៤-ភាសាអង់គ្លេសថ្នាក់ដំបូង
សំរាប់មនុស្សពេញវ័យ(មិនទាន់ចេះសោះ)
ក-អំពីភាសាអង់គ្លេសថ្នាក់ដំបូងជាថ្នាក់សំរាប់មនុស្សពេញវ័យ ឬមនុស្សចាស់ ដែលមិនទាន់ចេះសោះ ដោយសិក្សាតែមួយវគ្គ រយៈ៦ខែហើយសិស្ស អាចប្រឡងចូលរៀនកំរិត៧(Level 7) តែម្តង។ កម្មវិធីសិក្សាផ្តោតទៅលើ មូលដ្ឋានគ្រឹះនៃការស្តាប់ ការនិយាយ ការអាន និងការសរសេរ ព្រមទាំងមានញ្ចូល ការសន្ទនាភាសាអង់គ្លេសប្រចាំថ្ងៃ វេយ្យាករណ៍ និងមានកម្មវិធីមើលទូរទស្សន៍ VCD និងLCD។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សិស្សនឹងអាចប្រើប្រាស់ភាសាអង់គ្លេស សំរាប់ការទំនាក់ទំនងប្រចាំថ្ងៃ។ ខ-អំពីគ្រូបង្រៀនវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យ និងបរិញ្ញាបត្រ ហើយគ្រូមួយចំនួនទៀត កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។ គ-អំពីថ្នាក់រៀនបន្ទប់ រៀននីមួយៗ របស់វិទ្យាស្ថាន ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាព នានារបស់សិស្ស និងការបង្រៀនរបស់គ្រូ។ វិទ្យាស្ថានកំណត់ចំនួនសិស្សត្រឹមតែ ២០ ទៅ២៥ នាក់ ក្នុងមួយថ្នាក់ ហើយបង្កើត និងពង្រឹងបរិយាកាស និយាយភាសាអង់គ្លេសទាំង នៅក្នុងថ្នាក់ និង ក្នុងបរិវេណវិទ្យាស្ថាន។ ឃ-សម្ភារៈរូបវ័ន្តវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹង មេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ង-កម្មវិធីសិក្សាសៀវភៅសិក្សា ឯកសារសិក្សាផ្សេងៗ និងឯកសារបង្រៀន ត្រូវបានគាំទ្រ និងឧបត្ថម ដោយក្រុមហ៊ុន McGRAW-HILL Education ដែលជាក្រុមហ៊ុនសៀវភៅដ៏ធំមួយក្នុងចំណោម ក្រុមហ៊ុនសៀវភៅធំៗនៅសហរដ្ឋអាមេរិក ។ ច-ល័ក្ខណ្ឌ័ចូលរៀនធ្វើតេស្តសរសេរ និងនិយាយ(Writing and Speaking) វាស់ស្ទង់សមត្ថភាព មុននឹងចូលរៀនតាមកំរិតថ្នាក់នីមួយៗ ។ ឆ-សៀវភៅសិក្សា
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ជ-អំពីតម្លៃសិក្សា ភាសាអង់គ្លេសថ្នាក់ដំបូង
| ថ្នាក់ | តម្លៃថ្នាក់ពេញម៉ោង | តម្លៃថ្នាក់ក្រៅម៉ោង | ||
| ៣ខែ | ៦ខែ | ៣ខែ | ៦ខែ | |
| ភាសាអង់គ្លេសថ្នាក់ដំបូង | $ ១០០ | $ ១៨០ | $ ៩០ | $ ១៥៥ |
ឈ-កាលបរិច្ឆេទនិងម៉ោងសិក្សា
| មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
| ភាសាអង់គ្លេសថ្នាក់ដំបូង | ថ្នាក់ពេញម៉ោង សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ ព្រឹក-៨:០០-១០:៣០ រសៀល-២:០០-៤:៣០ |
វគ្គសិក្សាប្រចាំឆ្នាំ មាន៤វគ្គក្នុង១ឆ្នាំ -ខែកុម្ភៈ - ខែសីហា -ខែឧសភា - ខែវិច្ឆិកា -ខែសីហា - ខែកុម្ភៈ -ខែវិច្ឆិកា - ខែឧសភា |
| ថ្នាក់ក្រៅម៉ោង សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ ល្ងាច-៥:៣០-៧:០០ |
វគ្គសិក្សាប្រចាំឆ្នាំ មាន៤វគ្គក្នុង១ឆ្នាំ -ខែកុម្ភៈ - ខែសីហា -ខែឧសភា - ខែវិច្ឆិកា -ខែសីហា - ខែកុម្ភៈ -ខែវិច្ឆិកា - ខែឧសភា |
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 7 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67400




























