Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ប៊ែល​ធី​ គ្រុប​ រៀប​ចំ​សន្និ​បាត​

​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​ ២០២៣​

​ និង​លើក​ទិស​ដៅ​អនុវត្ត​ ឆ្នាំ​២០២៤

រសៀល​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​ សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​ ២០២៣​ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤​ ដែល​មាន​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ ចូល​រួម​ចំ​នួន​ ៣,៧៩៣​នាក់ នៅ​សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ទី​២ (​ស្ពាន​អា​កាស​ចោម​ចៅ​)​ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ ស្ថាប​និក​ និង​ជា​អគ្គ​នា​យក​  ប៊ែល​ធី​ គ្រុប​ និង​ លោក​ជំទាវ​ ។​

​ឯក​ឧត្តម លី​ ប៊ុន​ឆៃ អគ្គ​នាយក​រង​ប៊ែលធី​ គ្រុប​ និង​ជា​ប្រ​ធាន​គណៈ​គ្រប់​គ្រង​នាយក​សាខា​ បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ ប៊ែល​ធី​ គ្រុប​ មាន​គណៈ​​គ្រប់​គ្រង​ បុគ្គលិក ​សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​បម្រើ​ការ​ ៣,៧៩៣​នាក់ សិស្ស​-​និស្សិត​កំពុង​សិក្សា​ ៦៣,៣២៦​នាក់ និង​មាន​ ៣១​ទី​តាំង​ ក្នុង​នោះ​ ២៩​ទី​តាំង​ជា​សា​លា​ និង​២​ទី​តាំង​ ជា​សាកល​វិទ្យា​ល័យ​។​ ប៊ែល​​ធី​ គ្រុប​ មាន​បម្រើ​សេវា​កម្ម​ ៣​ធំៗ ​ដូច​ជា ​I.​ ប៊ែល​ធី​សំណង់  II.​ ប៊ែល​ធី​ទេស​ចរណ៍​ និង​ III.​ ប៊ែល​ធី​អប់​រំ​ ដែល​ចែក​ចេញ​ជា​​ ៤​ផ្នែក​គឺ​ ១​-​សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ​២​-​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ  ៣​-​ប៊ែល​ធី​ ទំ​នាក់​ទំនង​អន្តរ​ជាតិ​ និង​ ៤​-​មជ្ឈម​ណ្ឌល​តេស្ត​អន្តរ​ជាតិ​ ព្រម​ទាំង​មាន​ សប្បុរស​ធម៌​ប៊ែល​ធី​ ផង​ដែ​រ​។​

ក្នុង​ឆ្នាំ​២០២៣ ​ប៊ែលធី ​គ្រុប​ សម្រេច​បាន​នូវ​សមិទ្ធ​ផល​ធំៗ​ ដូចជា​៖​

I. ប៊ែលធី​សំណង់ បាន​សាង​សង់​អគារ​ប៊ែល​ធី​ទី​២៥​-​២៦​  និង​កំពុង​សាង​សង់​អគារ​ប៊ែល​ធី​ទី​២៧​-​២៨​-​២៩​ និង​ស្នាក់​ការ​កណ្តាល​ប៊ែលធី​ គ្រុប​

II. ប៊ែល​ធី​ទេស​ចរណ៍ មាន​រថយន្ត​ទំនើបៗ​ ១៦​គ្រឿង​ ក្នុង​នោះ​ ៤៥​​កៅអី​ =​១​២​គ្រឿង​,​  ២៥​កៅអី​ =​២​គ្រឿង​,​ ១៥​កៅអី​ =​២​គ្រឿង​ សម្រាប់​ដឹក​សិស្ស​-​និស្សិត​ និង​ភ្ញៀវ​ទៅ​ទស្សនា​នៅ​តំបន់​នា​នា​ទូ​ទាំង​ប្រទេស​។​

III.​សាលា ​ប៊ែលធី​ អន្តរ​ជាតិ សិស្ស​បញ្ចប់​ការ​សិក្សា​ និង​ប្រ​ឡង​ជាប់​ជា​ស្ថា​ពរ​ ២៨,២៦៦​នាក់ ក្នុង​នោះ​បាន​ចែក​ចេញ​ជា​៖​

-​សិស្ស​ចំណេះ​ទូទៅ​ (​ថ្នាក់​ទី​១២​)​ ចំ​នួន ១៨,៩៣៥​នាក់​ ជាប់ ១៦,៥១២​នាក់ ស្មើ​នឹង ៨៧.២%​ និទ្ទេស​ A ចំនួន​ ៣៩៧​នាក់​

-​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​១២ (​Level 12​) ចំនួន​ ១១,៧៥៤​នាក់ បាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​អាយ​អិល​ (​IELTS​)​ ៥.០​ឡើង​ ៨,៨១៦​នាក់​ ស្មើ​នឹង​ ៧៥%​

​IV.​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ និស្សិត​បញ្ចប់​ការ​សិក្សា​ទាំង​កម្ម​វិធី​សិក្សា​ជា​ភាសា​ជាតិ​ និង​កម្ម​វិធី​សិក្សា​អន្ត​រជាតិ​ ចំនួន​ ៣,៣៦៣​នាក់​ ក្នុង​នោះ​ ថ្នាក់​គរុកោសល្យ​ ៦៩៧​នាក់​ បរិញ្ញា​បត្រ​រង​ ៣៥០​នាក់​ បរិញ្ញា​បត្រ​ ២,២៧៥​នាក់ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ៣៣៤​នាក់​ និង​ថ្នាក់​បណ្ឌិត​ ៧​នាក់​។​

V.​ប៊ែល​ធី​ ទំ​នាក់​ទំនង​ អន្តរ​ជាតិ​ បញ្ជូន​សិស្ស​-​និស្សិត​ទៅ​ក្រៅ​ប្រ​ទេស​ ចំ​នួន​ ១,៣១១​នាក់​ ក្នុង​នោះ​សិស្ស​-​និស្សិត​អាហា​រូបករណ៍​ឧកញ៉ា​ លី​ ឆេង​ ១៤១​នាក់ សិស្ស​-​និស្សិត​បង់​ថ្លៃ​ ៥៨​នាក់​ និង​សិស្ស​-​និស្សិត​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ ១,១១២​នាក់​។​

VI.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ ប៊ែល​ធី​ បាន​ទទួល​សិទ្ធិ​រៀប​ចំ​តេស្ត​អន្តរ​ជាតិ​ធំៗ​ ៤ ៖ ​១​-​តេស្ត​ថូ​ហ្វល​ (​TOEFL​)​ ពី​អាមេរិក​,​ ២​-​តេស្ត​អាយ​អ៊ែល​ (​IELTS​)​ ពី​អង់​គ្លេស​,​ ៣​-​តេស្ត ​GRE (​ជីអ​អ៊ី​) ពី​អា​មេ​រិក​ និង​ ៤​-​តេស្ត​ SELT​ (​អេស​-អ៊ី​-អែល​-ធី​)​ ពី​អង់​គ្លេស​ និង​មាន​សិស្ស​-​និស្សិត​ចូល​រួម​ប្រឡង​ ១,៦២៦​នាក់​។​

ទិស​ដៅ​ការ​ងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៤​

ឆ្នាំ​២០២៤​នេះ​ ប៊ែលធី​ គ្រុប​ បាន​សម្រេច​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​ រួម​មាន​៖​

-​ ពង្រឹង​រចនា​សម្ព័ន្ធ​ដែល​មាន​ស្រាប់​ និង​យន្ត​ការ​គ្រប់​គ្រង​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​

-​ថ្នាក់​ដឹក​នាំ​ និង​បុគ្គ​លិក​ ត្រូវ​ស្គាល់​ខ្លួន​ឯង​ (​Who​ am​ I​?​)​ និង​ស្គាល់​ពី​តួ​នា​ទី​ ភារ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​ ទៅ​តាម​ការ​ចាត់​តាំង​របស់​ថ្នាក់​លើ​

-​ពង្រឹង​ការ​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ច្បាប់​រដ្ឋ​ជា​ធរ​មាន​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រ​សើរ​ និង​កែ​សម្រូល​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​ចំនួន​ ដើម្បី​ឱ្យ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ក្រុម​ហ៊ុន​ និង​ការ​អភិវឌ្ឍ​របស់​ប្រ​ទេស​ជាតិ​

-​ពង្រឹង​វិន័យ​សិស្ស​ និស្សិត​នៅ​គ្រប់​កម្រិត​ និង​បង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មាតា​បិតា​ អា​ណា​ព្យា​បាល​សិស្ស​ និស្សិត​

-​បន្ត​អភិ​វឌ្ឍ​ប្រព័ន្ធ​គ្រប់​គ្រង​ (​Management​ System​)​ គ្រប់​ផ្នែក​នៃ​ប៊ែល​ធី​ គ្រុប​ ឱ្យ​បាន​កាន់​តែ​ល្អ​ប្រ​សើរ​បន្ថែម​ទៀត​

​-​ពង្រឹង​ការ​ងារ​គ្រប់​គ្រង​ចំណូល​-​ចំ​ណាយ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​

៧-​ពង្រឹង​យន្ត​ការ​ត្រួត​ពិនិត្យ​ តាម​ដាន​ការ​អនុវត្ត​សេចក្តី​សម្រេច​ សេចក្តី​ណែ​នាំ​ និង​គោល​ការណ៍​នានា​របស់​ប៊ែល​ធី​ គ្រុប​ ដែល​បាន​ដាក់​ចុះ​ឱ្យ​បាន​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​

​-​បើក​វគ្គ​បំប៉ន​គរុ​កោស​ល្យ​បង្រៀន​ជូន​ដល់​សាស្ត្រា​ចារ្យ​ និង​លោកគ្រូ​-​អ្នក​គ្រូ​នៅ​គ្រប់​កម្រិត​ និង​គ្រប់​ផ្នែក​ ដើម្បី​បង្កើន​សមត្ថ​ភាព​ និង​ចំណេះ​ដឹង​ថ្មី​ សម្រាប់​ការ​បង្រៀន​ឱ្យ​ទាន់​សម័យ​ឌី​ជី​ថល​

​-​អភិវឌ្ឍ​កម្ម​វិធី​សិក្សា​ជា​ប្រចាំ​ ដើម្បី​ដើរ​ឱ្យ​ទាន់​ទី​ផ្សារ​ការ​ងារ​ ការ​វិវឌ្ឍ​បច្ចេក​វិទ្យា​ឌី​ជី​ថល​ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ និង​ពិភព​លោក​

១០​-​បើក​ថ្នាក់​បំប៉ន​មុខ​វិជ្ជា​សំខាន់​ៗ​ជូន​សិស្ស​ថ្នាក់​ទី​១២​ ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ជាប់​ចាប់​ពី​ ៨៧​%​-​៩៣​%​ និង​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​១២​ (​Level​ 12​)​ ត្រូវ​បាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​អាយ​អែល​ (​IELTS​) ​យ៉ាង​តិច​ ៥.០​ឡើង​ ចាប់​ពី​ ៨០​%​ ឡើង​ទៅ​

១១​-​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​ដែល​បាន​ចុះ​អនុ​ស្សារ​ណ​យោគ​យល់​ (​MoU​)​ រួច​ហើយ​ទាំង​ ១៨​ប្រទេស​ និង​ ៨០​សាកល​វិទ្យា​ល័យ​នៅ​លើ​ពិភព​លោក​ឱ្យ​បាន​ល្អ​ប្រសើរ​ និង​បន្ត​រៀប​ចំ​សន្និ​សីទ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ប៊ែលធី​ (​BELTEI​ International​ Collaboration​ Conference​ -​ BICC​)​ លើក​ទី​៨​ ​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២៤​ ខាង​មុន​នេះ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស​-​និស្សិត​ប៊ែលធី​ ក៏​ដូច​ជា​សិស្ស​-​និស្សិត​ទូទាំង​ប្រទេស​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ តាម​រយៈ​ប៊ែលធី​ ទំនាក់​ទំនង​អន្តរ​ជាតិ​

១២​-​ អភិវឌ្ឍ​ជា​ប្រចាំ​នូវ​បច្ចេក​វិទ្យា​ ប្រព័ន្ធ​ឌី​ជី​ថល​ និង Media​ ដែល​មាន​ស្រាប់​ ជា​ពិ​សេស​ Mobile​ App​ របស់​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ (​BELTEI​ IS​ App​)​ និង​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ (​BELTEI​ IU​ App​)​ វែប​សាយ​ ហ្វេស​ប៊ុក ព្រម​ទាំង​បណ្តាញ​សង្គម​ផ្សេងៗ​ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សិក្សា​បន្ថែម​ និង​សម្រាប់​អ្នក​ដែល​ចង់​ឈ្វេង​យល់​អំពី​ប៊ែលធី​ គ្រុប​  ក៏​ដូច​ជា​អ្នក​ដែល​ចង់​សិក្សា​ទាំង​ភាសា​ខ្មែរ​ និង​អង់​គ្លេស​តាម​កម្ម​វិធី​ក្រសួង​អប់​រំ​ ពី​គ្រប់​ទី​កន្លែង​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រ​ទេស​។​

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ អគ្គនា​យក​ប៊ែលធី​ គ្រុប​ បាន​ថ្លែង​កោត​សរសើរ​ចំ​ពោះ ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្ត្រា​ចារ្យ​ និង​លោកគ្រូ​-​អ្នកគ្រូ​ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ប៊ែល​ធី​ គ្រុប​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន​ ដោយ​អនុវត្ត​បាន​តាម​គោល​ការណ៍​ និង​សេចក្តី​សម្រេច​នានា​របស់​ថ្នាក់​លើ​ដែល​បាន​ដាក់​ចុះ​ និង​អនុវត្ត​បាន​យ៉ាង​ហ្មត់​ចត់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​លិខិត​បទ​ដ្ឋាន​ផ្សេងៗ​ ព្រម​ទាំង​រក្សា​បាន​នូវ​វិន័យ​ និង​សេចក្តី​ថ្លៃ​ថ្នូរ​គួរ​ជា​ទី​មោទន​ក្រៃ​លែង​។​

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បណ្ឌិត​ និង​លោក​ជំទាវ​ បាន​ប្រគល់​លិខិត​តែង​តាំង​ជូន​ដល់​ថ្នាក់​ដឹក​នាំ​នៃ​ប៊ែល​ធី​គ្រុប​ និង​ពាន​រង្វាន់​ការ​ងារ​ ប័ណ្ណ​អាហា​-​រូប​ករណ៍​ ១០០%​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ដល់​បុគ្គលិក​បម្រើ​ការ​ងារ​ ១០​ឆ្នាំ​ សរុប​ចំនួន​ ៤០៦​នាក់​ នា​ពេល​នោះ​ផង​ដែរ​។





















_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

11/04/2024:ប៊ែល​ធី​ គ្រុប​ ប្រារព្ធ​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ពិ​សា​អាហារ​សាមគ្គី​ជា​មួយ​បុគ្គ​លិក​៣,៨១២​នាក់​ 23/03/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ វិញ្ញាបនបត្រ ជូនដល សិស្សានុសិស្ស ភាសាអង់គ្លេស កម្រិតទី៦ ជំនាន់ទី ៦៨ និង ៦៩
27/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ១២ ជំនាន់ទី១៨ (ក្រុមទី១) 13/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី៣)
30/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី២) 16/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨
25/11/2023:សាលាប៊ែលធី អន្តរជាតិ បានរៀបចំ ពិធីប្រកាសទទួលស្គាល និង បញ្ជូលក្រុមប្រឹក្សា យុវជន និង កុមារ ប្រចសាខា 04/11/2023:កម្មវិធីប្រគល់ វិញ្ញា​បនបត្រ​ថ្នាក់ទី៦ ​ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២៨៨៤នាក់
30/09/2023:កម្មវិធីប្រគល់ សញ្ញា​បត្រ​ភាសា​អង់​គ្លេស​ប៊ែលធី​ ជូន​ដល់​សិស្ស​​ភា​សា​ អង់​គ្លេស​​កម្រិត​ទី​១២​ ជំនាន់​ទី​៦៤​ ដល់​ទី​៦៨ 30/09/2023:កម្មវិធី ប្រគល់វិញ្ញា បនបត្រជូនដល់ សិក្សានុសិស្សភាសា អង់គ្លេស Preschool 6 ជំនាន់ ៦៦, ៦៧ ចំនួន ៨៤០នាក់
01/04/2023:សិស្សប៊ែលធីថ្នាក់ទី១២ ជនាន់ទី១៧ ចំនួន ១,៧៦៩នាក់ ទទួលសញ្ញាបត្ រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី 24/03/2023:សិស្សប៊ែលធី និទ្ទេស A ៦៧រូប ចែករំលែក បទពិសោធន័ ដល់សិស្សថ្នាក់ទី ១២
28/02/2023:សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣១៣២នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៊ែលធី 02/11/2022:សិស្ស​ប៊ែល​ធី​និទ្ទេស​ A​ ៩៩​រូប​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២
22/10/2022:សិស្ស​ប៊ែល​ធី ​ភា​សា​អង់​គ្លេស​ទូ​ទៅ ​កម្រិត​​១២ ជំ​នា​ន់​ទី​៥៣​ ដល់​ ៦​៣ 08/10/2022:សិស្សប៊ែលធី ទី១២ ចំនួន ១,៥០៧​ នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ប៊ែលធី
03/09/2022:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ សម្ពោធជាផ្លូវការ 21/08/2022:ដំណើរកម្សាន្ដ សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប
12/07/2022:កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ សំ​ណេរ​ភា​សា​ខ្មែរ​លើក​ទី៦​ ឆ្នាំ​២០២២​ 06/07/2022:ការ​ប្រ​កួត​ជជែក​ដេញ​ដោល​06-07-2022
04/12/2019:ពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់ 23/02/2019:សិស្សប៊ែលធី កម្រិត១២ ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
25/01/2019:សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួត ប្រជែងភាសាអង់គ្លេស លើកទី១១ 19/01/2019:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16
04/01/2019:សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែក បទពិសោធន៍ដល់សិស្សថ្នាក់ ទី១២ ឆ្នាំសិក្សាថ្មី២០១៨-១៩ 29/12/2018:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារសម្រាប់ឆ្នាំ២០១៩ 26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣
20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា" 18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ
28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស 22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16
02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ 10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០
14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង 11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២
09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២ 04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី
16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២ 05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព 31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6
29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ 18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស
11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា 07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩
12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង 30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន”
19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ 25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤
10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២ 31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១
19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី 27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ
22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧ 18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង
13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨ 08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១
06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១ 05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង
24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧ 27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧ 11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣
04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១ 13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០ 19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់
08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០
12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ 02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន
18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦
01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង 24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨
30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា... 09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា
15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥ 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​ 01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស 24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់
09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ... 29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ 27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ
18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥ 01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤
30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា 19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ...
31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី... 14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់
06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១ 05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ... 14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់...
08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី 17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6..
20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង 27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤
23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ 14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ ....
13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ 09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០
06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង 27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់...
23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី) 08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស.. 27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស..
23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម” 02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨
17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២... 07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​
18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​ 04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​
29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​ 11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង
07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ 01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦


Free counters!

 

 

 

យើងមាន ភ្ញៀវ 100 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1817432