២-ចក្ខុវិស័យ និង បេសកកម្ម
ក-ចក្ខុវិស័យ
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ នឹងក្លាយទៅជាវិទ្យាស្ថាន ឈានមុខគេមួយ ក្នុងការផ្តល់ការអប់រំ ប្រកបដោយគុណភាព នៅក្នុងប្រទេសកម្ពុជា និងឈានទៅរកការទទួលស្គាល់ជាអន្តរជាតិ។
ខ-បេសកកម្ម
ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តល់ជូន សិស្ស-និស្សិត នូវចំណេះដឹង ចំណេះធ្វើ សីលធម៌ និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រែក្លាយសិស្ស-និស្សិត ទៅជាអ្នកដឹកនាំ និងអ្នកស្រាវជ្រាវដ៏ឆ្នើម ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងអភិឌ្ឍន៍សង្គមជាតិ។
គ-គោលដៅយុទ្ធសាស្រ្តៈ
១. ខិតខំពង្រឹងរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់នៅគ្រប់ទីតាំង
២. ពង្រឹងបទបញ្ជាផ្ទៃក្នុងបុគ្គលិក
៣. ពង្រឹងគុណភាពអប់រំ ធ្វើយ៉ាងណាអោយសិស្សមានចំណេះដឹងពិត ចំណេះធ្វើពិត ស្របតាម បាវចនាទាំង៤ខាងលើគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព និង សីលធម៌ (Quality, Efficiency, Excellence and Morality) ។
៤. បង្កើនជំនឿទុកចិត្តរបស់ មាតា បិតា អាណាព្យាបាលសិស្ស ពង្រឹងបទបញ្ជាផ្ទៃក្នុងសិស្ស ដោយសហការជាមួយ មាតា បិតា ឬអាណាព្យាបាលសិស្ស ពេលសិស្សមានបញ្ហា ឬអវត្តមាន ។
៥. ខិតខំបង្កើតទីតាំងវិទ្យាស្ថាន ប៊ែលធី បន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សនិស្សិត ស្របតាមយុទ្ធសាស្ត្រការពង្រីកទីតាំង ដែលមានលក្ខណៈជាប្រព័ន្ធ (Spider Web Strategy) ។
៦. អនុវត្តយុទ្ធសាស្ត្របំបាត់ផ្សែង (Non Smoke Strategy) ទៅលើសិស្សដែលមិនគោរពវិន័យ អប់រំ មិនបាន និងបង្កបញ្ហា ដែលនាំអោយខូចសណ្តាប់ធ្នាប់ក្នុងវិទ្យាស្ថាន ។
៧. ខិតខំពង្រឹងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងឈានទៅបើកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI International University) នៅថ្ងៃអនាគត ។
៨. ខិតខំពង្រឹងថ្នាក់មហាវិទ្យាល័យ អោយបានកាន់តែប្រសើរថែមទៀត និងអនុវត្តគោលការណ៍លើក ទឹកចិត្តជូនដល់សិស្សរបស់យើងដែលបានប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ភាសាអង់គ្លេស គឺត្រូវបានផ្តល់អាហារូបករណ៍ Scholarship ៥០% រយៈពេល ៤ឆ្នាំ។
៩. ផ្តល់អាទិភាពការងារ ជូននិស្សិតរបស់យើង ដែលមានចំណាត់ថ្នាក់ល្អ ហើយចង់បំរើការងារនៅក្នុងប៊ែលធី។
១០.ខិតខំស្វែងរកសាកលវិទ្យាល័យល្អៗនៅក្រៅប្រទេស ដើម្បីធ្វើសហប្រតិបត្តិការជាអន្តរជាតិ និងបញ្ជូនសិស្សអោយទៅរៀននៅក្រៅប្រទេសអោយបានច្រើន។
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 35 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67562
I-ចំណេះទូទៅ

ផ្តល់នូវចំណេះដឹងទូទៅ និងសីលធម៌ អានបន្ថែម
II-ភាសាអង់គ្លេសទូទៅ

ឱកាសសិក្សានៅក្រៅប្រទេសអានបន្ថែម
III-ថ្នាក់មហាវិទ្យាល័យ

ឯកទេសភាសាអង់គ្លេស អានបន្ថែម
IV-ថ្នាក់កុំព្យូទ័រ

មានកម្មវិធីថ្មីៗពេញនិយម អានបន្ថែម
V-ថ្នាក់ថូហ្វល

តេស្តភាសាអង់គ្លេសជាអន្តរជាតិអានបន្ថែម




















