Skip to Menu Skip to Content Skip to Footer

១-ថ្នាក់ត្រៀមប្រឡង ភាសាអង់គ្លេសជាអន្តរជាតិ TOEFL

មជ្ឈមណ្ឌលប្រឡង ថូហ្វល ជាផ្លូវការ

ក-អំពី​មជ្ឈមណ្ឌល​ប្រ​ឡង​ថូហ្វល

វិទ្យាស្ថាន​ ប៊ែល​ធី​ ជា​មជ្ឈ​មណ្ឌល​ប្រឡង​ថូហ្វល​ ដែល​ផ្តល់​សិទ្ធិ​ដោយ​អង្គការ​ ETS​ សំរាប់​ធ្វើ​ការ​ប្រឡង​ ថូហ្វល​ជា​ផ្លូវ​ការ​ នៅ​រាជធានី​ ភ្នំពេញ​។

ខ-អំពី​ថូ​ហ្វល

ថូ​ហ្វល​ (TOEFL)​មក​ពី​ពាក្យ​ Test of English as a Foreign languages បង្កើត​ឡើង​ដោយ​អង្គ​ការ​ ETS ​នៅ​សហ​រដ្ឋ​អាមេ​រិក។​ ថូ​ហ្វល​ជា​តេស្ត​សម្រាប់​ វាស់​ស្ទង់​ភា​សា​អង់​គ្លេស​ ជា​អន្តរ​ជាតិ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជាង​ ១៣០​ ប្រ​ទេស។​ ថូ​ហ្វល​គឺ​ ជា​ស្ពាន​សំ​រាប់​អ្នក​ ដែល​ស្វែង​រក​ អា​ហា​រូប​ករណ៍​ជា​អន្តរ​ជាតិ​ ទៅ​សិក្សា​ ឬ​ធ្វើ​ការ​នៅ​បរ​ទេស​ ជា​ពិសេស​នៅ​ សហ​រដ្ឋ​អាមេ​រិក។​ មនុស្ស​គ្រប់​វ័យ​អាច​ ធ្វើ​ការ​ប្រ​ឡង​ថូ​ហ្វល​ ដើ​ម្បី​វាស់​ស្ទង់​ សម​ត្ថភាព​ដោយ​មិន​គិត​ពី​ អា​យុ​និង​ល័ក្ខខ័ណ្ឌ​ នៃ​កំរិត​វប្ប​ធម៌​(សញ្ញា​បត្រ​)ឡើយ។

គ-អំពី​ថ្នាក់​ត្រៀមថូ​ហ្វល

ជា​វគ្គ​សិក្សា​ ដើ​ម្បី​អោយ​ភា​សា​អង់​គ្លេស​ របស់​លោក​អ្នក​ទទួល​ស្គាល់​ ទូ​ទាំង​ពិភព​លោក។​ ប​ន្ទាប់​ពី​រៀន​ចប់​ វគ្គ​នេះ​លោក​អ្នក​អាច​ប្រ​ឡង​ ដើ​ម្បី​បញ្ជាក់​សម​ត្ថ​ភាព​ភា​សា​អង់​គ្លេស​ ជា​លក្ខណៈ​អន្តរ​ជាតិ​ របស់​លោក​អ្នក​ នៅ​ប៊ែល​ធី​ ដោយ​ផ្ទាល់​តែ​ម្តង​ ហើយ​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​ ត្រូវ​បាន​ទទួល​ស្គាល់​ ជា​ផ្លូវ​ការ​ជាង​១៣០​ប្រ​ទេស។

ឃ-លក្ខណ​សម្បត្តិ​ថ្នាក់​ត្រៀម​ថូ​ហ្វល

-សិស្ស​អាច​សិ​ក្សា​ និង​អនុ​វត្ត​ដោយ​ផ្ទាល់​​ នៅ​ក្នុង​បន្ទប់​ប្រ​ឡង​ថូ​ហ្វល​ ជា​ផ្លូវ​ការ​​របស់​ប៊ែលធី។-សិស្ស ​អាច​អនុ​វត្ត​ ធ្វើ​តេស្ត​គំរូ​​ ដែល​ដូច​គ្នា​នឹង​តេស្ត​ប្រ​ឡង​ ពិត​ប្រា​កដ​ដែល​ធ្វើ​អោយ​សិស្ស​ មាន​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ​ ក្នុង​ការ​ប្រ​ឡង​តេស្ត​ ពិត​ប្រា​កដ​ដើ​ម្បី​ឲ្យ​បាន​ពិន្ទុ​ច្រើន។

ង-អំពីគ្រូបង្រៀន

វិទ្យាស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​គ្រូប​ង្រៀន​ជន​ជាតិ​ដើម​​ ដែល​​មាន​​សញ្ញា​បត្រ​​គរុកោសល្យ​, ថ្នាក់​បរិញ្ញា​បត្រ​ និងថ្នាក់​អនុបណ្ឌិត​ ប្រកប​ដោយ​​ការ​​យក​ ចិត្ត​​ទុក​​ដាក់​ ភាព​ច្នៃ​​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព្យ​កោសល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​​ការ​​​​បង្រៀន​ ដែល​​ធ្វើ​​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​​នូវ​​ចំណេះ​​ដឹង​ ប្រកប​​ដោយ​​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

ច-អំពីថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ​របស់​វិទ្យាស្ថាន​ ប៊ែលធី​ មាន​ម៉ា​ស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាម៉េរ៉ា​សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស​ និង​ការ​បង្រៀន​របស់​គ្រូ។​ វិទ្យា​ស្ថាន​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ២០​ ទៅ​២៥​ នាក់​ ក្នុង​មួយ​ថ្នាក់​ ហើយ​សិស្ស​មាន​ ឱកាស​ ច្រើន​ក្នុង​ការ​អនុវត្ត​ផ្ទាល់​ជា​មួយ​ការ​ធ្វើ​តេស្ត​នៅ​លើ​ កុំព្យូទ័រ​ដែល​មាន​លក្ខណៈ​​ដូចនឹង​​ការ​ប្រឡង​ ពិត​ប្រាកដ។

ឆ-សម្ភារៈរូបវ័ន្ត

វិទ្យាស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ជ-កម្មវិធីសិក្សា

សៀវ​ភៅ​សិក្សា​ ឯក​សារ​សិក្សា​ផ្សេងៗ​ និង​ឯក​សារ​បងៀន​ ត្រូវ​បាន​គាំទ្រ​ និង​ឧប​ត្ថម​ ដោយ​អង្គការ​ ETS​ (Educational​ Testing Service) ​នៅ​សហ​រដ្ឋ​អា​មេរិក។










ឈ-តម្លៃសិក្សា

ថ្នាក់សិក្សា ៣ខែ
ថ្នាក់ពេញម៉ោង (រយៈពេល ១៥០ម៉ោង) $​ ២០០
ថ្នាក់ក្រៅម៉ោង (រយៈពេល ៩០ម៉ោង) $​ ១៥០

ញ-វគ្គសិក្សា ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ថ្នាក់ត្រៀមប្រឡង
ថូហ្វល​ (TOEFL) និង Password
ថ្ងៃនិងម៉ោងសិក្សា
សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ
ថ្នាក់​ពេញម៉ោង​៖
ព្រឹក-៨:០០-១០:៣០
រសៀល-២:០០-៤:៣០

ថ្នាក់​ក្រៅម៉ោង​៖
ល្ងាច-៥:៣០-៧:០០
វគ្គសិក្សាប្រចាំឆ្នាំ
មាន៤វគ្គក្នុង​១ឆ្នាំ
-ខែកុម្ភៈ - ខែឧសភា
-ខែឧសភា - ខែសីហា
-ខែសីហា - ខែវិច្ឆិកា
-ខែវិច្ឆិកា - ខែកុម្ភៈ

 

 

វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១

អបអរសាទរការបើក

វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០

ចូលរៀន:០៦-០៩-២០១០

-បង់១ឆ្នាំផ្តល់ជូន

ឯកសណ្ឋាន ២សម្រាប់

-បង់១វគ្គផ្តល់ជូន

សៀវភៅគូល័រ ១ឈុត

ផុតកំណត់:២០-០៩-២០១០

ដៃគូអប់រំ

កិច្ច​សហការក្រៅប្រទេស

មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ

១-មជ្ឈមណ្ឌលប្រឡងតេស្ត
ភាសាអង់គ្លេស ថូហ្វល

២-មជ្ឈមណ្ឌលប្រឡងតេស្ត
ភាសាអង់គ្លេស Password

៣-មជ្ឈមណ្ឌលប្រឡងតេស្ត
កុំព្យូទ័រ ICDL

ទំនាក់ទំនង

ការិយាល័យ​ កណ្តាល

អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,​សង្កាត់​បឹង​ប្រលិត​,​៧មករា,
ក្រុងភ្នំពេញ​,​ កម្ពុជា
អ៊ីម៉េលៈ info@beltei.edu.kh
ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦
            ០២៣ ៩៩៩៩ ៨៦
            ០២៣ ៩៩៩៩ ៧៥
ទូរសារ: ០២៣ ៩៩៦ ៨៨៩

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 67564

I-ចំណេះទូទៅ


ផ្តល់​នូវ​ចំណេះ​ដឹង​ទូទៅ​ និង​សីលធម៌​ អានបន្ថែម

II-ភាសាអង់គ្លេសទូទៅ


ឱកាស​​សិក្សានៅ​ក្រៅ​ប្រទេស​អាន​បន្ថែម

III-ថ្នាក់​មហាវិទ្យាល័យ


ឯក​ទេស​ភាសា​អង់​គ្លេស           អាន​បន្ថែម

IV-ថ្នាក់​កុំព្យូទ័រ


មាន​កម្ម​វិធីថ្មីៗ​ពេញ​និ​យម         អាន​បន្ថែម

V-ថ្នាក់ថូហ្វល


តេស្ត​ភា​សា​អង់​គ្លេស​ជា​អន្តរ​ជាតិ​អាន​បន្ថែម