៣-ប្រវត្តិរបស់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានឈ្មោះពេញជាភាសាខ្មែរ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងជាភាសាអង់គ្លេសថា BELTEI INTERNATIONAL INSTITUTE ហើយឈ្មោះ BELTEI នេះត្រូវបានផ្តុំឡើងដោយ ៦មុខវិជ្ជាធំៗ (6 subjects) ដូចជា BEL មកពីពាក្យ Business, Economics, Law, និង TEI មកពីពាក្យ Tourism, English, Information of Technology។ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ គឺជាគ្រឹះស្ថានសិក្សាអប់រំឯកជនមួយ ដែលចាប់បដិសន្ធិឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ លើដីឡូត៍លេខ៧៧ ផ្លូវ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ អគារសិក្សានេះ មានកំពស់៥ជាន់ សាងសង់ឡើងពីបេតុងអាម៉េ មានបន្ទប់រៀនចំនួន២៩ បង្គន់អនាម័យចំនួន៩ ហើយនៅជាន់ទី៥ គឺជាទែរ៉ាស់សំរាប់សិស្សានុសិស្សហាត់ប្រាណ ក៏ដូចជាលំហែកាយពេលចេញលេង ខាងក្រោមគឺ ជាទីធ្លា សំរាប់ដាក់កង់ ម៉ូតូ(parking) និងក៏ជាទីតាំងដំបូងបំផុត នៃកំណើតវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ហើយយើង ក៏បានដាក់ឈ្មោះថាប៊ែលធី One។
-ឯកឧត្តម លី ឆេង គឺជាអតីតនាយកវិទ្យាស្ថាន ឆេង ហៀរ និងបច្ចុប្បន្នជា ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើអនុរដ្ឋលេខាធិការ ជាអគ្គនាយក ប៊ែលធី គ្រុប និង ជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ហើយក៏ជាស្ថាបនិកតែមួយគត់ ដែលបានសាងសង់អគារនេះឡើង ដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួន អស់រាប់សែនដុល្លា ក្នុងគោលបំណងរួមចំណែកបង្កើនធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដោយវិនិយោគទៅលើវិស័យអប់រំ និងដើម្បីរួមចំណែក បំបាត់ភាពក្រីក្រនៅកម្ពុជា ដោយបានប្រសិទ្ធនាម អគារនេះថា វិទ្យាស្ថាន ឆេង ហៀរ។ វិទ្យាស្ថាន ឆេង ហៀរ បានកំណត់យកមុខវិជ្ជា ភាសាចិន ជាគោលដៅចំបង ព្រមទាំងចំណេះទូទៅខ្មែរ, ភាសាអង់គ្លេស និង កុំព្យូទ័រ ស្របតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ២៩១ អយក.ប្រក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៣ ដែលចុះហត្ថលេខាដោយ ឯកឧត្តមរដ្ឋលេខាធិការ អ៊ឹម សិទ្ធី។ នៅក្នុងដំណើរអនុវត្តន៍ របស់វិទ្យាស្ថាន ឆេង ហៀរ ការបង្រៀន ភាសាចិន មិនអាចដំណើរការទៅបាន មូលហេតុដោយទីផ្សារភាសាចិនមានការធ្លាក់ចុះយ៉ាងខ្លាំង ពេលនោះ គណៈគ្រប់គ្រងវិទ្យាស្ថានរបស់យើង ក៏បានសំរេចចិត្តជា ឯកច្ឆន្ទប្តូរឈ្មោះពីវិទ្យាស្ថាន ឆេង ហៀរ ទៅជា វិទ្យាស្ថានប៊ែលធី អន្តរជាតិ វិញ ដើម្បីឲ្យស្របទៅនឹងមុខវិជ្ជា ដែលបានកំណត់យកសំរាប់អនាគត។
-តាមលិខិតអនុញ្ញាតរបស់សាលាក្រុងលេខ៣៦២៥ លអ.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៣ អនុញ្ញាតអោយវិទ្យាស្ថាន ប៊ែលធី បើកបង្រៀនភាសាបរទេស និងកុំព្យូទ័រ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិបាលរង រាជធានីភ្នំពេញ ម៉ប់ សារិន។
-តាមប្រកាសលេខ១០៣២ អយក.ប្រក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៥ អនុញ្ញាតឲ្យប្តូរឈ្មោះ ពីសាលា ឆេង ហៀរ មកជា សាលាប៊ែលធី អន្តរជាតិ ដែលចុះហត្ថលេខាដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី កុល ផេង។
-តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៩៧អនក្រ.បក ចុះថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០០៥ អនុញ្ញាត អោយវិទ្យាស្ថាន ប៊ែលធី បើកថ្នាក់មហាវិទ្យាល័យ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
-តាមប្រកាសលេខ ១៤៥៦ អយក.ប្រក ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០៦ ស្ដីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្នាក់សិក្សាមូលដ្ឋាន ដែលចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋ មន្ត្រី បណ្ឌិត កុល ផេង ។
-វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ ពេញសិទ្ធិ របស់ ACC លេខ គ.ទ.ក ០២៤៦០៨៣២ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០៨ ដែលចុះហត្ថលេខាដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ។
មុខវិជ្ជាដែលត្រូវកំណត់យកៈ
១. ចំណេះទូទៅ (General Education) មានពីថ្នាក់ទី១ ដល់ ទី១២ សិក្សាតាមកម្មវិធីក្រសួងអប់រំ ហើយសិស្សប៊ែលធីទាំងអស់ មានសិទ្ធិប្រលងយកសញ្ញាបត្រ គ្រប់ភូមិសិក្សា ដូចសិស្សសាលារដ្ឋដែរ ។
២. ភាសាអង់គ្លេស ជាភាសាទីពីរ ESL (English as a Second Language) ពី Level 1 ដល់ Level 12 សិក្សាតាមរបៀបអាមេរិកកាំង (American System)
៣. មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសា (Faculty of Arts, Humanities and Languages ) ថ្នាក់ បរិញ្ញាបត្រ (BA) និង បរិញ្ញាបត្ររង(AA)
៤. វគ្គបណ្តុះបណ្តាលកុំព្យូទ័រ (Computer training Course) មាន ២២មុខជំនាញ
៥. ថ្នាក់ត្រៀមប្រឡងថូហ្វល(TOEFL Preparation Course) ការប្រឡងវាស់ស្ទង់សមត្ថភាពផ្នែកភាសាអង់គ្លេស ជាលក្ខណៈភាសាអន្តរជាតិ
អាស្រយ័ដោយបានកំណត់នូវមុខវិជ្ជា ដែលត្រូវប្រកាន់យកសំរាប់អនាគត គណៈគ្រប់គ្រងរបស់យើង បានរៀបចំប៊ែលធីស្តង់ដាតាមគំរូឯកភាពគ្នាមួយ(BELTEI Standard) សំរាប់វិទ្យាស្ថាន ប៊ែលធី ទាំងអស់ នៅគ្រប់ទីតាំង អនុវត្តតាមគោលការណ៍តែមួយ ថ្ងៃតែមួយ ទៅលើការប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Quarterly Exam) ប្រចាំឆមាស (Semester Exam) ឯកភាពក្នុងការអនុវត្តគោលនយោបាយថ្នាក់លើ បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ លិខិត បទដ្ឋាន ផ្សេងៗ ថ្ងៃបើកបវេសនកាលសំរាប់ចំណេះទូទៅខ្មែរ ថ្ងៃបើកវគ្គថ្មី សំរាប់ភាសាអង់គ្លេស ឯកភាពទៅលើតំលៃសិក្សានៅគ្រប់ទីតាំង ឯកភាពទៅលើឯកសារផ្សេងៗតាមកំរិតថ្នាក់តាមកំរិតLevel ហើយការអនុវត្តរបស់យើងគឺព្រមៗគ្នាតាមគោលនយោបាយដឹកនាំរបស់គណៈគ្រប់គ្រងប៊ែលធី ដែលបានដាក់ចុះ ។ ដោយមានការរីកចំរើនជាបន្តបន្ទាប់ ព្រមទាំងមានជំនឿ និងមានទំនុកចិត្តពីសំណាក់ មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស វិទ្យាស្ថាន ប៊ែលធី អន្តរជាតិបានពង្រីកសាខារបស់ខ្លួនបាន ១០ទីតាំង នៅក្នុងទីក្រុងភ្នំពេញ រួមមានៈ
ប៊ែលធីសាខាទី១(គីរីរម្យ)
ស្ថិតនៅអគារលេខ ៧៧ ផ្លូវ ១២៥ សង្កាត់វាលវង់ខណ្ឌ ៧មករា ក្រុងភ្នំពេញ ដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០០២ ក្រោមអធិបតីភាព លោក អ៊ុំ ហឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ។ វិទ្យាស្ថាន ប៊ែលធីទី១ សង់ឡើងពីបេតុងអាម៉េ (Reinforced Concrete) កំពស់ ៥ជាន់ មាន ៤១បន្ទប់ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី២(ស្តុបទួលទំពូង)
ស្ថិតនៅអគារលេខ១៣៩ ផ្លូវ១៦៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ក្រុងភ្នំពេញ ហើយគឺជាទីតាំងថ្មី ដែលបានប្តូរមកពីទីតាំងចាស់ (ប៊ែលធី ម៉ៅសេទុង) ដែលស្ថិតនៅអគារលេខ ១៨៩ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ក្រុងភ្នំពេញ ដែលបាន ចាប់ដំណើរការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៤ ប៉ុន្តែត្រូវបានបិទទៅវិញនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៧ ពីព្រោះកិច្ចសន្យាត្រូវបានបញ្ចប់។ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី២ (ស្តុបទួលទំពូង) នេះសង់ឡើងពីបេតុងអាម៉េ (Reinforced Concrete) កំពស់៦ជាន់ មាន៤៥បន្ទប់ ដែលសាងសង់ដោយក្រុមហ៊ុនប៊ែលធីសំណង់នៃប៊ែលធីគ្រុប និងជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រោងនឹងបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១០ ខាងមុខនេះ។
ប៊ែលធីសាខាទី៣(DN)
ស្ថិតនៅអគារលេខ ៧A ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ក្រុងភ្នំពេញដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០០៥ ក្រោម អធិបតីភាព ឯកឧត្តម ម៉ប់ សារិន អភិបាលរងរាជធានីភ្នំពេញ។វិទ្យាស្ថានប៊ែលធីអន្តរជាតិ ទី៣ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់ ៥ជាន់ មាន៣២ បន្ទប់ គឺជាអគារជួលគេ។
ប៊ែលធីសាខាទី៤(ផ្សារដើមថ្កូវ)
ស្ថិតនៅអគារលេខ ៥៤ ផ្លូវលេខ ៤៨៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ក្រុងភ្នំពេញ ដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។ វិទ្យាស្ថានប៊ែលធីទី៤ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់ ៦ជាន់ មាន ៤៥បន្ទប់ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី៥(ច្បារអំពៅ)
ស្ថិតនៅអគារលេខ ៣៦ ផ្លូវជាតិលេខ១ សង្កាត់ ច្បារអំពៅ ខណ្ឌ មានជ័យ ក្រុងភ្នំពេញ ដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០០៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន អភិបាលរងរាជធានី ភ្នំពេញ។ វិទ្យាស្ថានប៊ែលធីទី៥ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់៦ជាន់មាន៥៥ បន្ទប់ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី៦(អូរឫស្សី)
ការិយាល័យកណ្តាល(Head Office) ស្ថិតនៅអគារលេខ ២៥A ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ ដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០០៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តច អគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាអភិបាលរាជធានីភ្នំពេញ ។វិទ្យាស្ថាន ប៊ែលធីទី៦ សង់ ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់៧ជាន់ មាន ៦៣បន្ទប់ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន
និងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់
នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី៧ (ពេទ្យលោកសង្ឃ)
ស្ថិតនៅអគារលេខ ៩៦ ផ្លូវលេខ១៦០ កែង ២៦៥ សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី អគ្គនាយកប៊ែលធីគ្រុប និងជានាយកវិទ្យាស្ថានប៊ែលធីអន្តរជាតិ។ វិទ្យាស្ថានប៊ែលធីទី៧ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់៧ជាន់ មាន ៦៥បន្ទប់ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី៨(ផ្សារពោធិ៍ចិនតុង)
ស្ថិតនៅអាគារលេខ ១២៣ មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ កាកាប ខណ្ឌ ដង្កោ ក្រុងភ្នំពេញ ដែលបានសម្ពោធ បើកអោយដំណើរការនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០០៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ។ វិទ្យាស្ថាន ប៊ែលធីទី៨ សង់ឡើងពីបេតុងអាម៉េ (Reinforced Concrete) កំពស់ ៤ជាន់ មាន ៥០បន្ទប់ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី៩(ស្ទឹងមានជ័យ)
ស្ថិតនៅអគារលេខ ៣០៣២ ផ្លូវ វេងស្រេង កែង ២១៧ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ក្រុងភ្នំពេញ ដែលគ្រោងនឹងបើកឲ្យដំណើរការនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១០។ វិទ្យាស្ថានប៊ែលធី ទី៩ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់ ៧ជាន់ មានជាង ១០០បន្ទប់ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួននិងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
ប៊ែលធីសាខាទី១០ (ខាងលិចអាងទឹកអូឡាំពិក)
ស្ថិតនៅអគារលេខ ៥៧ ផ្លូវ២១៧ កែង ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ក្រុង ភ្នំពេញដែលគ្រោងនឹងបើកឲ្យដំណើរការនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០។ វិទ្យាស្ថានប៊ែលធី ទី១០ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់ ៦ជាន់ មាន៨០បន្ទប់ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួននិងសាងសង់ដោយក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 4 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67563
I-ចំណេះទូទៅ

ផ្តល់នូវចំណេះដឹងទូទៅ និងសីលធម៌ អានបន្ថែម
II-ភាសាអង់គ្លេសទូទៅ

ឱកាសសិក្សានៅក្រៅប្រទេសអានបន្ថែម
III-ថ្នាក់មហាវិទ្យាល័យ

ឯកទេសភាសាអង់គ្លេស អានបន្ថែម
IV-ថ្នាក់កុំព្យូទ័រ

មានកម្មវិធីថ្មីៗពេញនិយម អានបន្ថែម
V-ថ្នាក់ថូហ្វល

តេស្តភាសាអង់គ្លេសជាអន្តរជាតិអានបន្ថែម




















