Skip to Menu Skip to Content Skip to Footer

១-សារស្វាគមន៍ពីនាយកវិទ្យាស្ថាន

ជា​បឋម​ខ្ញុំ​សូម​គោរព​ និង​សូម​ស្វាគមន៍​ចំពោះ​​​​​ សម្តេច​ ឯក​ឧត្តម​ លោក​ឧកញ៉ា​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ អ្នក​នាង​កញ្ញា​ សិស្ស​-និស្សិត​ទាំង​អស់​ ដែល​បាន​ឆ្លៀត​ឱកាស​ និង​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ របស់​លោក​អ្នក​ ចូល​ទស្សនា​គេហ​ទំព័រ​ របស់​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ ដែល​មាន​អាសយដ្ឋាន​ www.beltei.edu.kh ដើម្បី​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិ​ អត្ថន័យ​ ខ្លឹម​សារ​ ព័ត៌​មាន​ថ្មីៗ​ ការ​គ្រប់​គ្រង​ ការ​រីក​ចំរើន​ ក៏​ដូច​ជា​ទិស​ដៅ​ និង​ផែន​ការ​​ជា​យុទ្ធ​សាស្ត្រ​របស់​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ទៅ​អនាគត​។ ដោយ​ឈរ​លើ​ ឆន្ទៈ​ស្រឡាញ់​វិស័យ​អប់រំ​ និង​មាន​បំណង​ចូល​រួម​ចំណែក​ បង្កើន​ធន​ធាន​មនុស្ស​ ជា​មួយ​រាជ​រដ្ឋាភិ​បាល​ ព្រម​ទាំង​ អភិវឌ្ឍ​ប្រទេស​យើង​ អោយ​រីក​ចំរើន​ឆាប់​រហ័ស​ និង​ស្រប​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​ (ដើ​ម្បី​កំ​ណើន​ ការ​ងារ​ សមធម៌​ និង​ប្រសិទ្ធភាព ​នៅ​កម្ពុជា ) ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​ សម្តេច​អគ្គ​មហា​សេន​បតី​តេជោ​ ហ៊ុន សែន ជា​វីរៈ​កុល​បុត្រ​ខ្មែរ​ដ៏​ឆ្នើម ​និង​ជា​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ដ៏​ឈ្លាស​វៃ​ ខ្ញុំ​ក៏​បាន​បង្កើត​វិទ្យាស្ថាន​ឯក​ជន​មួយ​ដែល​បាន​ដាក់​ឈ្មោះ​ថា​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ BELTEI INTERNATIONAL INSTITUTE ព្រម​ទាំង​បាន​សម្ភោធ​ដាក់​អោយ​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ទី១​ ខែមករា​ ឆ្នាំ២០០២​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

វិទ្យាស្ថាន​ក៏​បាន​ដាក់​ចេញ​នូវ​បាវ​ចនា​ បួន​ ជា​អាទិភាព​របស់​ខ្លួន​សម្រាប់​អនាគត​គឺ​ “គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​ និង​ សីលធម៌”
ដើម្បី ​រួម​ចំណែក​សម្រេច​ឲ្យ​បាន​ជោគ​ជ័យ​នូវ​យុទ្ធ​សាស្រ្ត​ចតុកោណ​ និង​បាវចនា​ខាង​លើ​ វិទ្យាស្ថាន​ក៏​បាន​ រៀប​ចំ​រចនាសម្ព័ន្ធ​គ្រប់​គ្រង​នៅ​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​អោយ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​អង្គភាព​ ហើយ​នៅ​ការិយាល័យ​កណ្តាល​ (Head Office)​ យើង​បាន​រៀប​ចំបែង​ចែក​ជា​ ៦ការិយាល័យ​ក្នុង​នោះ​មាន​ការិយាល័យ​រដ្ឋបាល​ ការិយា​ល័យ​គណនេយ្យ​ ការិយា​ល័យ​ធន​ធាន​មនុស្ស​ ការិយា​ល័យ​ពត៌មាន​វិទ្យា​ ការិយា​ល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ​ និង​ការិយា​ល័យ​សិក្សា​ និង​ស្រាវ​ជ្រាវ​ ហើយ​ការិយា​ល័យ​នីមួយៗ​សុទ្ធ​តែ​មាន​ការងារ​ និង​ភារ​កិច្ច​រៀងៗ​ខ្លួន​ដែល​ត្រូវ​បំពេញ​ក្នុង​គោល​បំណង​បំរើ​អោយ​សេវា​ អប់រំ​នៅ​គ្រប់​សាខា​ របស់​ប៊ែលធី​ អន្តរ​ជាតិ​ទាំង​អស់ ។
វិទ្យាស្ថាន ​ក៏​បាន​ខិត​ខំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ ដើម្បី​បំ​ប៉ន​ជំនាញ​ជូន​ដល់​បុគ្គ​លិក​តាម​ផ្នែក​នីមួយៗ​អោយ​កាន់​ប្រសើរ​ ឡើង​នូវ​គុណ​ភាព​ការងារ​ និង​បាន​បើក​វគ្គ​បំប៉ន​ចិត្ត-គរុកោសល្យ​ ជូន​ដល់​លោកគ្រូ​-អ្នកគ្រូ​ទាំង​អស់​ធ្វើ​យ៉ាង​ណា​អោយ​បុគ្គលិក​គ្រប់​ផ្នែក ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ ព្រម​ទាំង​ធ្វើ​យ៉ាង​​​​ណា​អោយ​សិស្ស​​​ចំណេះ​ទូទៅ​ដែល​បាន​បញ្ចប់​ថ្នាក់​ ទី១២​ និង​សិស្ស​រៀន​ភាសា​អង់គ្លេស​ដែល​បាន​បញ្ចប់​ Level12​ អាច​យក​ចំណេះ​របស់​ខ្លួន​ទៅ​ប្រើ​ប្រាស់​​ទាំង​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​ប្រកប​ដោយ​គុណភាព​ អាច​ចូល​ប្រកួត​ក្នុង​ទីផ្សារ​ការងារ​​ថ្នាក់​ជាតិ​ និង​ទីផ្សារ​​ការងារ​អន្តរ​ជាតិ​បាន​ដោយ​ជោគជ័យ​ ។​ វិទ្យាស្ថាន​ក៏​បាន​ជម្រុញ​ការ​អប់រំ​សីលធម៌​សង្គម​ ណែនាំ​សិស្ស​-និស្សិត​​ឲ្យ​ស្គាល់​អត្ត​សញ្ញាណ​​របស់​ខ្លួន​ច្បាស់លាស់​ អោយ​ចេះ​ស្រឡាញ់​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន ​អោយ​​​ចេះ​​​គោរព​ច្បាប់​រដ្ឋ​ គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​វិទ្យាស្ថាន​ និង​ចេះ​សាមគ្គី​​គ្នា​បាន​ល្អ​រវាង​សិស្ស​ និង​សិស្ស​ សិស្ស​ និង​គ្រូ​ ថ្នាក់​ដឹក​នាំ​ និង​បុគ្គលិក​ មិន​ប្រកាន់​ឋានៈ​ វណ្ណភាព​ ជា​ពិសេស​ទំនាក់​ទំនង​ល្អ​រវាង​ សាលា​ គ្រួសារ​ និង​សង្គម​ ព្រម​ទាំង​អោយ​ស្រប​តាម​គោល​ការណ៍​សិក្សា​មាន​ ៣ប្រភេទ​គឺ​ រៀន​ពីសាលា​ រៀន​ពី​ការ​ងារ​ រៀន​ដោយ​ខ្លួន​ឯង
វិទ្យាស្ថាន​ក៏​បាន​កំណត់​យក​មុខ​វិជ្ជា​ធំៗ​៥រួម​មានៈ

១-ចំណេះ​ទូទៅ​ (General Education) មាន​ពី​ថ្នាក់​ទី១​ ដល់​ទី​១២​ សិក្សា​តាម​កម្ម​វិធី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​មាន​បន្ថែម​ភាសា​អង់​គ្លេស​លើ​ចំនង​ជើង​-ចំនង​ជើង​រង​ និង​សិក្សា​កម្ម​វិធី​កុំព្យូទ័រ​ ចាប់​ពី​ថ្នាក់​ទី​៦​ដល់​ទី៨​។​ ពេល​បញ្ចប់​ការ​សិក្សា​តាម​កំរិត​ បឋម​-ទុតិយភូមិ​ សិស្ស​ទាំង​អស់​ ត្រូវ​ទទួល​បាន​សញ្ញាបត្រ​​​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។

២-ភាសា​អង់គ្លេស​ទូទៅ​ (ESL, English as Second Language) ពី​ កំរិត​Pre-School​ ដល់​ Level12​ សិក្សា​តាម​បែប​អាមេរិកកាំង​ (American System)​ ហើយ​សៀវ​ភៅ​សិក្សា​ទាំង​អស់​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ដោយ​​​​​​ក្រុម​ហ៊ុន​ McGraw-Hill Education នៅ​​សហរដ្ឋ​អាមេរិក​។​ ចំពោះ​សិស្ស​ Level 12​ (High-Advanced Level)​ ពេល​បញ្ចប់​ការ​សិក្សា​ត្រូវ​ទទួល​បាន​វិញ្ញាបន​បត្រ​ ២ប្រភេទ​ ដែល​មាន​ដូចខាង​ក្រោមៈ​
*ប្រភេទ​ទី១ ជា​វិញ្ញាបន​បត្រ​បញ្ជាក់​ការ​សិក្សា​កំរិត​ក្នុង​ស្រុក ​ដែល​ចេញ​ដោយ ​ប៊ែលធី​ការិយាល័យ​កណ្តាល​ (Head Office)​។​
*ប្រភេទ​ទី២ ជា​វិញ្ញាបន​បត្រ​ភាសា​អង់គ្លេស​កំរិត​អន្តរ​ជាតិ​ (Password ឬ TOEFL)​ ដែល​ចេញ​ ដោយ​ក្រុមហ៊ុន​ English Language​ Testing Ltd​ មាន​ទី​តាំង​នៅ​ទី​ក្រុងឡុង​នៃ​ប្រទេស​​អង់គ្លេស និង​វិញ្ញាបន​បត្រ​ថូហ្វល ​(TOEFL) ​ដែល​ចេញ​ដោយ​ស្ថាប័ន​ ETS​ (Educational Testing Service) មាន​ទីតាំង​ធំ​នៅ​សហរដ្ឋ​​​អាមេរិក​។

៣-មហា​វិទ្យាល័យ​ភាសាបរ​ទេស ដែល​ចាប់​យក​ជំនាញ​តែ​មួយ​គត់​គឺ​ បរិញ្ញាបត្រ​ បរិញ្ញា​បត្ររង​ ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​ (BA, BEd & AA In English)​។​ សិក្សា​តាម​ប្រព័ន្ធ​ក្រេឌីត។

៤-វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​ (Computer Training Course) ដែល​មាន​ ២២​កម្ម​វិធី​ ហើយ​កម្ម​វិធី​ទាំង​នោះ​ គឺ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​។

៥-ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិៈ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ទទួល​សិទ្ធិ​ និង​ច្បាប់​អនុញ្ញាត​អោយ​បើក​មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​ជា​អន្តរ​ជាតិ​ជា​ផ្លូវ​ការ​ធំ​ៗ ៣​ ពី​បណ្តា​ស្ថាប័ន​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រជា​អន្តរ​ជាតិ​ ដូច​ជាៈ

ក-មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​ថូហ្វល (TOEFL iBT, Test of English as a Foreign Language) ជា​មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​ជា​អន្តរ​ ជាតិ​ ដែល​ទទួល​ស្គាល់​ជាង​ ១៦០​ប្រទេស​នៅលើ​ពិភព​លោក​ និង​ចេញ​ច្បាប់​អនុញ្ញាត ដោយ​ស្ថាប័ន (Educational Testing Services) ដែលមាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក ។

ខ-មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​ភាសា​អង់គ្លេស​អន្តរ​ជាតិ​ (Password Test) ជា​មជ្ឈ​មណ្ឌល​ប្រឡង​ តេស្ត​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​បែប​ English System ដែល​ទទួល​ស្គាល់​ដោយ​​ក្រុម​ហ៊ុន​ English Language Testing Ltd ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុង​ នៃ​ប្រទេស​អង់គ្លេស​ ។

គ-មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​កុំព្យូទ័រ​អន្តរ​ជាតិ​ ICDL (International Computer Driving License) ជា​មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ផ្នែក​កុំព្យូទ័រ​ជា​អន្តរ​ ជាតិ​ សំរាប់​និស្សិត ដែល​ត្រូវ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ និង​បំពេញ​ការងារ​តាម ​អង្គការ​ ក្រុមហ៊ុន​នានា​​ផង​​ដែរ​​ ដែល​ទទួល​ស្គាល់​ដោយ​ ICDL Foundation ដែលមានទីតាំងនៅប្រទេសអង់គ្លេស ។
គ្រប់​តេស្ត​អន្តរ​ជាតិ​ទាំង​អស់​សុទ្ធ​តែ​បាន​រៀប​ចំ​ឡើង​តាម​បែប​ខ្នាត​ អន្តរ​ជាតិ​ ហើយ​សិស្ស​ដែល​បាន​ប្រឡង​តេស្ត​​​​អន្តរ​ជាតិ​នៅ​មជ្ឈម​ណ្ឌលប្រឡង​របស់​​ប៊ែលធី​ (ការិយា​ល័យ​កណ្តាល​ អូរឫស្សី)​ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​អន្តរជាតិ​ ដែល​ចេញ​ដោយ​ស្ថាប័ន​ខាង​លើ​ដោយ​ផ្ទាល់​​ ។
កម្ម​វិធី​សិក្សា​គ្រប់​មុខវិជ្ជា​ទាំង​អស់ ​ យើង​បាន​កំណត់​កាល​វិភាគ​សិក្សា​ច្បាស់​លាស់​​ បែង​ចែក​មេរៀន​តាម​ខែ​ត្រីមាស​ ឆមាស​ ហើយ​​រយៈ​ពេល​សិក្សា​ ត្រូវ​បាន​ឯក​ភាព​គ្នា​ តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម​ ថ្ងៃ​ប្រឡង​ និង​ថ្ងៃ​បញ្ចប់​ ដូច​នេះ​នៅ​គ្រប់​ទីតាំង​របស់​ ប៊ែល​ធីទាំង​អស់​ ត្រូវ​អនុវត្ត​គោល​ការណ៍​ស្តង់​ដា​តែ​មួយ​ (BELTEI Standard)
ចំពោះ ​លោក​គ្រូ​-អ្នក​គ្រូ​ សាស្រ្តា​ចារ្យ​ ទាំង​ខ្មែរ​ និង​បរទេស​ សុទ្ធ​តែ​មាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ អនុបណ្ឌិត​ បរិញ្ញាបត្រ​ ព្រម​ទាំង​មាន​ទេព​កោសល្យ​ បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន​ ធ្វើ​ឲ្យ​សិស្ស​របស់​យើង​ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​យ៉ាង​ពិត​ប្រាកដ​។
វិទ្យាស្ថាន ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ បំពាក់​នូវ​សម្ភារៈ​ទំនើបៗ​ ទាន់​សម័យ​ដូច​ជាៈ​ VCD,​ OHP,​ LCD Projector,​ Listening Lab,​ and​ Internet, រូប​ភាព,​ ពាក្យ​ស្លោក,​ រូប​មន្ត​តាម​កំរិត​ ថ្នាក់​នីមួយៗ​ ហើយ​គ្រប់​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាមេរ៉ា​សំរាប់​តាម​ដាន​ ការ​សិក្សា​របស់​សិស្ស​ និង​ការ​បង្រៀន​របស់​គ្រូ។​ យើង​ក៏​មាន​មោទន​ភាព​ផង​ដែរ​ ដោយ​អគារ​សិក្សា​ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ភ្លើង​ធំៗ​កំលាំង​ ១៥០KVA​ នៅ​គ្រប់​សាខា​ប៊ែលធី​ទាំង​អស់​ ព្រម​ទាំង​បាន​បំពាក់​​សម្ភារៈ​យ៉ាង​សម្បូរ​បែប​ ជា​កម្ម​សិទ្ធ​ផ្ទាល់​របស់​ ប៊ែលធី
នៅ​ទីបញ្ចប់​ខ្ញុំ​សូម​ថ្លែង​ អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ចូល​ទស្សនា​គេហទំព័រ​របស់​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ហើយ​ខ្ញុំ​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ សម្តេច​ ឯក​ឧត្តម​ លោក​ឧកញ៉ា​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ អ្នក​នាង​កញ្ញា​ សិស្ស​-និស្សិត​ នឹង​ផ្តល់​កិត្តិ​យស​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​នូវ​តាម​បណ្តា​សាខា​ ព្រម​ទាំង​ ស្វែង​យល់​ពី​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ ស្តី​ពី​ការ​បំរើ​សេវា​លើ​វិស័យ​អប់រំ​នៅ​ក្នុង​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​របស់​យើង។
យើង​ខ្ញុំ​នឹង​រង់​ចាំ​ស្វាគមន៍​ សម្តេច​ ឯកឧត្តម​ លោកឧកញ៉ា​ លោក​ជំទាវ​ លោក​ លោក​ស្រី​ អ្នក​នាង​កញ្ញា​ សិស្ស​-និស្សិត​ ដោយ​ក្តី​សោម​នស្ស​រីក​រាយ​ជា​និច្ច។​
សូម​គោរព​ជូន​ពរ​ សុខភាព​ល្អ​ និង​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច។


 

 

វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១

អបអរសាទរការបើក

វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០

ចូលរៀន:០៦-០៩-២០១០

-បង់១ឆ្នាំផ្តល់ជូន

ឯកសណ្ឋាន ២សម្រាប់

-បង់១វគ្គផ្តល់ជូន

សៀវភៅគូល័រ ១ឈុត

ផុតកំណត់:២០-០៩-២០១០

ដៃគូអប់រំ

កិច្ច​សហការក្រៅប្រទេស

មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ

១-មជ្ឈមណ្ឌលប្រឡងតេស្ត
ភាសាអង់គ្លេស ថូហ្វល

២-មជ្ឈមណ្ឌលប្រឡងតេស្ត
ភាសាអង់គ្លេស Password

៣-មជ្ឈមណ្ឌលប្រឡងតេស្ត
កុំព្យូទ័រ ICDL

ទំនាក់ទំនង

ការិយាល័យ​ កណ្តាល

អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,​សង្កាត់​បឹង​ប្រលិត​,​៧មករា,
ក្រុងភ្នំពេញ​,​ កម្ពុជា
អ៊ីម៉េលៈ info@beltei.edu.kh
ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦
            ០២៣ ៩៩៩៩ ៨៦
            ០២៣ ៩៩៩៩ ៧៥
ទូរសារ: ០២៣ ៩៩៦ ៨៨៩

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 66683

I-ចំណេះទូទៅ


ផ្តល់​នូវ​ចំណេះ​ដឹង​ទូទៅ​ និង​សីលធម៌​ អានបន្ថែម

II-ភាសាអង់គ្លេសទូទៅ


ឱកាស​​សិក្សានៅ​ក្រៅ​ប្រទេស​អាន​បន្ថែម

III-ថ្នាក់​មហាវិទ្យាល័យ


ឯក​ទេស​ភាសា​អង់​គ្លេស           អាន​បន្ថែម

IV-ថ្នាក់​កុំព្យូទ័រ


មាន​កម្ម​វិធីថ្មីៗ​ពេញ​និ​យម         អាន​បន្ថែម

V-ថ្នាក់ថូហ្វល


តេស្ត​ភា​សា​អង់​គ្លេស​ជា​អន្តរ​ជាតិ​អាន​បន្ថែម