១-អំពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ក-ប្រវត្តិដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានចាប់ផ្តើមដំណើរការកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដំបូងបង្អស់នៅឆ្នាំសិក្សា ២០០៥-២០០៦។ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិបានបង្កើត ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាផ្លូវការ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៦ តាមសេចក្តីប្រកាស លេខ ១៤២៦ អយក.ប្រក របស់ក្រសួងអប់រំយុវជននិងកីឡា។ ក្នុងការដំណើរការថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅឆ្នាំ សិក្សា ២០០៥-២០០៦ និង ២០០៦-២០០៧ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិត្រូវបានវាយតំលៃទទួលស្គាល់ការបណ្តុះបណ្តាលបណ្តោះអាសន្នដោយ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ប៉ុន្តែនៅឆ្នាំសិក្សា២០០៧-២០០៨ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិបានទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិលើដំណើរការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានពី គណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា ដើម្បីចេញវិញ្ញាបនបត្រដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ សិក្សា ២០០៧-២០០៨, ២០០៨-២០០៩ និង ២០០៩-២០១០។ ខ-អំពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានថ្នាក់ឆ្នាំសិក្សាមូលដ្ឋានគឺ ជាថ្នាក់បណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋាន ដែលផ្តល់ពុទ្ធិទូទៅលើ វិស័យទាំងបួនដូចខាងក្រោមៈ ១-សិល្បៈ និងមនុស្សសាស្រ្ត២-គណិតសាស្រ្ត វិទ្យាសាស្រ្តនិងកុំព្យូទ័រវិទ្យា ៣-វិទ្យាសាស្រ្តសង្គម ៤-ភាសាបរទេស គ-អំពីគ្រូបង្រៀនវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យឧត្តមសិក្សា និងថ្នាក់អនុបណ្ឌិត ហើយគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលបាននូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។ ឃ-អំពីថ្នាក់រៀនបន្ទប់រៀននីមួយៗរបស់វិទ្យាស្ថាន ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្ស និងការបង្រៀនរបស់គ្រូ។ វិទ្យាស្ថានកំណត់ ចំនួនសិស្សត្រឹមតែ២០ ទៅ២៥ នាក់ ក្នុងមួយថ្នាក់ ហើយបង្កើត និងពង្រឹងបរិយាកាសនិយាយភាសាអង់គ្លេស ទាំងនៅក្នុងថ្នាក់ និង ក្នុងបរិវេណវិទ្យាស្ថាន។ ង-សម្ភារៈរូបវ័ន្តវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ច-កម្មវិធីសិក្សាសៀវភៅសិក្សា ឯកសារសិក្សាផ្សេងៗ និងឯកសារបងៀនស្របទៅតាមក្រសួងអប់រំយុវជននិងកីឡា ហើយត្រូវបានយល់ព្រមនិងគាំទ្រ ដោយគ្រឹះស្ថានឧត្តមសិក្សា និងគណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)។ ឆ-លក្ខ័ខ័ណ្ឌចូលរៀន
ជ-សៀវភៅសិក្សា១. Core English 1 & 2 |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ឈ-អំពីតម្លៃសិក្សា
| ថ្នាក់ | តម្លៃ១ឆមាស | តម្លៃ១ឆ្នាំ |
| បរិញ្ញាបត្រ និង បរិញ្ញាបត្ររង |
$ ១៩០ | $ ៣៥០ |
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 4 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67563































