២-លក្ខណសម្បត្តិពិសេស
- ទទួលស្គាល់ជាផ្លូវការ ដោយប្រកាសក្រសួងអប់រំ លេខ ២៩១អយក.ប្រក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៣។
- សិស្ស ប៊ែលធី មានសិទ្ធិប្រឡងយកសញ្ញាបត្រគ្រប់កំរិតដូចសិស្ស ដែលរៀននៅសាលារដ្ឋដែរ។
- សិក្សាតាម កម្មវិធីក្រសួងអប់រំ ដោយមានបន្ថែមម៉ោងសិក្សាភាសាអង់គ្លេស បកប្រែចំណងជើង និង បកប្រែពាក្យសំខាន់ៗ នៅក្នុងមេរៀនជាភាសាអង់គ្លេស បញ្ចូលកម្មវិធីកុំព្យូទ័រ និងថ្នាក់បំប៉នសម្រាប់ថ្នាក់ប្រឡង(ទី៩ និងទី១២) ដោយឥតគិតថ្លៃរៀងរាល់ថ្ងៃអាទិត្យ នូវមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា។
- សិស្ស ប៊ែលធី បានប្រឡងជាប់ថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិស្ទើរតែ ១០០% និងជាប់ចំណាត់ថ្នាក់សិស្សពូកែប្រចាំរាជធានី និងទូទាំងប្រទេសជារៀងរាល់ឆ្នាំ។
- ចំពោះសិស្សដែលផ្លាស់មកពីសាលានានាទូទាំងប្រទេស វិទ្យាស្ថានធានាបំពេញបែបបទចូលរៀនដោយឥតគិតថ្លៃ ហើយសិស្ស ប៊ែលធី អាចផ្ទេរទៅរៀនសាលារដ្ឋវិញដោយគ្មានបញ្ហា។
- ចំពោះសិស្ស ដែលបានបញ្ចប់ថ្នាក់ទី១១ ឬ សិស្សប្រឡងធ្លាក់ បាក់ឌុប ដែលសិក្សានៅសាលារដ្ឋ ឬសាលាឯកជននានា សាលាមិនអនុញ្ញាត ឲ្យចុះឈ្មោះចូលរៀន ថ្នាក់ទី១២ នៅប៊ែលធីឡើយ។ ប៉ុន្តែ ក្នុងករណីចាំបាច់ សិស្សត្រូវឆ្លងកាត់ការធ្វើតេស្ត វាស់ស្ទង់សមត្ថភាព នៅការិយាល័យកណ្តាល(Head Office) លើមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យាជាមុនសិន។
- បន្ទប់មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ា និងកំណត់ចំនួនសិស្សត្រឹមតែ ៣០ ទៅ ៤០នាក់ក្នុងមួយថ្នាក់។
- ពេលប្រឡងបញ្ចប់ថ្នាក់ទី១២ សិស្សប៊ែលធី នឹងទទួលបានអាហារូបករណ៍៥០% នៃថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង អក្សរសាស្រ្តអង់គ្លេស (BA,AA)ប៊ែលធី។
- ចាប់ពីថ្នាក់ទី៤-ទី១២ សិស្សត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅតាមសារមន្ទីរ មជ្ឈមណ្ឌលប្រវត្តិសាស្រ្តផ្សេងៗ មួយឆ្នាំម្តង ឬពីរដង ជាប្រចាំ។
- សិស្សដែលបានរៀននៅ ប៊ែលធី ហើយត្រូវបានផ្ទេរទៅរៀននៅបរទេស ដូចជាសហរដ្ឋអាមេរិច អូស្រ្តាលី កាណាដា សឹង្ហបូរី និងប្រទេសផ្សេងៗទៀតជាច្រើន សុទ្ធតែបានប្រទេសទាំងនោះផ្តល់ឲ្យនូវកំរិតរៀនថ្នាក់សិក្សាស្មើគ្នា ដូចនៅ ប៊ែលធី ដែរ។
- បង្កលក្ខណៈងាយស្រួលអោយសិស្សានុសិស្សបានរៀនថ្នាក់ពេញម៉ោង ទាំងព្រឹក និង រសៀល។ ពេលព្រឹកសិស្សអាចរៀនថ្នាក់ចំណេះទូទៅខ្មែរ និងពេលរសៀលសិស្សអាច រៀនចំណេះទូទៅភាសាអង់គ្លេសតាមកម្មវិធីទំនើបៗ។
វគ្គសិក្សាថ្មី ឆ្នាំ២០១០-២០១១
អបអរសាទរការបើក
វិទ្យាស្ថានប៊ែលធីអន្តរជាតិទី១០
ចូលរៀន:០៦-០៩-២០១០
-បង់១ឆ្នាំផ្តល់ជូន
ឯកសណ្ឋាន ២សម្រាប់
-បង់១វគ្គផ្តល់ជូន
សៀវភៅគូល័រ ១ឈុត
ផុតកំណត់:២០-០៩-២០១០
ទំនាក់ទំនង
ការិយាល័យ កណ្តាល |
| អាសយដ្ឋានៈ #២៥A, ផ្លូវ១០៥,សង្កាត់បឹងប្រលិត,៧មករា, ក្រុងភ្នំពេញ, កម្ពុជា អ៊ីម៉េលៈ info@beltei.edu.kh ទូរស័ព្ទ: ០១២ ៨២៣ ៦៦៦ ០២៣ ៩៩៩៩ ៨៦ ០២៣ ៩៩៩៩ ៧៥ ទូរសារ: ០២៣ ៩៩៦ ៨៨៩ |
អ្នកបើកមើលវិបសាយ
យើងមាន ភ្ញៀវ 4 នាក់កំពុងបើកមើល
ចំនួនអ្នកមើល 67562
I-ចំណេះទូទៅ

ផ្តល់នូវចំណេះដឹងទូទៅ និងសីលធម៌ អានបន្ថែម
II-ភាសាអង់គ្លេសទូទៅ

ឱកាសសិក្សានៅក្រៅប្រទេសអានបន្ថែម
III-ថ្នាក់មហាវិទ្យាល័យ

ឯកទេសភាសាអង់គ្លេស អានបន្ថែម
IV-ថ្នាក់កុំព្យូទ័រ

មានកម្មវិធីថ្មីៗពេញនិយម អានបន្ថែម
V-ថ្នាក់ថូហ្វល

តេស្តភាសាអង់គ្លេសជាអន្តរជាតិអានបន្ថែម




















