Skip to Menu Skip to Content Skip to Footer

ពិធីសូត្រមន្តបើកឲ្យដំណើរការប៊ែលធីទី៩(សាខាស្ទឹងមានជ័យ)

កាល​ពី​ថ្ងៃ​ទី១១​ ខែមីនា​ ឆ្នាំ​២០១០ គណៈគ្រប់​គ្រង បុគ្គលិក​ និង លោកគ្រូ-អ្នកគ្រូ នៃប៊ែល​ធី គ្រុប​ បាន​ប្រារព្ធ​ធ្វើ​ពីធី​សូត្រមន្ត​បើក​អោយ​ដំណើរ​ការ វិទ្យាស្ថាន​ ប៊ែលធី ​អន្តរជាតិ​ទី៩​(សាខា​ស្ទឹង​មានជ័យ) ដែល​មាន​អាសយ​ដ្ឋាន​អគារ​លខ​៣០៣២​ ផ្លូវ​វេងស្រេង កែង២១៧ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ ​មានជ័យ​ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្តម​ លី​ ឆេង ទីប្រឹក្សា​អមទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជា​អគ្គនាយក ប៊ែលធី គ្រុប​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី គណៈគ្រប់​គ្រង​វិទ្យាស្ថាន​ទាំង​៩សាខា​។
ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​អគ្គនាយក​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​បើក​បន្ថែម​នូវ​សាខា​ថ្មីនេះ​ថាៈ​ ដោយ​​មាន​ការ​កើន​ឡើង​នូវ​ចំនួន​សិស្ស-និស្សិត ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ និង​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​របស់​សិស្ស-និស្សិត ក៏​ដូច​ជា​អាណា​ព្យាបាល​ គណៈគ្រប់​គ្រង​វិទ្យាស្ថាន​ក៏​បាន​សម្រេច​បើក​សាខា​ថ្មី​នេះ​ឡើង​ ដែលមាន​​ចំនួន​ ១៣៥​បន្ទប់ កំពស់​៧​ជាន់ ចំណត​រថយន្ត​ធំ​ទូលាយ​នៅ​ក្រោម​ដី ​និង​ជាន់​ផ្ទាល់​ដី និង​មាន​សាល​ប្រជុំ​ធំ​នៅ​ជាន់​លើ​អាច​ដាក់​ចំនួន​មនុស្ស​បាន​១២០០នាក់​ ព្រមទាំង​មាន​លទ្ធភាព​ទទួល​សិស្ស​អោយ​សិក្សា​បាន​ចំនួន​ប្រហែល​១0,00០នាក់
ឯកឧត្តម​ក៏​បាន​បន្ត​ទៀត​ថា បេសកកម្ម​ជា​ចម្បង​របស់​វិទ្យាស្ថាន​គឺ ​ចូល​រួម​ចំណែក​​​ បង្កើន​ធន​ធាន​​មនុស្ស​ ជា​មួយ​រាជ​រដ្ឋាភិ​បាល​ ព្រម​ទាំងអភិវឌ្ឍ​ប្រទេស​យើង​ អោយ​រីក​ចំរើន​ឆាប់​រហ័ស​ ស្រប​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​ (ដើ​ម្បី​កំ​ណើន​ ការ​ងារ​ សមធម៌​ និង​ប្រសិទ្ធភាព ​នៅ​កម្ពុជា) របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ជា​វីរៈ​កុល​បុត្រ​ខ្មែរ​ដ៏​ឆ្នើម ​និង​ជា​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ដ៏​ឈ្លាស​វៃ​។

ដើម្បីធានា​នូវ​គុណ​ភាព​អប់រំដល់​សិស្ស​-និស្សិត​ ​វិទ្យាស្ថាន​ក៏​បាន​ដាក់​ចេញ​នូវ​បាវ​ចនា​បួន​ជា​អាទិភាព​របស់​ខ្លួន​សម្រាប់អនាគត​គឺ​ “គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព និង​ សីលធម៌” និងបានធ្វើការ​បណ្តុះ​បណ្តាល​លើ​មុខ​វិជ្ជា​ធំៗ​ចំនួន​៥​ រួម​មានៈ

១- ចំណេះ​ទូទៅ​ (General Education) មាន​ពី​ថ្នាក់​ទី១​ ដល់​ទី​១២​ សិក្សា​តាម​កម្ម​វិធី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​មាន​បន្ថែម​ភាសា​អង់​គ្លេស​លើ​ចំនង​ជើង​-ចំនង​ជើង​រង​ និង​សិក្សា​កម្ម​វិធី​​កុំព្យូទ័រ​ ចាប់​ពី​ថ្នាក់​ទី​៦​ដល់​ទី៨​។​ ពេល​បញ្ចប់​ការ​សិក្សា​តាម​កំរិត​ បឋម​-ទុតិយភូមិ​សិស្ស​ទាំង​ អស់​ ត្រូវ​ទទួល​ បាន​សញ្ញាបត្រ​​​ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។

២- ភាសា​អង់គ្លេស​ទូទៅ​ (ESL, English as a Second​ Language) ពី​កំរិត​Pre-School​ ដល់​ Level12​ សិក្សា​តាម​បែប​អាមេរិកកាំង​ (American System)​ ហើយ​សៀវ​ភៅ​សិក្សា​ទាំង​អស់​ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ដោយ​​​​​​ក្រុម​ហ៊ុន​ McGraw-Hill Education នៅ​​សហរដ្ឋ​អាមេរិក​។​ ចំពោះ​ សិស្ស​ Level 12​ (High-Advanced Level)​ ពេល​បញ្ចប់​ការ​សិក្សា​ត្រូវ​ទទួល​បាន​វិញ្ញាបន បត្រ​២ប្រភេទ​ដែល​មាន​ដូចខាង​ក្រោមៈ​

*ប្រភេទ​ទី១ ជា​វិញ្ញាបន​បត្រ​បញ្ជាក់​ការ​សិក្សា​​កំរិត​ក្នុង​ស្រុក ​ដែល​ចេញ​ដោយ ​ប៊ែលធី​ការិយាល័យ​ កណ្តាល​ (Head Office)​។​

*ប្រភេទ​ទី២ ជា​វិញ្ញាបន​បត្រ​ភាសា​អង់គ្លេស​កំរិត​អន្តរ​ជាតិ​ (Password ឬ TOEFL)​ ដែល​ចេញ​​ដោយ​ក្រុមហ៊ុន​ English Language​ Testing Ltd​ មាន​ទី​តាំង​នៅ​ទី​ក្រុងឡុង​នៃ​ប្រទេស​​អង់គ្លេស និង​វិញ្ញាបន​បត្រ​ថូហ្វល ​(TOEFL) ​ដែល​ចេញ​ដោយ​ស្ថាប័ន​ ETS​ (Educational Testing Service) មាន​ទីតាំង​ធំ​នៅ​សហរដ្ឋ​​​អាមេរិក​។

៣- មហាវិទ្យាល័យ​ភាសាបរទេស និង​គ្រប់​គ្រង​ពាណិជ្ជ​កម្មៈ ដែល​មាន​កំរិត​ អនុបណ្ឌិត​(MBA & MEd) បរិញ្ញាបត្រ (BA & BEd) បរិញ្ញាបត្ររង (AA in English) និង​សិក្សា​តាម​ប្រព័ន្ធ​ក្រេឌីត។

៤- វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​ (Computer Training Course) ដែល​មាន​ ២២​កម្ម​វិធី​ ហើយ​កម្ម​វិធី​ទាំង​នោះ​ គឺ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​។

៥- ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិៈ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ទទួល​សិទ្ធិ​ និង​ច្បាប់​ អនុញ្ញាត​អោយ​បើក​មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​ជា​អន្តរ​ជាតិ​ជា​ ផ្លូវ​ការ​ធំ​ៗ ៣​ ពី​បណ្តា​ស្ថាប័នភាសា​អង់គ្លេស​ និង​កុំព្យូទ័រជា​អន្តរ​ជាតិ​ ដូច​ជាៈ

ក- មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​ថូហ្វល (TOEFL iBT, Test of English as a Foreign Language) ជា​មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​ជា​អន្តរជាតិ​ ដែល​ទទួល​ស្គាល់​ជាង​ ១៦០​ប្រទេស​នៅលើ​ពិភព​លោក​ និង​ចេញ​ច្បាប់​អនុញ្ញាតដោយ​ស្ថាប័ន (Educational Testing Services) ដែលមាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក ។

ខ- មជ្ឈម ​ណ្ឌល​ប្រឡង​តេស្ត​ភាសា​អង់គ្លេស​អន្តរ​ជាតិ​ (Password Test) ជា​មជ្ឈ​មណ្ឌល​ប្រឡង​ តេស្ត​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​តាម​បែប​ English System ដែលទទួលស្គាល់​ដោយ​​ក្រុម​ហ៊ុន​ English Language Testing Ltd ដែល​មាន​ទីតាំង​នៅ​ ទីក្រុង​ឡុង​ នៃ​ប្រទេស​អង់គ្លេស​ ។

គ- មជ្ឈ ​មណ្ឌល​ប្រឡង​តេស្ត​កុំព្យូទ័រ​អន្តរ​ជាតិ​ ICDL (International Computer Driving License) ជា​មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ផ្នែក​កុំព្យូទ័រ​ជា​អន្តរ​ ជាតិ ដែល​ទទួល​ស្គាល់​ដោយ​ ICDL Foundation​ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស។ គ្រប់ ​តេស្ត​អន្តរ​ ជាតិ​ទាំង​អស់​សុទ្ធ​តែ​បាន​រៀប​ចំ​ឡើង​តាម​បែប​ខ្នាត​ អន្តរ​ជាតិ​ ហើយ​សិស្ស​ដែល​បាន​ប្រឡង​តេស្ត​​​​អន្តរ​ ជាតិ​នៅ​មជ្ឈម​ណ្ឌល​ប្រឡង​របស់​​ ប៊ែលធី​ ការិយា​ល័យ​កណ្តាល​ (អូរឫស្សី)​ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​អន្តរជាតិ​ ដែល​ចេញ​ដោយ​ស្ថាប័ន​ខាង​លើ​ដោយ​ផ្ទាល់​។
ជា​ទីបញ្ចប់​ ឯកឧត្តម​បាន​​ថ្លែង​​អំណរ​គុណដល់​ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ដែល​ជា​អាណា​ព្យាបាល​សិស្ស-និស្សិត​ទាំង​អស់​ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​លើការ​ដឹកនាំ​គ្រប់គ្រង​របស់​ថ្នាក់​ដឹក​នាំ​នៃ​វិទ្យា​ស្ថាន​ ប៊ែលធី អន្តរជាតិ​កន្លង​មក​ ហើយ​ដើម្បី​អប​អរ​សាទរ​ក្នុងការបើក​អោយ​ដំណើរ​នូវ​វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ​ទី​៩ វិទ្យាស្ថាន​មាន​ផ្តល់​ជូន​​ សៀវភៅ​សិក្សា​គូល័រ​ច្បាប់ដើម ដល់​សិស្ស​-និស្សត​ ដែល​ចុះឈ្មោះចូលរៀន​ ថា្នក់​ភាសា​អង់គ្លេស​​ទូទៅ​១វគ្គ​សិក្សា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

 

វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១

អបអរសាទរការបើក

វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០

ចូលរៀន:០៦-០៩-២០១០

-បង់១ឆ្នាំផ្តល់ជូន

ឯកសណ្ឋាន ២សម្រាប់

-បង់១វគ្គផ្តល់ជូន

សៀវភៅគូល័រ ១ឈុត

ផុតកំណត់:២០-០៩-២០១០

ដៃគូអប់រំ

កិច្ច​សហការក្រៅប្រទេស

មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ

១-មជ្ឈមណ្ឌលប្រឡងតេស្ត
ភាសាអង់គ្លេស ថូហ្វល

២-មជ្ឈមណ្ឌលប្រឡងតេស្ត
ភាសាអង់គ្លេស Password

៣-មជ្ឈមណ្ឌលប្រឡងតេស្ត
កុំព្យូទ័រ ICDL

ទំនាក់ទំនង

ការិយាល័យ​ កណ្តាល

អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,​សង្កាត់​បឹង​ប្រលិត​,​៧មករា,
ក្រុងភ្នំពេញ​,​ កម្ពុជា
អ៊ីម៉េលៈ info@beltei.edu.kh
ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦
            ០២៣ ៩៩៩៩ ៨៦
            ០២៣ ៩៩៩៩ ៧៥
ទូរសារ: ០២៣ ៩៩៦ ៨៨៩

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 66683

I-ចំណេះទូទៅ


ផ្តល់​នូវ​ចំណេះ​ដឹង​ទូទៅ​ និង​សីលធម៌​ អានបន្ថែម

II-ភាសាអង់គ្លេសទូទៅ


ឱកាស​​សិក្សានៅ​ក្រៅ​ប្រទេស​អាន​បន្ថែម

III-ថ្នាក់​មហាវិទ្យាល័យ


ឯក​ទេស​ភាសា​អង់​គ្លេស           អាន​បន្ថែម

IV-ថ្នាក់​កុំព្យូទ័រ


មាន​កម្ម​វិធីថ្មីៗ​ពេញ​និ​យម         អាន​បន្ថែម

V-ថ្នាក់ថូហ្វល


តេស្ត​ភា​សា​អង់​គ្លេស​ជា​អន្តរ​ជាតិ​អាន​បន្ថែម