Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៤-ថ្នាក់​សម្រាប់​យុវជន​ ឬ​មនុស្ស​ពេញ​វ័យ​​


ថ្នាក់​ភាសា​ចិន​ទូទៅ​សម្រាប់​យុវជន​ ឬ​មនុស្ស​ពេញ​វ័យ​ (​កម្រិត​ទី៧​-១២​)​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​យុវជន​ ឬ​មនុស្ស​ពេញ​វ័យ​ដែល​មាន​ភាសា​កំណើត​មិន​មែន​ជា​ភាសា​ចិន​ ក្នុង​បង្កើន​សមត្ថភាព​ការ​ស្តាប់​ ការ​និយាយ​ ការ​អាន​ និង​ការ​សរ​សេរ​ឱ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​របស់​សិស្ស​ដោយ​បំពេញ​បន្ថែម​នូវ​ការ​ប្រើ​ប្រាស់​ចំណេះ​ដឹង​ ភាសា​ និង​ចំណុច​វប្បធម៌​ដែល​ពាក់​ព័ន្ធ​ រួម​ទាំង​ការ​សិក្សា​លើក​ថាខណ្ឌ​ និង​អត្ថបទ​។​ ថ្នាក់​សិក្សា​នេះ​ សម្រាប់​សិស្សា​នុសិស្ស​ដែល​មាន​មូល​ដ្ឋាន​គ្រឹះ​ភា​សា​ចិន​ ដើម្បី​ឈាន​ទៅ​ការ​សិក្សា​ឧត្តម​សិក្សា​។​ ការ​សិក្សា​នេះ​នឹង​ជួយ​ឱ្យ​សិស្ស​ចេះ​ចាំ​ពាក្យ​ដែល​ប្រើ​ជា​ទូ​ទៅ​ ៣៥០០​-​៤០០០​ និង​មាន​ជំនាញ​អំណាន​ភាសា​ខ្ពស់​ ជា​ពិសេស​សមត្ថភាព​ក្នុង​ការ​យល់​កថា​ខណ្ឌ​ និង​អត្ថបទ​។​ តាម​រយៈ​ការ​សិក្សា​អំពី​សំណេរ​ភាសា​ចិន​ដែល​បាន​គ្រោង​ទុក​ ចាប់​ផ្តើម​ពី​ការ​ហ្វឹក​ហាត់​សរ​សេរ​កថា​ខណ្ឌ​ អត្ថបទ​ទៅ​ជា​ការ​សរ​សេរ​តែង​សេចក្តី​អត្ថា​ធិប្បាយ​បែប​ពណ៌នា​ បែប​ពន្យល់​ និង​បែប​ពិភាក្សា​បាន​យ៉ាង​ពិតប្រាកដ​  ដូច្នេះ​សិស្ស​សរ​សេរ​អត្ថបទ​បាន​ ៤០០​-​៦០០​ ពាក្យ​ក្នុង​រយៈ​ពេល​ប្រមាណ​ ៣០​ នាទី​ដោយ​ខ្លួន​ឯង​។​ សិស្ស​អាច​ស្វែង​យល់​អំពី​ភាសា​ទូទៅ​ដែល​ទាក់​ទង​នឹង​ជីវិត​ជាក់​ស្តែង​ក្នុង​សង្គម​ និង​អាច​ពណ៌នា​ ពន្យល់​ និង​ការ​ពិភាក្សា​ដោយ​ប្រើ​ប្រាស់​ភាសា​ចិន​។​ ក្នុង​ខណៈ​ពេល​ដែល​សិក្សា​ភាសា​ចិន​ យើង​បាន​រួម​បញ្ចូល​ចំណេះ​ដឹង​វប្បធម៌​ភាសា​ចិន​ អរិយ​ធម៌​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ​ចិន​ និង​ការ​ពិភាក្សា​លើ​ប្រ​ធាន​បទ​នៃ​ខ្លឹម​សារ​ទាំង​នេះ​។​ លើស​ពី​នេះ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ភាសា​កំណើត​មិន​មែន​ជា​ភាសា​ចិន​ ឱ្យ​បាន​សិក្សា​ និង​ពង្រឹង​សមត្ថភាព​ភាសា​ចិន​ ព្រម​ទាំង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​ចិន​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ យើង​ក៏​បាន​ជ្រើស​រើស​សៀវ​ភៅ​សិក្សា​ស្តង់​ដារ​ថ្មី​របស់​តេស្ត​ភាសា​ចិន​ (​HSK​)​ ជា​សៀវ​ភៅ​ជំនួយ​។

ថ្នាក់​សិក្សា​នេះ​បាន​ប្រើ​ប្រាស់​សៀវ​ភៅ​សិក្សា​គោល​ "​Easy​ Steps​ to​ Chinese​ for​ Kids​" និង​សៀវ​ភៅ ​“​វគ្គ​សិក្សា​ស្តង់​ដារ​ HSK​” ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាកល​វិទ្យា​ល័យ​ភា​សា​ និង​វប្បធម៌​ ប៉េ​កាំង​ ព្រម​ទាំង​ "​សន្ទនា​ភាសា​ចិន​" ដែល​ជា​សៀវ​ភៅ​ប្រើ​ប្រាស់​ផ្ទៃ​ក្នុង​ចង​ក្រង​ដោយ​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ ។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ សិស្សា​នុសិស្ស​អាច​និយាយ​អំពី​ប្រធាន​បទ​ជា​ច្រើន​ជា​ភាសា​ចិន​ និង​ទំនាក់​ទំនង​ជា​មួយ​ជន​ជាតិ​ដើម​បាន​យ៉ាង​ស្ទាត់​ជំនាញ​ អាច​អាន​សារ​ព័ត៌មាន​ និង​ទស្សនា​វដ្ដី​ចិន​ អាច​ទស្សនា​កម្ម​វិធី​ភាព​យន្ត​ និង​ទូរ​ទស្សន៍​ចិន​ ព្រម​ទាំង​និយាយ​ជា​សាធារណៈ​ពេញ​លេញ​ជា​ភាសា​ចិន​ ថែម​ទាំង​អាច​ស្តាប់​​ ឬ​អាន​ព័ត៌មាន​ជា​ភាសា​ចិន​ បញ្ចេញ​មតិ​ជា​ភាសា​ចិន​យ៉ាង​ស្ទាត់​ជំនាញ​ក្នុង​ទម្រង់​ផ្ទាល់​មាត់​ ឬ​ជា​លាយ​លក្ខណ៍​អក្សរ​ ហើយ​អ្នក​អាច​ទទួល​បាន​សញ្ញា​បត្រ​ភាសា​ចិន​ទូទៅ​ប៊ែលធី​(​កម្រិត​១២​)​ និង​របាយ​ការណ៍​ពិន្ទុ​នៃ​ការ​ប្រឡង​ HSK​ (​កម្រិត​ 5-6​)។

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 54 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1825499