៣-ល័ក្ខខ័ណ្ឌនៃការចុះឈ្មោះចូលរៀន
ក-អំពីថ្នាក់ត្រៀមមុនចូលថ្នាក់ទី១
សិស្សដែលអាចចុះឈ្មោះចូលរៀនថ្នាក់ត្រៀមមុនចូលថ្នាក់ទី១ បានត្រូវមានអាយុយ៉ាងតិចបំផុត ៥ឆ្នាំ។
ខ-អំពីបឋមសិក្សា និងមធ្យមសិក្សា(ថ្នាក់ទី១ ដល់ទី១២)
- សិស្សដែលអាចចុះឈ្មោះចូលរៀនថ្នាក់ ទី១ ចំណេះទូទៅត្រូវមាន សំបុត្រកំណើត ដែលបញ្ជាក់អាយុយ៉ាងតិចបំផុត ៧០ខែ(ឬ ៦ឆ្នាំ) គិតត្រឹមថ្ងៃទី១ ខែសីហា។
- សិស្សដែលផ្ទេរការសិក្សាមកពីសាលាផ្សេងៗ ទូទាំងប្រទេសពីថ្នាក់ទី៤-៩ ត្រូវភ្ជាប់មកជាមួយនូវសៀវភៅតាមដានការសិក្សាមួយច្បាប់(បើមាន) និងសៀវភៅសិក្ខាគារិកមួយច្បាប់។ ដោយឡែកចំពោះសិស្សថ្នាក់ទី១០-១២ ដែលផ្ទេរចូលពីសាលានានាត្រូវផ្តល់បន្ថែមនូវច្បាប់ ថតចំលងសញ្ញាបត្របធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ដែលមានបញ្ជាក់ពីស្ថាប័នដែលមានសមត្ថកិច្ច ចំនួន៣ច្បាប់ និងត្រូវភ្ជាប់មកជាមួយនូវច្បាប់ដើម សម្រាប់បង្ហាញ និង ពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង។
- ចំពោះសិស្សបឋមសិក្សា ឬមធ្យមសិក្សាបឋមភូមិ ដែលគ្មានឯកសារខាងលើត្រូវធ្វើតេស្តដើម្បីបញ្ជាក់ពី សមត្ថភាព និងដើម្បីកំណត់ថ្នាក់ដែលត្រូវចូលរៀនជាមុនសិន ទើបចុះឈ្មោះចូលរៀនជាក្រោយ។ ករណីចាំបាច់សូមទាក់ទងមកវិទ្យាស្ថាន ប៊ែលធីដែលនៅជិតផ្ទះលោកអ្នក។
- អាណាព្យាបាលត្រូវបំពេញពាក្យសុំចុះឈ្មោះចូលរៀន រួមមានជីវប្រវត្តិសង្ខេបរបស់សិស្ស កិច្ចសន្យាគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានដែលមានស្រាប់ និងផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់។
- ត្រូវផ្តល់ច្បាប់ថតចំលងសំបុត្របញ្ជាក់កំណើត១ ច្បាប់ ឬ ច្បាប់ថតចំលងសៀវភៅគ្រួសារ១ច្បាប់ និងរូបថត ៤x៦ ចំនួន ៥ សន្លឹក។
- ចំណែកឯកសារផ្ទេរការសិក្សាផ្សេងៗទៀត វិទ្យាស្ថានជាអ្នកសម្របសម្រួលជូនដោយឥតគិតថ្លៃ។
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 3 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 66684
I-ចំណេះទូទៅ

ផ្តល់នូវចំណេះដឹងទូទៅ និងសីលធម៌ អានបន្ថែម
II-ភាសាអង់គ្លេសទូទៅ

ឱកាសសិក្សានៅក្រៅប្រទេសអានបន្ថែម
III-ថ្នាក់មហាវិទ្យាល័យ

ឯកទេសភាសាអង់គ្លេស អានបន្ថែម
IV-ថ្នាក់កុំព្យូទ័រ

មានកម្មវិធីថ្មីៗពេញនិយម អានបន្ថែម
V-ថ្នាក់ថូហ្វល

តេស្តភាសាអង់គ្លេសជាអន្តរជាតិអានបន្ថែម




















