៥-បឋមសិក្សាពីថ្នាក់ទី១-ទី៦
ក-អំពីបឋមសិក្សាសាលាឋមសិក្សា ប៊ែលធី អន្តរជាតិ គឺជាសាលារៀនឯកជនមួយដែលធំជាងគេ មានទីតាំងច្រើនជាងគេ តម្លៃសិក្សាសមរម្យជាងគេ និងឈានមុខគេ ក្នុងការផ្តល់សេវាអប់រំ ផ្នែកចំណេះទូទៅ ស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែដោយឡែកកម្មវិធីសិក្សារបស់ប៊ែលធី មានបន្ថែម ភាសាអង់គ្លេសទៅលើចំណងជើង (Titles) និងចំណងជើងរង (Sub-Titles) ចាប់ពីថ្នាក់ទី១ ដល់ទី៦ ហើយមានកម្មវិធីសិក្សាភាសាអង់គ្លេសចំនួន២ម៉ោង ក្នុងមួយ សប្តាហ៍ ចាប់ពីថ្នាក់ទី១ ដល់ទី៦ និង កម្មវិធីសិក្សាកុំព្យូទ័រចំនួន១ម៉ោង ក្នុងមួយសប្តាហ៍សំរាប់ថ្នាក់ទី៦ ។ សិស្សប៊ែលធី បានប្រឡងឆមាសជាប់ ១០០% ជារៀងរាល់ឆ្នាំ។ ខ-អំពីគ្រូបង្រៀនសាលាបឋមសិក្សា ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យបឋមសិក្សា និងគ្រូមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។ គ-សម្ភារៈរូបវ័ន្តវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ឃ-អំពីថ្នាក់រៀនបន្ទប់រៀននីមួយៗរបស់ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្សនិងការបង្រៀនរបស់គ្រូ និងកំណត់ចំនួនសិស្សត្រឹមតែ ៣០ ទៅ ៤០នាក់ក្នុងមួយថ្នាក់។ ង-ទស្សនកិច្ចសិក្សាសិស្សចាប់ពីថ្នាក់ទី៤និងទី៥ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅព្រះបរមរាជវាំង ហើយថ្នាក់ទី៦ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ មួយឆ្នាំម្តង ជារៀងរាល់ឆ្នាំ។ ក្រោយការធ្វើទស្សនកិច្ចសិក្សាសិស្សត្រូវសរសេររៀបរាប់នូវចំណាប់អារម្មណ៍របស់ខ្លួនអំពីលទ្ធផល នៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុប្រចាំខែ ។ ច-អំពីការប្រឡងរាល់ការប្រឡង ប្រចាំខែ និងឆមាស សាលាបានរៀបចំពេលវេលា ជាក់លាក់ និងវិញ្ញាសាត្រឹមត្រូវ ដើម្បីធានាឲ្យបាន នូវគុណភាពជាចំបង ប៉ុន្តែចំពោះការប្រឡងឆមាស(លើកទី១ និងទី២) ថ្នាក់ទី៦ សិស្សប៊ែលធី ត្រូវបានបញ្ជូនទៅប្រឡងជាមួយសិស្សថ្នាក់ទី៦នៅសាលារដ្ឋ ។ ឆ-កម្មវិធីសិក្សា
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ជ-អំពីតម្លៃសិក្សា ពីថ្នាក់ទី១-ទី៦
| ថ្នាក់ទី | តម្លៃឆមាសទី១ | តម្លៃឆមាសទី២ | តម្លៃ១ឆ្នាំ |
| ១ | $ ១៦០ | $ ១៦០ | $ ៣០០ |
| ២ | $ ១៦០ | $ ១៦០ | $ ៣០០ |
| ៣ | $ ១៦០ | $ ១៦០ | $ ៣០០ |
| ៤ | $ ១៨៥ | $ ១៨៥ | $ ៣៥០ |
| ៥ | $ ១៨៥ | $ ១៨៥ | $ ៣៥០ |
| ៦ | $ ១៨៥ | $ ១៨៥ | $ ៣៥០ |
ឈ-កាលបរិច្ឆេទនិងម៉ោងសិក្សា
| មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
| ចំណេះទូទៅ | ថ្ងៃនិងម៉ោងសិក្សា សិក្សាពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃសៅរ៍ ថ្នាក់បឋមសិក្សា ព្រឹក-៧:៣០ – ១០:៣០ ល្ងាច-១:៣០ – ៤:៣០ |
បវេសនកាលប្រចាំឆ្នាំ ចូលរៀនថ្ងៃទី០១ ខែសីហា រៀងរាល់ឆ្នាំ |
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 3 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 66676





























