវាទរួមមាន ជំនួយការឯកឧត្តមអគ្គនាយក លោក អ្នកស្រីប្រធាន និងអនុប្រធានការិយាល័យលោកនាយក និង នាយករងសាខានៃ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់។ ក្នុង នោះ កិច្ចប្រជុំបូកសរុបការងារប្រចាំខែបានសង្កត់ធ្ងន់ទៅលើចំណុច ៤សំខាន់ៗ៖ ១-កំណត់ហេតុប្រជុំលើកមុន។ ២-មតិ/យោបល់របស់សមាជិកអង្គប្រជុំ។ ៣-មតិបូកសរុប របស់ឯកឧត្តមអគ្គនាយក។ ៤-ពិសាអាហារសាមគ្គីដើម្បីអបអរសាទ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ កិច្ចប្រជុំបានចាប់ផ្តើមដំណើរការពីម៉ោង៤:០០នាទីរសៀល និងបញ្ចប់នៅម៉ោង៩:៣០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ។ |