Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

១-ចក្ខុវិស័យ បេសកកម្ម និងគោលដៅ

សេចក្តីផ្តើមៈ
ដោយ​ មើល​ឃើញ​នូវតម្រូវ​ការ​ខាង​ផ្នែក​ទីផ្សារ​ការ​ងារ​បច្ចុប្បន្ន​ និង​មើល​ឃើញ​ពី​ តម្រូវ​ការ​ចាំ​បាច់​ផ្នែក​ ភាសា​អង់គ្លេស​របស់​សិស្ស-​និស្សិត​ ព្រម​ទាំង​មាន​បំណង​ចង់​ជួយ​អោយ​សិស្ស-​និស្សិត​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​អន្តរ​ជាតិ​នោះ​ សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ មួយ​ត្រូវ​បាន​បង្កើត​ឡើង និង​បាន​បើក​ថ្នាក់​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត ESL (English as a Second Language)​ ពី​កម្រិត​ដំបូង​ (Pre-school)​ រហូត​ដល់​កម្រិត​ខ្ពស់​ ​ទី​១២ (High Advanced Level)​ ដើម្បី​ជួយ​សិស្ស-​និស្សិត​ អោយ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ និង​ស្ទាត់​ជំនាញ​ ក្នុង​ការ​ប្រើ​ប្រាស់​ ភាសា​អង់គ្លេស​ ជា​អន្តរជាតិ​ និង​ទទួល​បាន​ជោគ​ជ័យ​ ក្នុង​ការ​បំពេញ​ការ​ងារ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​បាន​យ៉ាង​ល្អ​ប្រសើរ​។​

ក-ចក្ខុវិស័យៈ
សាលា ​ ប៊ែលធី ​អន្តរ​ជាតិ​ នឹង​ក្លាយ​ទៅ​ជា​មជ្ឈម​ណ្ឌល​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​តែ​មួយ​គត់​នៅ​ ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ។​ សិស្ស-និស្សិត​ដែល​សិក្សា​ភាសា​អង់គ្លេស​ ESL ចាប់ពី​​ Pre-school រហូត​ដល់​​កំរិត​ទី១២​ (High Advanced Level)​​នៅ​សាលា ប៊ែលធី ​អន្តរ​ជាតិ​ នឹង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​បានយ៉ាង​ស្ទាត់​ជំនាញ​ដូ​ច​ជា ការ​ស្តាប់ ការ​និយាយ ការ​សរសេរ ការ​អាន បានត្រឹម​ត្រូវ​តាម​ពាក្យ ឃ្លា និង​វេយ្យា​ករណ៍ ស្រប​តាម​ពាក្យ​ស្លោក​របស់​ប៊ែលធី​ BELTEI, the Best Quality of Education in Cambodia។​

ខ-បេសកកម្មៈ
ដើម្បី​សម្រេច​អោយ​បាន​នូវ​ចក្ខុវិស័យ​ខាង​លើ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​រៀប​ចំនូវ​៖

  • កម្ម​វិធី​សិក្សា ភាសា​អង់​គ្លេស ទំនើប និង​ទាន់​សម័យ តាម​បែប​អាមេរិកកាំង
  • សម្ភារ​សិក្សា​ថ្មី​ទំនើបៗ​ដែល​​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក
  • បណ្ណា​ល័យ​ដែល​មាន​សៀវភៅ​​ថ្មីៗ​ រាប់​សិប​ម៉ឺន​ក្បាល
  • បន្ទប់​ហ្វឹក​ហ្វាត់​ភាសា​ (Listening Lab)
  • ម៉ាស៊ីន​បញ្ចាំង​ (LCD Projector)
  • អ៊ិន​ធឺណិត​-អ៊ីម៉េល​ ដែល​ជា​ជំនួយ​បន្ថែម​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សិស្ស​-និស្សិត
  • គ្រប់​បន្ទប់​សិក្សា​សុទ្ធតែ​មាន​ម៉ាស៊ីន​ត្រជាក់​ប្រកប​ដោយ​ផា​សុក​ភាព​ និង​បំពាក់​ដោយ​កា​មេរ៉ា​ សម្រាប់​តាម​ដាន​ការ​សិក្សា​របស់​សិស្ស​ និង​ការ​បង្រៀន​របស់គ្រូ​។
  • ចំនួន​សិស្ស​ត្រឹម​តែ​ ២០​ ទៅ​ ៣០​ នាក់​ក្នុង​មួយ​ថ្នាក់ៗ
  • វគ្គ​សិក្សា​គ្រប់​កម្រិត​សុទ្ធ​តែ​ត្រូវ​បាន​សម្រិត​សម្រាំង​កម្ម​វិធី​ថ្មីៗ​ចុង​ក្រោយ​ និង​បង្រៀន​ដោយ​លោក​គ្រូ-​អ្នក​គ្រូ​ជន​ជាតិ​ខ្មែរ​ និង​បរទេស​ ដែល​​ជា​ជន​ជាតិ​ដើម​នៃ​ភាសា​អង់​គ្លេស និងមាន​សញ្ញាបត្រ ព្រម​ទាំង​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​ និស្សិត​ឆាប់​ចាប់​បាន​ និង​ងាយ​យល់ ហើយ​និយាយ​ភាសា​អង់​គ្លេស​បាន​ត្រឹម​ត្រូវ តាម​និមិត្ត​សញ្ញា​នៃ​សូរ្យ​សម្លេង (Phonetic Symbol)។
  • ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​តាម​សារមន្ទីរ​ និង​មជ្ឈ​មណ្ឌល​ប្រវត្តិ​សាស្រ្ត​ផ្សេងៗ​មួយ​ឆ្នាំ​ពីរ​ដង​ដើម្បី​អោយ​សិស្ស-​និស្សិត​មាន​ឱកាស​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិ​ និង​បរិស្ថាន​ ខាង​ក្រៅ និង​ឲ្យ​សិស្សសរសេរពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ ​ជាភាសា​អង់​គ្លេស​។
  • នៅ​គ្រប់​ទីតាំង​សាខា​ប៊ែលធី​ ទាំង​អស់​សុទ្ធ​តែ​បាន​បំពាក់​ នូវ​ម៉ាស៊ីន​ភ្លើង​ធំៗ​ ដែល​មាន​កំលាំង​ ​150KVA​ ដែល​ធ្វើ​​អោយ​ សិស្ស​-និស្សិត​ បាន​រៀន​យ៉ាង​ជាប់​លាប់​​ដោយ​មិន​​មាន​ការ​រំខាន​ក្នុង​ការ​សិក្សា។


គ-គោលដៅៈ
នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ​ (ESL-Level 12)​ សិស្ស-​និស្សិត​នឹង​ទទួល​បាន​វិញ្ញា​បន​បត្រ​ចំនួន​ពីរ​ គឺ​​ទីមួយ​ជា​វិញ្ញា​បន​បត្រ​កម្រិត​ក្នុង​ប្រទេស​​ដែល​ចេញ​ដោយ​សាលា​ ប៊ែលធី ​អន្តរជាតិ​ និងទីពីរ​គឺ ​វិញ្ញា​បន​បត្រ​កម្រិត​អន្តរ​ជាតិ​ Password​ និង​ ថូហ្វល​ (TOEFL)​ ដែល​ចេញ​ដោយ​ចក្រភព​អង់គ្លេស​ (UK)​ និង​សហ​រដ្ឋអាមេរិក​ (USA)។​ ជា​ពិសេស​ សិស្ស​-និស្សិត​នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ផ្នែក​ភាសា​អង់គ្លេស​នូវ​បំនិន​ទាំង​បួន​ជំនាញ​ គឺ​ ការ​ស្តាប់​ ការ​និយាយ​ ការ​អាន​ និង​ការ​សរសេរ​ ដែល​អាច​ប្រើ​ប្រាស់​បាន​យ៉ាង​ស្ទាត់​ជំនាញ​​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​អាច​ប្រកួត​ប្រជែង​ ដណ្តើម​ទី​ផ្សារ​ការ​ងារ​​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស​បាន​ដោយ​ជោគ​ជ័យ​ស្រប​តាម​បាវ​ចនា​របស់​ប៊ែលធី​គឺ “គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​ សីលធម៌​ និង​ គុណធម៌”។

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 18 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1807774