១-ថ្នាក់ត្រៀមប្រឡង ភាសាអង់គ្លេសជាអន្តរជាតិ TOEFL
មជ្ឈមណ្ឌលប្រឡង ថូហ្វល ជាផ្លូវការ

ក-អំពីមជ្ឈមណ្ឌលប្រឡងថូហ្វលវិទ្យាស្ថាន ប៊ែលធី ជាមជ្ឈមណ្ឌលប្រឡងថូហ្វល ដែលផ្តល់សិទ្ធិដោយអង្គការ ETS សំរាប់ធ្វើការប្រឡង ថូហ្វលជាផ្លូវការ នៅរាជធានី ភ្នំពេញ។ ខ-អំពីថូហ្វលថូហ្វល (TOEFL)មកពីពាក្យ Test of English as a Foreign languages បង្កើតឡើងដោយអង្គការ ETS នៅសហរដ្ឋអាមេរិក។ ថូហ្វលជាតេស្តសម្រាប់ វាស់ស្ទង់ភាសាអង់គ្លេស ជាអន្តរជាតិ ដែលមានការទទួលស្គាល់ជាង ១៣០ ប្រទេស។ ថូហ្វលគឺ ជាស្ពានសំរាប់អ្នក ដែលស្វែងរក អាហារូបករណ៍ជាអន្តរជាតិ ទៅសិក្សា ឬធ្វើការនៅបរទេស ជាពិសេសនៅ សហរដ្ឋអាមេរិក។ មនុស្សគ្រប់វ័យអាច ធ្វើការប្រឡងថូហ្វល ដើម្បីវាស់ស្ទង់ សមត្ថភាពដោយមិនគិតពី អាយុនិងល័ក្ខខ័ណ្ឌ នៃកំរិតវប្បធម៌(សញ្ញាបត្រ)ឡើយ។ គ-អំពីថ្នាក់ត្រៀមថូហ្វលជាវគ្គសិក្សា ដើម្បីអោយភាសាអង់គ្លេស របស់លោកអ្នកទទួលស្គាល់ ទូទាំងពិភពលោក។ បន្ទាប់ពីរៀនចប់ វគ្គនេះលោកអ្នកអាចប្រឡង ដើម្បីបញ្ជាក់សមត្ថភាពភាសាអង់គ្លេស ជាលក្ខណៈអន្តរជាតិ របស់លោកអ្នក នៅប៊ែលធី ដោយផ្ទាល់តែម្តង ហើយលទ្ធផលនៃការប្រឡង ត្រូវបានទទួលស្គាល់ ជាផ្លូវការជាង១៣០ប្រទេស។ ឃ-លក្ខណសម្បត្តិថ្នាក់ត្រៀមថូហ្វល-សិស្សអាចសិក្សា និងអនុវត្តដោយផ្ទាល់ នៅក្នុងបន្ទប់ប្រឡងថូហ្វល ជាផ្លូវការរបស់ប៊ែលធី។-សិស្ស អាចអនុវត្ត ធ្វើតេស្តគំរូ ដែលដូចគ្នានឹងតេស្តប្រឡង ពិតប្រាកដដែលធ្វើអោយសិស្ស មានការត្រៀមលក្ខណៈបានល្អ ក្នុងការប្រឡងតេស្ត ពិតប្រាកដដើម្បីឲ្យបានពិន្ទុច្រើន។ ង-អំពីគ្រូបង្រៀនវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនជនជាតិដើម ដែលមានសញ្ញាបត្រគរុកោសល្យ, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ប្រកបដោយការយក ចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេព្យកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។ ច-អំពីថ្នាក់រៀនបន្ទប់រៀននីមួយៗរបស់វិទ្យាស្ថាន ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្ស និងការបង្រៀនរបស់គ្រូ។ វិទ្យាស្ថានកំណត់ចំនួនសិស្សត្រឹមតែ ២០ ទៅ២៥ នាក់ ក្នុងមួយថ្នាក់ ហើយសិស្សមាន ឱកាស ច្រើនក្នុងការអនុវត្តផ្ទាល់ជាមួយការធ្វើតេស្តនៅលើ កុំព្យូទ័រដែលមានលក្ខណៈដូចនឹងការប្រឡង ពិតប្រាកដ។ ឆ-សម្ភារៈរូបវ័ន្តវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ជ-កម្មវិធីសិក្សាសៀវភៅសិក្សា ឯកសារសិក្សាផ្សេងៗ និងឯកសារបងៀន ត្រូវបានគាំទ្រ និងឧបត្ថម ដោយអង្គការ ETS (Educational Testing Service) នៅសហរដ្ឋអាមេរិក។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ឈ-តម្លៃសិក្សា
| ថ្នាក់សិក្សា | ៣ខែ |
| ថ្នាក់ពេញម៉ោង (រយៈពេល ១៥០ម៉ោង) | $ ២០០ |
| ថ្នាក់ក្រៅម៉ោង (រយៈពេល ៩០ម៉ោង) | $ ១៥០ |
ញ-វគ្គសិក្សា និងម៉ោងសិក្សា
| មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
| ថ្នាក់ត្រៀមប្រឡង ថូហ្វល (TOEFL) និង Password |
ថ្ងៃនិងម៉ោងសិក្សា សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ ថ្នាក់ពេញម៉ោង៖ ព្រឹក-៨:០០-១០:៣០ រសៀល-២:០០-៤:៣០ ថ្នាក់ក្រៅម៉ោង៖ ល្ងាច-៥:៣០-៧:០០ |
វគ្គសិក្សាប្រចាំឆ្នាំ មាន៤វគ្គក្នុង១ឆ្នាំ -ខែកុម្ភៈ - ខែឧសភា -ខែឧសភា - ខែសីហា -ខែសីហា - ខែវិច្ឆិកា -ខែវិច្ឆិកា - ខែកុម្ភៈ |
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 3 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67562





























