៧-វិទ្យាល័យពីថ្នាក់ទី ១០ ដល់ថ្នាក់ទី១២
ក-អំពីវិទ្យាល័យវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាសាលារៀនឯកជនមួយដែលធំជាងគេ មានទីតាំងច្រើនជាងគេ តម្លៃសិក្សាសមរម្យជាងគេ និងឈានមុខគេ ក្នុងការផ្តល់សេវាអប់រំ ផ្នែកចំណេះទូទៅ ស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ប៉ុន្តែដោយ ឡែកកម្មវិធីសិក្សារបស់ប៊ែលធីមានបន្ថែមភាសាអង់គ្លេសទៅលើចំណងជើង (Titles) និងចំណងជើងរង (Sub-Titles) ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ជាពិសេស ប៊ែលធីបានរៀបចំថ្នាក់បំប៉នសម្រាប់ថ្នាក់ប្រលង ទី១២ ដោយឥតគិតថ្លៃរៀងរាល់ថ្ងៃអាទិត្យ ហើយសិស្សប៊ែលធី បានប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្ទើរតែ ១០០% និងជាប់ចំណាត់ថ្នាក់សិស្សពូកែប្រចាំរាជធានី និងទូទាំងប្រទេសស្ទើររៀងរាល់ឆ្នាំ។ ខ-អំពីគ្រូបង្រៀនវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមាន សញ្ញាបត្រគរុកោសល្យឧត្តមសិក្សា និងគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស-និស្សិត ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ ហើយគ្រូបង្រៀនម្នាក់ អាចបង្រៀនបានតែមួយកំរិត តែប៉ុណ្ណោះ។ គ-សម្ភារៈរូបវ័ន្តវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ឃ-អំពីថ្នាក់រៀនបន្ទប់រៀននីមួយៗមានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សារបស់ សិស្សនិងការបង្រៀនរបស់គ្រូ និងកំណត់ចំនួនសិស្សត្រឹមតែ ៣០ ទៅ ៤០នាក់ក្នុងមួយថ្នាក់។ ង-ទស្សនកិច្ចសិក្សាសិស្សចាប់ពីថ្នាក់ទី១០ដល់ទី១២ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។ ក្រោយការធ្វើទស្សនកិច្ចសិក្សាសិស្សត្រូវសរសេររៀបរាប់នូវចំណាប់អារម្មណ៍របស់ខ្លួនអំពីលទ្ធផលនៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុប្រចាំខែ។ ច-អំពីការប្រឡងរាល់ការប្រឡងឆមាសទី១និងទី២ និងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) សិស្សប៊ែលធីត្រូវបានបញ្ជូនទៅប្រឡងជាមួយសិស្សនៅសាលារដ្ឋ ជាពិសេសសិស្ស ប៊ែលធីមាន សិទ្ធចូលរួមការប្រឡងសិស្សពូកែនិងមានសិទ្ធិប្រលងយកសញ្ញាបត្រគ្រប់កំរិតដូចសិស្ស ដែលរៀននៅសាលារដ្ឋទូទាំងប្រទេសដែរ។ ចំពោះសិស្សដែលបញ្ចប់ការសិក្សានៅ វិទ្យាល័យ ប៊ែលធី អន្តរជាតិ ត្រូវបានទទួលអាហារូបករណ៍ ៥០% សិក្សាថ្នាក់មហាវិទ្យាល័យ នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិរយៈ៤ឆ្នាំ។ * សិស្សដែលបានរៀននៅ ប៊ែលធី ហើយត្រូវបានផ្ទេរទៅរៀននៅបរទេស ដូចជាសហរដ្ឋអាមេរិច អូស្រ្តាលី កាណាដា សឹង្ហបូរី និងប្រទេសផ្សេងៗទៀតជាច្រើន សុទ្ធតែបានប្រទេសទាំងនោះផ្តល់ឲ្យនូវកំរិតថ្នាក់សិក្សាស្មើគ្នា ដូចរៀននៅ ប៊ែលធី ដែរ។ ឆ-កម្មវិធីសិក្សា
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ជ-អំពីសញ្ញាបត្រ
សញ្ញាបត្រមធ្យសិក្សា ទុតិយភូមិ (បាក់ឌុប)

ឈ-អំពីតម្លៃសិក្សា វិទ្យាល័យពីថ្នាក់ទី ១០ ដល់ថ្នាក់ទី១២
| ថ្នាក់ទី | តម្លៃឆមាសទី១ | តម្លៃឆមាសទី២ | តម្លៃ១ឆ្នាំ |
| ១០ | $ ២៣៥ | $ ២៣៥ | $ ៤៥០ |
| ១១ | $ ២៣៥ | $ ២៣៥ | $ ៤៥០ |
| ១២ | $ ២៣៥ | $ ២៣៥ | $ ៤៥០ |
ញ-កាលបរិច្ឆេទនិងម៉ោងសិក្សា
| មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
| ចំណេះទូទៅ | ថ្ងៃនិងម៉ោងសិក្សា សិក្សាពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃសៅរ៍ ថ្នាក់មធ្យមសិក្សា ព្រឹក-៧:៣០ – ១១:០០ ល្ងាច-១:៣០ – ៥:០០ |
បវេសនកាលប្រចាំឆ្នាំ ចូលរៀនថ្ងៃទី០១ ខែសីហា រៀងរាល់ឆ្នាំ |
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 3 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67562






























