៤-ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១
ក-អំពីថ្នាក់ត្រៀមមុនចូលថ្នាក់ទី១ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១ គឺជាថ្នាក់សំរាប់កុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅហើយត្រូវសិក្សារយៈពេល១ឆ្នាំ។ ថ្នាក់ត្រៀមនេះត្រូវបានរៀបចំឡើងដើម្បីធ្វើអោយកុមារត្រៀមលក្ខណៈ ចូលរៀនថ្នាក់បឋមសិក្សាទី១ដោយស្វ័យប្រវត្តិ ដែលសិក្សាតាមកម្មវិធីពិសេសៗរៀបចំសំរាប់កុមារដែលរួមមានស្រៈនិងព្យញ្ជានៈជាភាសាខ្មែរ និងភាសាអង់គ្លេសដែលធ្វើអោយកុមារមានមូលដ្ឋានគ្រឹះក្នុងការនិយាយ ការស្តាប់ ការសរសេរ និងការអាន។ ខ-អំពីគ្រូបង្រៀនវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យបឋមសិក្សា និងគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។ គ-អំពីថ្នាក់រៀនបន្ទប់រៀននីមួយៗរបស់ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្សនិងការបង្រៀនរបស់គ្រូ និងកំណត់ចំនួនសិស្សត្រឹមតែ ២០ ទៅ ២៥នាក់ក្នុងមួយថ្នាក់។ ឃ-សម្ភារៈរូបវ័ន្តវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ង-អំពីការប្រឡងសិស្សត្រូវធ្វើការប្រឡងដើម្បីវាស់សមត្ថភាព តាមរយៈការប្រឡងប្រចាំខែ ត្រីមាស ប្រឡងបញ្ចប់វគ្គមុនពេលចូលរៀនថ្នាក់បឋមសិក្សាថ្នាក់ទី១។ ច-សៀវភៅសិក្សាPreschool 1:
Preschool 2:
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ឆ-អំពីតម្លៃសិក្សា ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១
| Grade | 3 Months | 6 Months |
| Preschool 1 | $ ៧៥ | $ ១៣០ |
| Preschool 2 |
$ ៧៥ | $ ១៣០ |
ជ-កាលបរិច្ឆេទនិងម៉ោងសិក្សា
| មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
| ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១ | ថ្ងៃនិងម៉ោងសិក្សា សិក្សាពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ព្រឹក-៨:០០ – ១០:៣០ ល្ងាច-២:០០ – ៤:៣០ |
បវេសនកាលប្រចាំឆ្នាំ មាន៤វគ្គក្នុង១ឆ្នាំ -ខែកុម្ភៈ - ខែសីហា -ខែឧសភា - ខែវិច្ឆិកា -ខែសីហា - ខែកុម្ភៈ -ខែវិច្ឆិកា - ខែឧសភា |
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 7 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67400




























